ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bugatti គ្រោង​ផលិត​រថយន្ត​អគ្គិសនី​តម្លៃ​ធូរ​ថ្លៃ​ត្រឹម​៥០​ម៉ឺន​ដុល្លារ

5 ឆ្នាំ មុន

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg លោក Winkelmann បាន​សម្លឹង​ឃើញ​អនាគត​នៃ​រថយន្ត​អគ្គិសនី ដែល​មាន​សមភាព​រវាង​ល្បឿន និង ផាសុកភាព ហើយ​អាច​បើកបរ​រៀងរាល់ថ្ងៃ​បាន​ទៀត​ផង​។ ការ​ផ្តោត​ខ្លាំង​ទៅ​លើ​ល្បឿន​ដូច​ជា​រថយន្ត…

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg លោក Winkelmann បាន​សម្លឹង​ឃើញ​អនាគត​នៃ​រថយន្ត​អគ្គិសនី ដែល​មាន​សមភាព​រវាង​ល្បឿន និង ផាសុកភាព ហើយ​អាច​បើកបរ​រៀងរាល់ថ្ងៃ​បាន​ទៀត​ផង​។

ការ​ផ្តោត​ខ្លាំង​ទៅ​លើ​ល្បឿន​ដូច​ជា​រថយន្ត Bugatti សេ​រ៊ី Veyron, Chiron និង Divo គឺ​មិន​មាននៅ​លើ​រថយន្ត​អគ្គិសនី​ខាង​មុខ​នេះ​ទេ ។ វា​នឹង​មិន​អាច​បើក​ល្បឿន​កប់​ដល់ ២៦១mph នោះ​ឡើយ តែ​លោក Winkelmann ក៏​ចង់បាន​រថយន្ត​ដែល​មាន​តម្លៃ​ធូរ​ល្មម​សម្រាប់​ប្រជាជន​ទូទៅ​ផង​ដែរ ។

ពាក្យ​ដែល​ថា «​ធូរ​ថ្លៃ​ល្មម​» របស់ Bugatti គឺ​ត្រឹម ៥០​ម៉ឺន​ដុល្លារ ។ ជំនួស​ការ​ប្រើប្រាស់​ម៉ាស៊ីន​កម្លាំង ១៥០០​សេះ ក្រុមហ៊ុន​គិតគូរ​ដល់​ការ​បំពាក់​ម៉ាស៊ីន​អគ្គិសនី​កម្លាំង​ត្រឹម ៨០០​សេះ ។

លោក Winkelmann បាន​បដិសេធ​មិន​និយាយ​លម្អិត​បន្ថែម​ទៀត​នោះ​ទេ ប៉ុន្តែ​លោក​ហាក់បីដូចជា​ផ្តោត​ទៅ​លើ​រថយន្ត​អគ្គិសនី​ដែល​អាច​អាច​បើកបរ​ទៅ​ណា​មក​ណា​ជា​រៀងរាល់ថ្ងៃ​បាន ហើយ​មាន​ផាសុកភាព​ខ្ពស់ ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ចាំ​មើល​ថា​ពួក​យើង​អាច​ធ្វើ​អ្វី​បាន​ខ្លះ​។ ខ្ញុំ​សង្ឃឹម​លទ្ធផល​ល្អ​ប្រសើរ​ទៅ​លើ​គម្រោង​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ