ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​អាច​សម្លា.ប់​មនុស្ស​ដល់​លើស​១​ពាន់​នាក់​ក្នុង​ប្រទេស​តែ​មួយ

5 ឆ្នាំ មុន

ប្រទេស​ម៉ូ​សំ​ប៊ិក ៖ ប្រធានាធិបតី​ម៉ូ​សំ​ប៊ិក លោក​FILIPE NYUSI កាលពី​ថ្ងៃ​ទី​១៨​មីនា​ថ្លែង​ទៅ​កាន់​វិទ្យុ​មួយ​ថា ការ​វាយប្រហារ​របស់​ព្យុះ​ស៊ី​ក្លូ​ន​ឈ្មោះ​IDAI លើ​អាហ្វ្រិក​ភាគ​ខាងត្បូង ចំនួន​មនុស្ស​ស្លាប់​អាច​មាន​ដល​លើស​ពី​១០០០​នាក់ ក្នុង​ប្រទេស​ម៉ូ​សំ​ប៊ិក​តែ​មួយ​។…

ប្រទេស​ម៉ូ​សំ​ប៊ិក ៖ ប្រធានាធិបតី​ម៉ូ​សំ​ប៊ិក លោក​FILIPE NYUSI កាលពី​ថ្ងៃ​ទី​១៨​មីនា​ថ្លែង​ទៅ​កាន់​វិទ្យុ​មួយ​ថា ការ​វាយប្រហារ​របស់​ព្យុះ​ស៊ី​ក្លូ​ន​ឈ្មោះ​IDAI លើ​អាហ្វ្រិក​ភាគ​ខាងត្បូង ចំនួន​មនុស្ស​ស្លាប់​អាច​មាន​ដល​លើស​ពី​១០០០​នាក់ ក្នុង​ប្រទេស​ម៉ូ​សំ​ប៊ិក​តែ​មួយ​។

សម្រាប់​ពេល​នេះ​តុល្យការ​ផ្លូវការ អះអាង​ពី​ចំនួន​អ្នក​ស្លាប់​ថា​មាន​៨៤​នាក់​។ ទោះបី​យ៉ាងណា​ប្រមុខរដ្ឋ​ម៉ូ​សំ​ប៊ិក ដែល​ជិះ​យន្តហោះ​ក្រឡឹង​ពីលើ​បណ្ដា​តំបន់​រង​ការ​ប៉ះពាល់ គូសបញ្ជាក់​តាម​វិទ្យុ​RADIO MOCAMBIQUE​ថា គ្រោះ​មហន្តរាយ​នោះ​ពិតជា​ធំធេង​ខ្លាំង​ណាស់​។

ព្យុះ​IDAI​ជា​ព្យុះ​ខ្លាំង​បំផុត​កើត​មាននៅ​អាហ្វ្រិក​ភាគ​ខាងត្បូង ចាប់តាំងពី​ព្យុះ​ឈ្មោះ​ELINE​កាលពី​ឆ្នាំ​២០០០​មក​។ ព្យុះ​IDAI​ក៏​វាយប្រហារ​លើ​ប្រទេស​សី​ុ​ម​បា​វេ​៉​និង​ម៉ា​ឡា​វី​។ ព្យុះ​នោះ​បាន​បំផ្លាញ​ផ្ទះ​សម្បែង ស្ពាន​ហើយ​បង្ក​ឲ្យ​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ ការ​បាក់​ដី​ព្រមទាំង​ការ​ដាច់​ភ្លើង​។ គមនាគមន៍​នានា​ក៏៏​ដាច់់​ដែរ​ក្នុង​តំបន់​មួយ​ចំនួន​។ ទីក្រុង​កំពង់​ផែ​BEIRA​របស់​ម៉ូ​សំ​ប៊ិក រង​ការ​ប៉ះពាល់​ជា​ពិសេស​។ ទំហំ​នៃ​ការ​បំផ្លាញ​នៅ​ទីនោះ​ធំធេង​ណាស់​។ វា​ហាក់ដូចជា​តំបន់​នោះ​រង​ការ​បំផ្លាញ​ដល់​ទៅ​៩០%​។

នៅ​ទីនោះ​ប្រជាជន​កន្លះ​លាន​នាក់ នៅ​ដាច់​ពី​ពិភព​ខាងក្រៅ ជាមួយ​គំនរ​នៃ​បំណែក​ទាំងឡាយ ដើមឈើ​រលំ​រាយ​ប៉ាយ ផ្ទះ​នានា​រង​ការ​បំផ្លាញ​និង​ខូចខាត​ធ្ងន់ធ្ងរ​។ ទីក្រុង​នោះ​មើល​លែង​ស្គាល់​ក្រោយ​ព្យុះ​។ ពួក​អ្នក​នៅ​រស់រាន​មានជីវិត​មួយ​ចំនួន បាន​នាំ​គ្នា​ឡើង​លើ​ដើមឈើ គេច​ពី​ទឹកជំនន់​ឬ​ឡើង​លើដំបូល​ផ្ទះ រង់ចាំ​ការ​ជួយ​សង្គ្រោះ​។ ចំនួន​អ្នក​ស្លាប់​អាច​មាន​លើស​ពី​១០០០​នាក់ ហើយ​មនុស្ស​ច្រើន​រយ​នាក់​បាត់​ខ្លួន​។ បណ្ដា​ភូមិឋាន​ទាំងមូល​បាន​បាត់​រូប​ដោយ​ទឹក​ជន់​លិច​។

នៅ​ប្រទេស​ស៊ីម​បា​វ៉េ​ដែល​ព្យុះ​បោកបក់​ក្នុង​ល្បឿន​ដល់​ទៅ​១៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ចំនួន​អ្នក​ស្លាប់​រាយការណ៍​ជា​ផ្លូវការ​ថា​មាន​៩៨​នាក់ ហើយ​មនុស្ស​ជាង​២០០​នាក់​បាត់​ខ្លួន​។ ប៉ុន្តែ​ក៏​ដូច​នៅ​ម៉ូ​សំ​ប៊ិក​ដែរ អាជ្ញាធរ​គិត​ថា​ចំនួន​អ្នក​ស្លាប់​នឹង​ឡើង​ខ្ពស់​នា​បណ្ដា​ម៉ោង​ខាង​មុខ។

នៅ​ម៉ា​ឡា​វី​ពុំ​ទាន់​មាន​តុល្យការ​ណាមួយ​ត្រូវ​បាន​ផ្ដល់​នៅឡើយ​តាំងពី​ព្យុះ​នោះ​វាយប្រហារ​មក​។ កាលពី​ខែកុម្ភៈ​ឆ្នាំ​២០០០​ព្យុះ​ស៊ី​ក្លូ​ន​ឈ្មោះ​ELINE សម្លាប់​មនុស្ស​៣៥០​នាក់​ហើយ​មនុស្ស​៦៥០.០០០​នាក់​បាត់បង់​ជម្រក​នៅ​អាហ្វ្រិក​ភាគ​ខាងត្បូង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ