ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​អា​រ៉ា​ប៊ី​សា​អូឌីត​ចាត់ការ​ពួក​ប្រឆាំង

5 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ យោង​តាម​កាសែត​ញូ​វ​យ៉​ក​ថែម​ថា ជាង​១​ឆ្នាំ​មុន​ការ​ធ្វើឃាត​អ្នកកាសែត​ម្នាក់​ដែល​ប្រឆាំង​រដ្ឋអំណាច​អា​រ៉ា​ប៊ី​សា​អូឌីត លោក​JAMAL KHASHOGGI ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ MOHAMMED BEN SALMANE…

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ យោង​តាម​កាសែត​ញូ​វ​យ៉​ក​ថែម​ថា ជាង​១​ឆ្នាំ​មុន​ការ​ធ្វើឃាត​អ្នកកាសែត​ម្នាក់​ដែល​ប្រឆាំង​រដ្ឋអំណាច​អា​រ៉ា​ប៊ី​សា​អូឌីត លោក​JAMAL KHASHOGGI ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ MOHAMMED BEN SALMANE បាន​អនុវត្ត​យុទ្ធនាការ​សម្ងាត់​មួយ ដែល​សំដៅ​បិទ​មាត់​ពួក​ប្រឆាំង​។

ក្នុង​អត្ថបទ​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៧​មីនា កាសែត​នោះ​ដែល​ដកស្រង់​សម្ដី​បណ្ដា​អ្នក​ទទួល​ខុស​ត្រូវ​អា​មេ​រិ​ក ជា​អ្នកដឹង​បណ្ដា​ឯកសារ​សើ​ុ​ប​ការណ៍​រៀបរាប់​ថា សកម្មភាព​ទាំងនោះ​រួម​មានការ​តាមដាន​ត្រួតពិនិត្យ ការ​ចាប់ពង្រត់ ការ​ចាប់​ឃុំឃាំង​និង​ការ​ធ្វើ​ទារុណកម្ម​ពលរដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត​ទាំងឡាយ​។ គេ​បាន​បង្កើត​ក្រុម​អន្តរាគមន៍​រហ័ស​មួយ ដែល​ចូលរួម​យ៉ាងតិច​ក្នុង​ប្រតិបត្តិការ​ចំនួន​១០ ចាប់តាំងពី​ឆ្នាំ​២០១៧​មក​។

បេសកកម្ម​សម្ងាត់​មួយ​ចំនួន ត្រូវ​បាន​ធ្វើ​ដោយ​សមាជិក​កង​កុំម៉ង់ដូ ដែល​ជា​អ្នក​សម្លាប់​និង​កាត់​ដៃ​កាត់​ជើង​សាកសព​អ្នកកាសែត លោក​JAMAL KHASHOGGI កាលពី​ខែតុលា​ឆ្នាំ​២០១៨ ក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រចាំ​ក្រុង​អីុស្តង់​ប៊ុល ដែល​នាំ​ឲ្យ​គេ​យល់​ថា ការ​ធ្វើឃាត​នោះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ចាត់ការ​ពួ​ួ​ក​ប្រឆាំង​។

ការ​ធ្វើឃាត​លោក​JAMAL KHASHOGGI​សហការី​របស់​កាសែត​វ៉ា​ស៊ិន​តោន​ប៉ុស្តិ៍ និង​ជា​អ្នក​រិះគន់​ក្រុង​រី​យ៉ា​ដ បាន​បង្កើត​ឲ្យ​មានការ​ក្ដុកក្ដួល​និង​ការ​ក្ដៅក្រហាយ​លើ​ពិភពលោក​ទាំងមូល ព្រមទាំង​ធ្វើ​ឲ្យ​ស្រអាប់​ខ្លាំង​ដល់​មុខមាត់​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។ នៅ​សហរដ្ឋអាមេរិក បណ្ដា​ព្រឹទ្ធ​សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ​ធ្លាប់​អះអាង​ក្រោយ​ស្ដាប់​បណ្ដា​ការ​សនិដ្ឋាន​របស់​ភ្នាក់ងារ​CIA​ថា គ្មាន​ការ​សង្ស័យ​ណាមួយ​ឡើយ​ដែល​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ ជា​អ្នកបញ្ជា​ឲ្យ​សម្លាប់​អ្នកកាសែត​រូប​នោះ​។

កាសែត​ញូ​វ​យ៉​ក​ថែម​បន្ត​ថា ក្នុង​ចំណោម​សកម្មភាព​របស់​ខ្លួន​ក្រុម​អន្តរាគមន៍​រហ័ស ក៏​ជា​អ្នកចូលរួម​ក្នុង​ការ​ចាប់​ឃុំឃាំង​និង​ធ្វើ្វ​​បាប​បណ្ដា​សកម្មជន​ការពារ​សិទ្ធិ​នារី ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ឆ្នាំទៅ​មិ​ញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ