ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​សម្រាប់ PSG តារា​ឆ្នើម Neymar ត្រឡប់​មក​វិញ​ហើយ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បារាំង Neymar Jr. បាន​ប្រាប់​ថា រូបគេ​នឹង​ចូល​ហ្វឹកហាត់​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ មុន​ពេល​ចូល​លេង​ជាមួយនឹង​មិត្ត​រួម​ក្រុម PSG…

តាម​ប្រភព​ព័ត៌មាន ESPN បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បារាំង Neymar Jr. បាន​ប្រាប់​ថា រូបគេ​នឹង​ចូល​ហ្វឹកហាត់​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ មុន​ពេល​ចូល​លេង​ជាមួយនឹង​មិត្ត​រួម​ក្រុម PSG ខណៈ​ដែល​របួស​ប្រអប់ជើង​កាន់តែ​បាន​ធូរស្បើយ ។

Neymar បាន​និយាយ​នៅ Parc des Princes ថា ៖«​នៅ​ស​ប្តា​ហ៍​ក្រោយ ខ្ញុំ​នឹង​ចូល​ហ្វឹកហាត់​វិញ​។ ប្រាកដ​ណាស់ ខ្ញុំ​នឹង​ចូល​លេង​លើ​តារាង មុន​ពេល​ចូល​ប្រកួត​ជាមួយ​ក្រុម​នៅ ២​ស​ប្តា​ហ៍​ក្រោយ​ទៀត​។ ពេល​នេះ ខ្ញុំ​កំពុង​តែ​ត្រូវ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​» ។

ខណៈ​ដែល​គ្មាន​វត្តមាន​របស់​ជើង​ខ្លាំង Neymar ក្លិប PSG អាច​ឈ្នះ​ដោយ​មាន​ជើង​ខ្លាំង​វ័យក្មេង Kylian Mbappe និង Angel Di Maria​។ បើ​ទោះបីជា​អ៊ីចឹង​ក៏​ដោយ PSG ត្រូវ​បាន Manchester United ស៊ី​ខ្ទាត​ចេញពី​តារាង​ឡើង​ទៅ​យក Champions League បាត់​ទៅ​ហើយ ។

ខាង UEFA បាន​បញ្ជាក់​កាលពី​ស​ប្តា​ហ៍​មុន​ថា គេ​បាន​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​ប្រតិកម្ម​របស់ Neymar នៅ​បណ្តាញ​សង្គម ក្រោយ​ពី Man Utd ស៊ី PSG នា​ពេល​ថ្មី​ៗ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ