រាជធានីភ្នំពេញ ៖ ប្រមុខរដ្ឋស្តីទីបានចុះហត្ថលេខាផ្តល់ សិទ្ធិនយោបាយ ដល់អតីតមន្តី្រ ជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួនប្រាំរូបទៀតហើយ ។ ចំណែកអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្នបានឲ្យ ដឹងតាមទូរស័ព្ទ នៅថ្ងៃទី១៩ ខែមីនាថា លោកនឹងអ្នកផ្សេងទៀត ចំនួន៥រូបបានដាក់ពាក្យសុំសិទ្ធិនយោបាយទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែមីនារួចហើយ ។ លោកបញ្ជាក់ថា«អ្វីដែលខ្ញុំអាចធ្វើអត្ថាធិប្បាយបាន គឺខ្ញុំទទួលបាននីតិសម្បទាពេញលេញ ហើយខ្ញុំនឹងធ្វើសន្នីសីទសារព័ត៌មានដើម្បីប្រកាស ជាសាធារណៈតែម្តង ។»
ខណៈដែលលោកអ៊ូច័ន្ទរិទ្ធដែលប្អូនបង្កើតបានកំពុងដើរតាមនយោបាយលោកសម រង្ស៊ី នៅក្រៅប្រទេសប្រកាសមិនសុំសិទ្ធិនយោបាយនោះទេ លោក អ៊ូច័ន្ទរ័ត្ន ក៏បានឲ្យដឹងថា ការ សុំសិទ្ធិនយោបាយរបស់លោក គឺ ជាសិទ្ធិ និងទស្សនៈអ្នកនយោបាយ ហើយជាគំនិតរៀង ខ្លួនតែប៉ុណ្ណោះ ។ លោកបញ្ជាក់ថា «ជាទស្សនៈនយោបាយហើយវាជាគំនិតវៀងខ្លួន ។ នៅក្នុងនយោបាយវាអត់មានអ្វីប្លែកទេ ជូនកាលទៅការគិតខុសគ្នាអីញ្ចឹង! ពិសេសយើងអត់មានការទាក់ទងគ្នាផង ។ ព្រោះថា អ៊ូច័ន្ទ រិទ្ធ គាត់នៅក្រៅប្រទេស គេមានទំនាក់ទំនងគាត់ ចំណែកខ្ញុំនៅក្នុងប្រទេសមិនបានទាក់ទងទេ» ។
សូមជម្រាបអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិដែលដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃនោះរួមមានទី១- លោក អ៊ូ ច័ន្ទរ័ត្ន ទី២- លោកស្រី ទេព សុទ្ធី ទី ៣- លោក កង គឹមហាក់ទី ៤- លោក ជីវ កត្តា និងទី៥- លោក ច័ន្ទ សិលា៕
ចែករំលែកព័តមាននេះ