ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​ចាក់​ដី​លុប​យក​ប្រឡាយ​ស្ទះ​ផ្លូវទឹក លើក​គ្នា​មក​សាលាខេត្ត

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ប្រឡាយ​រំដោះ​ទឹក ស្ថិត​នៅ​ភូមិ​វាំង ឃុំ​ជី​ផុ​ច ស្រុក​មេ​សាង ចំនួន​១០​នាក់ តំណាង​អោយ​ពលរដ្ឋ​៥៦​គ្រួ​សារបាន​លើកគ្នា​មក​សាលាខេត្ត​ព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ មីនា…

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ប្រឡាយ​រំដោះ​ទឹក ស្ថិត​នៅ​ភូមិ​វាំង ឃុំ​ជី​ផុ​ច ស្រុក​មេ​សាង ចំនួន​១០​នាក់ តំណាង​អោយ​ពលរដ្ឋ​៥៦​គ្រួ​សារបាន​លើកគ្នា​មក​សាលាខេត្ត​ព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ២០១៩ ក្នុង​គោលបំណង​ស្នើ​សុំ​អោយ​លោក ជា សុ​មេធី អភិបាលខេត្ត ជួយ​ដោះស្រាយ​រឿង​ប្រឡាយ​រំដោះ​ទឹក ដែល​ត្រូវ​ពលរដ្ឋ​១​គ្រួសារ​ចាក់​ដី​រំលោភ​យក ហើយ​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ អាជ្ញាធរ​ឃុំ និង​ស្រុក​ដោះស្រាយ​មិន​ចេញ​សោះ​។

តំណាង​ប្រជាពលរដ្ឋ​ទាំងនោះ​និយាយ​ថា ប្រឡាយ​រំដោះ​ទឹក​នេះ​មាន​ប្រវែង​ជិត​១០០​ម៉ែត្រ និង​ទទឹង​១២​ម៉ែត្រ ជា​ប្រឡាយ​រំដោះ​ទឹក​ចេញពី​ផ្សារ​ពោធិ៍​កន្លែង និង​ទីប្រជុំជន​ស្រុក​មេ​សាង គឺ​ត្រូវ​ហូរ​តាម​ប្រឡាយ​នេះ ចាក់​ទៅ​វាល​ចុង​ភូមិ ប៉ុន្តែ​សព្វ​ថ្ងៃនេះ​ប្រឡាយ​ត្រូវ​បាន​បិទ​ជិត​ហើយ ដោយសារ​ពលរដ្ឋ​ម្នាក់​ឈ្មោះ អូន ចេ​ប ភេទ​ប្រុស បាន​ចាក់​ដី​លុប​ប្រឡាយ យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​ចាក់​ដី​លុប​យក​ទទឹង​៨​ម៉ែត្រ និង​បណ្តោយ​៤២​ម៉ែត្រ​។

ពលរដ្ឋ​ទាំងនោះ​បាន​បន្ត​ទៀត​ថា ចំពោះ​បញ្ហា​នេះ ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​ខ្នង​ប្រឡាយ​ចំនួន​៥៦​គ្រួសារ បាន​នាំ​គ្នា​ដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​ឃុំ និង​ស្រុក​អោយ​ជួយ​ដោះស្រាយ​ជា​ច្រើន​លើក​ដែរ តែ​ពុំ​ទទួល​បាន​លទ្ធផល ហើយ​ក៏​បន្ត​ដាក់​ពាក្យបណ្តឹង​មក​សាលាខេត្ត​ទៀត ប៉ុន្តែ​នៅ​តែ​ស្ងាត់​ឈឹង មិនដឹង​មក​ពី​មូលហេតុ​អ្វី ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា​នេះ ពួក​គាត់​លើកគ្នា​មក​សាលាខេត្ត​តែ​ម្តង ក្នុង​គោលបំណង​ចង់​ជួប​ឯក​ឩ​ត្តម​អភិបាលខេត្ត​ផ្ទាល់ ដើម្បី​សុំ​អោយ​លោក​ជួយ​ដោះស្រាយ​អោយ​ប្រជា​ពលរដ្ឋ ប៉ុន្តែ​បើ​នៅ​តែ​គ្មាន​លទ្ធផល​ទៀត ពួក​គាត់​នឹង​បន្ត​ស្នើ​សុំ​ទៅ​សម្តេច​ក្រឡាហោម ស ខេ​ង ទៀត ព្រោះ​ពួក​គាត់​ជឿ​ថា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ជា​ពិសេស​សម្តេច​ក្រឡាហោម ស ខេ​ង និង​សម្តេច ហ៊ុន សែន ពិតជា​មិន​ទុក​អោយ​ប្រជាពលរដ្ឋ​ជួប​ទុក្ខ​លំបាក​នោះ​ទេ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ