ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​សាំង​ធម្មតា​លក់រាយ​កំណត់​ថ្មី​ដោយ​ក្រសួងពាណិជ្ជកម្ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម ជា​ថ្មី​ម្តងទៀត​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់ សាធារណជន និង​អ្នក​ប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ ឲ្យ​បានដឹង​អំពី​ការ​កំណត់​ថ្លៃ​សាំង​ធម្មតា​តម្លៃ​ថ្មី​សម្រាប់​ការ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ៣១…

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម ជា​ថ្មី​ម្តងទៀត​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់ សាធារណជន និង​អ្នក​ប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ ឲ្យ​បានដឹង​អំពី​ការ​កំណត់​ថ្លៃ​សាំង​ធម្មតា​តម្លៃ​ថ្មី​សម្រាប់​ការ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ​២០១៩ ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​តម្លៃ​ដែល​កំណត់​ថ្មី បង្ហាញ​ថា​តម្លៃ​សាំង​ធ​ម​ត្មា​និង តម្លៃ​ប្រេង​ម៉ា​សូត​មានការ​ឡើងថ្លៃ​ជាង​ស​ប្តា​ហ៍​កន្លង​ទៅ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ចុះ​ថ្ងៃ​ទី ១៨ ខែមីនា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា​តម្លៃ​ប្រេងសាំង​ធម្មតា EA92 គឺ​មាន​តម្លៃ ៣៦៥០ រៀល​ក្នុង​មួយ​លី​ត្រ​គិត​ចាប់ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ ២០១៩ នេះ ។ សម្រាប់​តម្លៃ​ថ្មី​នេះ គេ​ពិនិត្យ​ឃើញ​ថា តម្លៃ​សាំង​ឡើងថ្លៃ​ជាង​មុន ១៥០ រៀល ក្នុង​មួយ​លី​ត្រ ខណៈ​តម្លៃ​ប្រេងម៉ាស៊ូត​វិញ គឺ​តម្រូវ​ឲ្យ​លក់រាយ​ក្នុង​តម្លៃ​៣៥៥០ រៀល​ក្នុង​មួយ​លី​ត្រ កើន​ថ្លៃ​ជាង​មុន ៥០ រៀល ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ថ្លៃ​លក់រាយ​កំណត់​ដោយ​ក្រសួងពាណិជ្ជកម្ម​ខាងលើ សម្រាប់​លក់​នៅ​តាម​ស្ថានីយប្រេងឥន្ធនៈ នេះ​គឺជា​តម្លៃ​មួយ​ដែល​ត្រូវ​បាន​បញ្ចុះ​ដោយ​រាជរដ្ឋាភិបាល​ចំនួន ៤ សេន​ដុល្លារ​ក្នុង​មួយ​លី​ត្រ ព្រោះ​ផ្អែក តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​សាំង​ធម្មតា​គឺ​ថ្លៃ​ដល់​ទៅ ៣៨១០ រៀល​ក្នុង​មួយ​លី​ត្រ និង​ថ្លៃ​ប្រេង​ម៉ា​សូត​គឺ​មាន​តម្លៃ​ដល់​ទៅ ៣៧១០ រៀល​ក្នុង​មួយ​លី​ត្រ ។

ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា «​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយ​មានការ​ចូលរួម​ចំណែក​ពី​ក្រុមហ៊ុន​ចែក ចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន ៤​សេន​ដុល្លារ​ក្នុង​មួយ​លី​ត្រ​» ។

លោក​ប្រាក់ សុគន្ធ ដែល​ជា​អ្នក​រត់រ​ម៉ក់​ម៉ូតូ​ខ្មែរ បាន​និយាយ​ថា​ការ​ឡើងថ្លៃ​សាំង មើលទៅ​តិចតួច​ព្រោះ​កើន​ជាង​មុន​តែ ១៥០​រៀល​ក្នុង​មួយ​លី​ត្រ តែ​ផល​ប៉ះពាល់​គឺ​ច្រើន​សម្រាប់​មុខរបរ​ដូច​រូប​គាត់ ដែល​ត្រូវ​ដឹក​ភ្ញៀវ​ក្នុង​តម្លៃ​ទាប​ជាង​មុន ដោយសារ​តែ​ពិបាក​ប្រកួតប្រជែង​និង​ម៉ូតូ​កង់​បី ឥណ្ឌា ដែល​គេ​ប្រើ​ហ្គា​ស់​នោះ​។

លោក​ប្រាក់ សុគន្ធ ដែល​ជា​អ្នក​រត់រ​ម៉ក់​ម៉ូតូ​ខ្មែរ នៅ​ជិត​ផ្សារ​ទូល​ទំពូង​បាន​បន្ត​ថា «​ការ កកស្ទះ​លើ​ដងផ្លូវ​គឺ​ខ្លាំង​ជាង​មុន អ​ញ្ចឹ​ង​ត្រូវ​អស់​សាំង​ជាង​មុន​ច្រើន ខណៈ​ដែល​ខ្ញុំ​ដឹក​ភ្ញៀវ​គឺ​មិន​បាន​ថ្លៃ​ដូច​មុន​នោះ​ទេ ដោយសារ​តែ​ខ្ញុំ​ត្រូវ​ចំណាយ​ថ្លៃដើម​លើ​សាំង​អស់​ច្រើន​ជាង​ម៉ូតូ​កង់​បី​ឥណ្ឌា ដែល​គេ​ប្រើ​ហ្គា​ស អ​ញ្ចឹ​ង បើ​សាំង​កាន់តែ​ឡើងថ្លៃ គឺ​ខ្ញុំ​ពិបាក​នឹង​រក​ចំណូល​ណាស់​» ។

លោក​បន្ត​ថា​លោក​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ ជួយ​សម្រួល​តម្លៃ​សាំង​កុំ​ឲ្យ​បន្ត​ឡើងថ្លៃ​ទៀត​នា​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ព្រោះ​ជា​ពេលវេលា​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​ជុំ​គ្រួសារ ដែល​វា​អាច​បង្ក​ឲ្យ​មានការ​ចំណាយ​ខ្ពស់​លើ​ថ្លៃ​សាំង​ធម្មតា​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ