ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នា​ចំនួន​៣៩,៣៣៥​នាក់ (មានវីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ ប៉ែ​ត ក្នុង​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៩ មាន​ចំនួន​៣៩,៣៣៥​នាក់​បើ​ប្រៀបធៀប​ខែ​មុន​ថយ​ចុះ​៧,០៧%​ដោយ​យោង​តាម​របាយ​ការ​មន្ទី​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​។ លោក ឈឿ​ន សេរី​វុ​ធ ប្រធាន​មន្ទី​ទេស…

បន្ទាយ​មាន​ជ័យ ៖ ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ ប៉ែ​ត ក្នុង​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៩ មាន​ចំនួន​៣៩,៣៣៥​នាក់​បើ​ប្រៀបធៀប​ខែ​មុន​ថយ​ចុះ​៧,០៧%​ដោយ​យោង​តាម​របាយ​ការ​មន្ទី​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​។

លោក ឈឿ​ន សេរី​វុ​ធ ប្រធាន​មន្ទី​ទេស ចរណ៍​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថ្ងៃ​ទី​១៨​ខែមីនា​ឆ្នាំ​២០១៩​ថា​៖​របាយការណ៍​និង​ស្ថិតិ​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយ​មានជ័យ​ចូល មក​កម្ពុជា​ក្នុង​អំឡុង​ខែកុម្ភ​ឆ្នាំ​២០១៩​មាន​ចំនួន​៣៩,៣៣៥​នាក់​ក្នុង​នោះ​មាន​ចំណាក់​ថ្នាក់​លេខ៖

១.​ភ្ញៀវ​ជនជាតិ​ថៃ​(THAI)​មាន​ចំនួន ៦,៤៤៣​នាក់ , ២.​ភ្ញៀវ​ជនជាតិ​រុ​ស្ស៊ី (RUSSIAN)​មាន​ចំនួន​៤,២០៧​នាក់ , ៣.​ភ្ញៀវ​ជនជាតិ​អា​ល្លឺ​ម៉​ង់​(GERMAN) មាន​ចំនួន​១,២១៤​នាក់ , ៤.​ភ្ញៀវ​ជនជាតិ​បារាំង​(FRENCH)​មាន​ចំនួន​១,០០៦​នាក់, ៥.​ភ្ញៀវ​ជនជាតិ​អង់គ្លេស​(BRITISH)​មាន​ចំនួន​៩៩២​នាក់ , ៦.​ភ្ញៀវ​ជនជាតិ​ចិន​(CHINESE​មានចំនួន​៩០០​នាក់ , ៧.​ភ្ញៀវ​ជនជាតិ​អា​មេ​រិ​ក​(U.S.A) មាន​ចំនួន​៩១៥​នាក់ , ៨.​ភ្ញៀវ​ជនជាតិ​ឥណ្ឌូ​នេ​សុ​ី​(INDONESIAN) មាន​ចំនួន​៨៥៨​នាក់, ៩.​ភ្ញៀវ​ជនជាតិ​ជប៉ុន (JAPANESE) មាន​ចំនួន​៦៣៨​នាក់ និង ១០.​ភ្ញៀវ​ជនជាតិ​ម៉ា​ឡេ​ស៊ី(MALAYSIAN) មាន​ចំនួន​៤៧៧​នាក់​។

លោក​បាន​បញ្ជាក់​ថា​៖​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ក្នុង​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៩​មាន​សរុប​ចំនួន​៣៩,៣៣៥​នាក់​បើ​ប្រៀបធៀប​ខែមករា​ឆ្នាំ​២០១៩​មាន​ចំនួន​៤២,៣២៨​នាក់​មានការ​ថយ​ចុះ​៧,០៧%​ហើយ​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​ភ្ញៀវ​ទេសចរណ៍​បរទេស​មាន​ចំនួន​៣៤០​នាក់​មានការ​ថយ​ចុះ​៧%​ភ្ញៀវ​ស្នាក់​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​៩១,០៤៩​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ