ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​ថៃ​បើក​យុទ្ធនាការ​ក្បាលពោះស្អុ៊យ​…​​នៅឡើយ​តែ​ខ្មែរ

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យុទ្ធនាការ​គួរ​ឱ្យ​កត់សម្គាល់​នៅ​ឯ​ប្រទេស​ថៃ គឺ​ផែនការ​សម្រក​ក្បាលពោះ​សម្រាប់​ប៉ូលិស​ដែល​គេ​ហៅ​ថា «​ក្បាលពោះ​ស្អុយ​» គឺ​មិន​មានការ​ស្វាគមន៍ចំពោះ​មន្ត្រី​ប៉ូលិស​ណា​ដែល​ដុះ​ក្បាលពោះ​នោះ​ទេ ។ ដោយ​អនុវត្ត​តាម​ផែនការ​នេះ ​ប៉ូលិស​ថៃដែល​ធាត់​ដុះ​ក្បាលពោះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​សម្រក​ក្បាលពោះ…

ប្រទេស​ថៃ ៖ យុទ្ធនាការ​គួរ​ឱ្យ​កត់សម្គាល់​នៅ​ឯ​ប្រទេស​ថៃ គឺ​ផែនការ​សម្រក​ក្បាលពោះ​សម្រាប់​ប៉ូលិស​ដែល​គេ​ហៅ​ថា «​ក្បាលពោះ​ស្អុយ​» គឺ​មិន​មានការ​ស្វាគមន៍ចំពោះ​មន្ត្រី​ប៉ូលិស​ណា​ដែល​ដុះ​ក្បាលពោះ​នោះ​ទេ ។ ដោយ​អនុវត្ត​តាម​ផែនការ​នេះ ​ប៉ូលិស​ថៃដែល​ធាត់​ដុះ​ក្បាលពោះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​សម្រក​ក្បាលពោះ ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុងស្រុក Pak Chong ខេត្ត​ណា​ខន​រាជ​សី​ម៉ា (Nak​hon Ratchasima) រយៈពេល​២​ស​ប្តា​ហ៍ ដើម្បី​ធ្វើការ​ហាត់ប្រាណ​ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ថ្មី​ក្នុង​ការ​ជួយ​សម្រក​ទម្ងន់​ដែល​មាន​ប្រសិទ្ធភាព ហើយ​ត្រូវ​ប៉ូលិស​ដែល​បណ្តោយ​ឱ្យ​ខ្លួន​ឡើង​ទម្ងន់​និង​ដុះ​ក្បាលពោះ​ត្រូវ​បាន​អង្គភាព​របស់​ខ្លួន​ចាត់​បញ្ជូន​ឱ្យមក​ហ្វឹកហ្វឺន​ដើម្បី​សម្រក​ទម្ងន់ និង​ក្បាលពោះ ដោយ​ដាក់​លក្ខខណ្ឌ​ថាបើ​ក្បាលពោះ​ស្អ៊ុយ​មិន​ស្រក មិន​អាច​វិល​ត្រឡប់​មក​ធ្វើការ​វិញ​បាន​ឡើយ ព្រោះ​នេះ​គឺជា​កាត​ព្វកិច្ច ។

ជុំវិញ​ដំណើរការ​នេះ លោក Sornpetch ជា​មន្ត្រី​ដឹកនាំ​ការ​ហ្វឹកហ្វឺន​នេះ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ប៉ូលិស​ទាំង​អស់ គឺ​ត្រូវ​តែ​ហ្វឹកហាត់​នៅ​ក្នុង​ជំរុំ​ជា​រៀងរាល់ថ្ងៃ និង​ចូលរួម​សកម្មភាព​នានា​ដូច​ជា ជិះ​កង់ និង​ការងារ​ខាងក្រៅ​ផ្សេង​ៗ​ទៀត ដើម្បី​ជួយ​ឲ្យ​ពួក​គេ​ឆាប់​ស្រក​ទម្ងន់ ។ ជាមួយ​គ្នា​នេះ ​ក៏​មានការ​បង្កើត​ជា ID មួយ ដើម្បី​ធ្វើការ​តាមដាន និង​កត់ត្រា​ពី​ស្ថានភាព​ទម្ងន់​របស់​ពួក​គេ​មុន​និង​ក្រោយ​ការ​ហ្វឹកហាត់​នេះ ។ ជំរំ​ហ្វឹក​ហាត់​បើ​តាម​ប្រភព​ដដែល​បញ្ជាក់​ថា ទើបតែ​ចាប់ផ្តើម​បាន​រយៈពេល​១​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង ពី​សំណាក់​មហាជន និង​នៅ​លើ​បណ្តាញ​សង្គម ។

ឃើញ​សកម្មភាព​នៅ​ឯ​ប្រទេស​ថៃ​នោះ កោះសន្តិភាព​បាន​នឹកឃើញ​ទៅ​ដល់​លោក​ឧត្តមសេនីយ៍ រ័​ត្ន ស្រ៊ា​ង មុន​ពេល​មក​ទទួល​តំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ គឺជា​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្តបន្ទាយមានជ័យ ។ លោក​ឧត្តមសេនីយ៍​ក៏​បាន​ចាត់ការ​លើ​កូនចៅ​របស់​លោក​ដែល​ដុះ​ក្បាលពោះ ត្រូវ​តែ​ធ្វើការ​ហ្វឹកហាត់​ដើម្បី​សម្រក ។

កាល​ណោះ​កោះសន្តិភាព​ក៏​ធ្លាប់​បាន​ចុះ​ផ្សាយ​១​ឈុត​រួច​ទៅ​ហើយ​ដែរ ដែល​បាន​បង្ហាញ​ថា​លោក​ឧត្តម​សេនីយ៍​ពិតជា​មេបញ្ជាការ​ទី​១​ហើយ ដែល​បាន​ចាត់វិធានការ​ឱ្យ​មន្ត្រី​ជា​កងកម្លាំង​ក្រោម​ឱវាទ​ត្រូវ​តែ​ហ្វឹក​ហាត់​សម្រក​ក្បាលពោះ តែ​មិនដឹង​ថា តាំងពី​ពេល​នោះ​មក​បាន​ទទួល​លទ្ធផល​ទៅ​ជា​បែប​ណា​នៅឡើយ​នោះ​​ទេ ។

បញ្ហា​ដុះ​ក្បាលពោះ​មិន​ថា​ជា​កងកម្លាំង​ណា​នោះ​ទេ មិន​ត្រូវ​ឱ្យ​មាន​ដុះ​ក្បាលពោះ​ឡើយ ផ្ទុយ​ទៅ​វិញ​បញ្ហា​ដុះ​ក្បាលពោះ​នៅ​តែ​ឃើញ​មាន​ក្នុង​ជួរ​កងកម្លាំង ។ បើសិនជា​មានការ​តម្រូវ​ឱ្យ​ហ្វឹកហាត់​សម្រក​ក្បាលពោះ​ដូច​នៅ​ស្រុក​ថៃ​ប្រហែលជា​ល្អមើល​ហើយ ប្រហែលជា​មាន​មិន​តិច​ទេ ។

សម្រាប់​មន្ត្រី​កងកម្លាំង​របស់​កម្ពុជា ដែល​ខ្លះ​ដុះ​ក្បាលពោះ​ស្អ៊ុយ ដើរ​យោងខ្លួន​សឹងតែ​មិន​រួច​ទៅ​ហើយ តើ​ធ្វើ​មេ​គេ​មាន​ប្រសិទ្ធភាព​ការ​ងារ​បាន​ប៉ុនណា​ទៅ​ហ្ន៎ ?

អត្ថបទសរសេរ ដោយ