ពេជ្រ សូលីកា បាត់មុខជាង៥ឆ្នាំ មកវិញធ្វើអ្នកកំដរ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាវ័យក្មេងពេជ្រ សូលីកា បាត់មុខកន្លងមក ពេលនេះបានបកក្រោយត្រឡប់មកពិភពសិល្បៈវិញ ។ ត្រឡប់មកវិញ តែមិនមែនជាតារាចម្រៀងទៀតទេ គឺចូលរួមសម្តែងភាពយន្ត…
រាជធានីភ្នំពេញ ៖ តារាវ័យក្មេងពេជ្រ សូលីកា បាត់មុខកន្លងមក ពេលនេះបានបកក្រោយត្រឡប់មកពិភពសិល្បៈវិញ ។ ត្រឡប់មកវិញ តែមិនមែនជាតារាចម្រៀងទៀតទេ គឺចូលរួមសម្តែងភាពយន្ត…
រាជធានីភ្នំពេញ ៖ តារាវ័យក្មេងពេជ្រ សូលីកា បាត់មុខកន្លងមក ពេលនេះបានបកក្រោយត្រឡប់មកពិភពសិល្បៈវិញ ។ ត្រឡប់មកវិញ តែមិនមែនជាតារាចម្រៀងទៀតទេ គឺចូលរួមសម្តែងភាពយន្ត ។ ត្រឡប់មកពិភពសិល្បៈវិញ ពីដំបូងគេសង្ស័យថាតារាតូចស្រស់ពេជ្រ សូលីកា នឹងចូលផលិតកម្មហង្សមាស ព្រោះលេចឮយូរហើយថានាងជាគ្រាប់ពេជ្រថ្មីរបស់ផលិតកម្មហង្សមាស ។
ប៉ុន្តែមិនដូចការរំពឹងទុកទេ គឺនាងបែរជាគ្រងតំណែងជាតួឯកជាមួយតារាចម្រៀងលំដាប់យុវវ័យលោក នីកូទៅវិញ។ នៅពេលថត ភាពយន្តភាគជាមួយកំលោះមុខស្រស់នីកូ អ្នកទាំង២ក៏មានពាក្យថាស្រលាញ់គ្នាក្រៅឆាក ធ្វើឲ្យអ្នកគាំទ្រតាមដានថាតើស្នេហានេះរីកលូតដល់ចំណុចណា ។
កាលពីពេល ថ្មីៗកន្លងមកស្រីស្អាត ពេជ្រ សូលីកា បានប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពទាក់ទងអាជីពចម្រៀងថា នាងមិនបានចុះកិច្ចសន្យាជាមួយផលិតកម្មហង្សមាសឡើយ គឺគ្រាន់តែថតភាពយន្តឱ្យផលិតកម្មនេះប៉ុណ្ណោះ ។ ការថ្លែងបែបនេះបញ្ជាក់ថា សូលីកា មិនបានធ្វើជាតារាចម្រៀងផលិតកម្មនេះជាលើកទី២ឡើយ គឺគ្រាន់តែជាតារាសម្តែងភាពយន្តម្នាក់ប៉ុណ្ណោះ ។
ពេជ្រ សូលីកា និយាយ «នាងខ្ញុំសប្បាយចិត្តវិញទេនៅពេលមិនបានច្រៀង តែបានសម្តែងគឺជារឿងល្អម្យ៉ាងដែរ ប្តូរស្តាយខ្លះកុំឲ្យមើលទៅដដែលៗ ។ នៅជាមួយហង្សមាសនាងខ្ញុំមិនអាចថតរឿងឲ្យខាងណាបាននោះទេ បើទោះជានាងខ្ញុំត្រូវបានគេសួរនាំចង់បានរួមការងារក្នុងផលិតកម្មផ្សេងក្តី ។ និយាយទៅនាងខ្ញុំអាចថតឲ្យផលិតកម្មផ្សេង ឬទូរទស្សន៍ផ្សេងបានលុះត្រាតែបានបញ្ចប់ការងារជាមួយហង្សមាសបើនៅនាងខ្ញុំមិនហក់លោតទៅណាបានឡើយនាំតែពិបាកខ្លួនវិញទេ»។
ពេជ្រ សូលីកា បានតំណែងជាតួឯកក្នុងរឿង«អាពាហ៍ពិពាហ៍ចៃដន្យ» របស់ទូរទស្សន៍ហង្សមាស ដោយស្រីស្អាតរូបនេះចាប់ដៃគូជាមួយលោកនីកូ ។ ពេជ្រ សូលីកា បាត់មុខពីពិភពសិល្បៈជាង៥ឆ្នាំ ហើយក៏ត្រឡប់មកវិញដោយនាងតូចច្រឡឹងរូបនេះនៅតែមានរូបសម្រស់ស្អាតដដែល ។ ពេជ្រ សូលីកា បានធ្វើជាអ្នកកំដរកុល ដាវី ក្នុងពិធីមង្គលការកាលពីថ្ងៃទី៨ ខែមីនា ។ សូលីកា ថាកំដរការកុល ដាវី គឺជាលើកទី១ក្នុងឆាកជីវិត ដោយកន្លងមកនាងមិនដែលទទួលធ្វើអ្នកកំដរទេ ៕
ចែករំលែកព័តមាននេះ