ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ចម្លើយ​ជនជាតិ​ជប៉ុន​ដែល​សម្លា.ប់​តាក់ស៊ី​ហើយ​ទើប​ដឹង​ពី​ល្បិច​ខ្លាំង​ប៉ុណ្ណា (មានវីដេអូ)

5 ឆ្នាំ មុន

ខេត្តសៀមរាប ឃាតករ​ដៃដល់​ជនជាតិ​ជប៉ុន​២​នាក់​ដែល​ប្លន់​សម្លាប់​យក​រថយន្ត​ពី​អ្នក​រត់​តាក់ស៊ី​នោះ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត បញ្ជូន​មក​ដល់​ដៃ​តុលាការ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩​នេះ​ចោទ​ពី​បទ​លួច​ដោយ​មាន​ស្ថាន​ទម្ងន់ បណ្តាល​ឱ្យ​មាន​មរណភាព​ដល់​ជន​រង​គ្រោះ ដែល​កើតឡើង​នៅ​វេលា​ម៉ោង​១៧​និង​០០​នាទី​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩…

ខេត្តសៀមរាប ឃាតករ​ដៃដល់​ជនជាតិ​ជប៉ុន​២​នាក់​ដែល​ប្លន់​សម្លាប់​យក​រថយន្ត​ពី​អ្នក​រត់​តាក់ស៊ី​នោះ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត បញ្ជូន​មក​ដល់​ដៃ​តុលាការ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩​នេះ​ចោទ​ពី​បទ​លួច​ដោយ​មាន​ស្ថាន​ទម្ងន់ បណ្តាល​ឱ្យ​មាន​មរណភាព​ដល់​ជន​រង​គ្រោះ ដែល​កើតឡើង​នៅ​វេលា​ម៉ោង​១៧​និង​០០​នាទី​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ជ​ញ្ជី​ញ​ថ្លឹង​រថយន្ត ក្នុង​ទឹកដី​ភូមិ​គោក​ដូង ស្រុក​ពួក ខេត្តសៀមរាប ។

ដោយ​ជន​រង​គ្រោះ​មានឈ្មោះ ឈ្មោះ ហ៊ឹ​ម ចាន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី រស់នៅ​ភូមិ​បិ​ង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​ខេត្តសៀមរាប ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​ថា បន្ទាប់​ពី​កម្លាំង​របស់​អធិការ​នគរបាល​ស្រុក​ពួក​ឃាត់ខ្លួន​បាន​ឃាត់ករ​ដៃដល់​ជនជាតិ​ជប៉ុន​២​នាក់ ដែល​ប្លន់​សម្លាប់​យក​រថយន្ត​ពី​អ្នក​រត់​តាក់ស៊ី​នោះ​យក​មក​ការិយាល័យ​នគរបាល​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​មក​ហើយ​ខាង​កម្លាំង​ជំនាញ​ក៏​បាន​សួរនាំ ក្រោយមក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ISHIDA REIMON បាន​ឆ្លើយ​ថា​នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៩ ជនសង្ស័យ​ទាំង​០២​នាក់​ទី​០១-​ឈ្មោះ ISHIDA REIMON ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទី​០២- ឈ្មោះ NAKA RYUJI ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នៅ​វេលា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ខែ​ឆ្នាំ​ដដែល ពួក​គេ​បាន​ជិះ​តាក់ស៊ី​ទៅ​ខេត្តសៀមរាប ពួក​គេ​បាន​សម្រាក​នៅ​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​ក្រុង​សៀមរាប​មិន​ចាំ​ឈ្មោះ ។

លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​ថ្ងៃត្រង់ ពួក​គេ​បា​នរក​តាក់ស៊ី​ជិះ​ទៅ ស្វាយ​ស៊ី​សា​ផុ​ន ខេត្តបន្ទាយមានជ័យ ក្នុង​គោលបំណង​រក​ឡាន​តាក់ស៊ី​ថ្មី ដើម្បី​ប្លន់​យក​ទៅ​ប្រើប្រាស់​ពេល​ទៅ​ដល់​ស្វាយ​ស៊ី​សា​ផុ​ន ពួក​គេ​បា​នរក​តាក់ស៊ី​ថ្មី​បាន (​រថយន្ត​ជន​រង​គ្រោះ ម៉ាក​ហា​យ​ឡែ​ន​ដ័​រ ពណ៌​ស្ករ ស្លាក​លេខ ២AB ៥២១៨ ) ដោយ​ពួក​គេ​ប្រាប់​ជន​រង​គ្រោះ​ថា ចង់ទៅ​សៀមរាប ហើយ​ត្រូវ​គ្នា​ក្នុង​តម្លៃ​៣០​ដុល្លារ ពួក​គេ​ក៏​ឡើង​តាក់ស៊ី​ដោយ​ជិះ​តែ​០៣​នាក់​គត់ តា​កុងតាក់​ស៊ី និង​ពួក​គេ​០២​នាក់ ជិះ​នៅ​កៅអី​ខាងក្រោយ​តា​កុង ពេល​ជិះ​ដល់​ចំណុច​កើតហេតុ ពួក​គេ​បាន​ប្រាប់​តាក់ស៊ី​ឱ្យ​ឈប់ ហើយ​ឈ្មោះ ISHIDA REIMON បាន​បើកទ្វារ​តាក់ស៊ី​ចុះ ដើម្បី​មើលផ្លូវ​ដោយ​ទុក​ឱ្យ​បក្សពួក​ខ្លួន​ធ្វើ​សកម្មភាព​ប្លន់​សម្លាប់​យក​រថយន្ត​បាន​០២​នាទី រូបគេ​ក៏​បើកទ្វារ​តាក់ស៊ី​ឃើញ​បក្សពួក​ខ្លួន​កំពុង​យក​កាំបិត​អារ​.​ក​ជា​ច្រើន​កាំបិត ទៅ​លើ​ជន​រង​គ្រោះ ដោយ​ជន​រង​គ្រោះ​កំពុង​រើ​បម្រាស់ ភ្លាម​នោះ​ជន​រង​គ្រោះ​ក៏​ធ្លាក់​ចេញ​ពីលើ រថយន្ត​ដោយ​ខ្លួនឯង រួច​រូបគេ​បាន​ឡើង​រថយន្ត​បើក​ចេញពី​កន្លែង​កើតហេតុ​បាន​ប្រហែល​៣០​ម៉ែត្រ រថយន្ត​ក៏​ជ្រុល​ទៅ​បុក​ឡាន​ផ្សេង​ទៀត រួច​ពួក​គេ​ក៏​បើកទ្វារ​ចុះ​រត់ តែ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​បាន​តែ​ម្តង ។

ប្រភព​បាន​បញ្ជាក់​ថា វត្ថុ​តាង​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​មានកាំបិត​ប្រវែង​១៩​សង់ទីម៉ែត្រ ០១​ដើម និង​ដំបង​រលាស់​០១​ដើម ពួក​គេ​យក​តាម​ខ្លួន​មក​ពី​ប្រទេស​ជប៉ុន ។ ប្រភព​បញ្ជាក់​បន្ថែម​ថា តាម​ការ​បំភ្លឺ​របស់​ប្រពន្ធ​ជន​រង​គ្រោះ ឈ្មោះ សុខ ចាន់​រឿ​ន អាយុ​៣៨​ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ ម៉ោង​ប្រហែល​០៦​ព្រឹក​ប្តី​របស់​ខ្លួន​បាន​ប្រាប់​ថា ដឹក​ភ្ញៀវ​យូ​ស៊ី​ម៉ាស់​ទៅ​បឹង​ត្រកួន ហើយ​ម៉ោង​១០​ព្រឹក​ប្តី​បាន​ខ​ល​ទូរស័ព្ទ​ទៅ​ប្រពន្ធ​ប្រាប់​ថា បាន​ត្រឡប់​ទៅ​ស្រុក​ស្វាយ​ស៊ី​សា​ផុ​ន ខេត្ត​បន្ទាយ​ជ័យ​នៅ​ម៉ោង​១៥​ល្ងាច ដើម្បី​រក​ភ្ញៀវ​ដាក់ យក​លុយ​សិន​ពេល​នោះ​ប្តី​ខ្លួន​ក៏​បិទ​ទូរស័ព្ទ​តែ​ម្តង ។

ក្រោយ​សួរ​ចម្លើយ​ចប់​កម្លាំង​យើង​បាន​ធ្វើតេស្ត​សារធាតុ​ញៀន​ទៅ​លើ​ជនសង្ស័យ​ទាំង​០២​នាក់​ឃើញ​ថា ពុំ​មាន​សារធាតុ​ញៀន​នោះ​ទេ ។ មូលហេតុ ដែល​គេ​ប្តូរ​តាក់ស៊ី​ថ្មី​ជិះ​នៅ​ស្វាយ​ស៊ី​សា​ផុ​ន ខេត្តបន្ទាយមានជ័យ នោះ​ព្រោះ​ក្នុង​ក្រុង​សៀមរាប​មាន​កាំ​មេ​រ៉ា​ច្រើន​ពិបាកធ្វើ​សកម្មភាព​ប្លន់​ទើប​គេ​សម្រេចចិត្ត​ទាំង​២​នាក់ ប្តូរ​ទៅ​រក​តាក់ស៊ី​ថ្មី ក្នុង​គោលបំណង​ប្លន់​យក​រថយន្ត ដើម្បី​យក​ទៅ​ប្លន់ ឬ​លួច​បន្ត​ក្នុង​ខេត្តសៀមរាប​ទៀត ។

បច្ចុប្បន្ន​ជនសង្ស័យ ជា​ជនជាតិ​ជប៉ុន​ទាំង​២​នាក់ និង​វត្ថុ​តាង​នោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​មក​ដល់​ដៃ​តុលាការ​ហើយ រង់ចាំ​ចៅក្រម​ស៊ើបសួរ​សម្រេច ឃុំខ្លួន​តែ​ប៉ុណ្ណោះ បើ​តាម​ច្បាប់​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស បណ្តាល​ឱ្យ​មាន​មរណភាព​ដល់​ជន​រង​គ្រោះ​នោះ គឺ​តាម​មាត្រ​៣៥៣ និង មាត្រា ៣៦០ ដែល​មានទោស​ចាប់ពី​១៥ ទៅ​៣០​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ