ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងមួយទំហឹង ​ថៃ​ងាក​ទៅ​ការ​ផលិត​អគ្គិសនី​ពី​កាក​សំណល់

5 ឆ្នាំ មុន

ប្រទេសថៃ៖ ភ្នាក់ងារសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃទី១៨ មីនា កន្លងមកថា ក្រុមហ៊ុនឯកជនជាច្រើនក្នុងវិស័យថាមពលបៃតងពេញចិត្តនឹងគម្រោងអភិវឌ្ឍន៍ថាមពលជាតិថ្មីសម្រាប់ឆ្នំា ២០១៨ ដល់…

ប្រទេសថៃ៖ ភ្នាក់ងារសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃទី១៨ មីនា កន្លងមកថា ក្រុមហ៊ុនឯកជនជាច្រើនក្នុងវិស័យថាមពលបៃតងពេញចិត្តនឹងគម្រោងអភិវឌ្ឍន៍ថាមពលជាតិថ្មីសម្រាប់ឆ្នំា ២០១៨ ដល់ ២០៣៧ ។

គម្រោងនេះស្នើឲ្យមានការអនុញ្ញាតបន្តិចម្តងឲ្យវិនិយោគិនចូលរួមក្នុងគម្រោងផលិតអគ្គិសនីពីកាកសំណល់ ដាក់គោលដៅផលិតថាមពលឲ្យបាន ៥០០មេហ្កាវ៉ាត់ពីកាកសំណល់នៅឆ្នំា២០៣៧ ។ មូលហេតុមួយដែលបង្កឲ្យមានងាកនេះគឺមកពីប្រទេសថៃចាប់ផ្តើមផ្តោតសំខាន់លើការគ្រប់គ្រងកាកសំណតល់ក្នុងប្រទេស ។

នាយកដ្ឋានគ្រប់គ្រងកង្វក់បរិស្ថានបានព្យាករណ៍ថាកាកសំណល់រឹងមធ្យមក្នុងប្រទេសថៃនឹងកើនឡើងពី ៤០,៦៦២តោនក្នុងមួយថ្ងៃនៅឆ្នំា ២០០៨ មកស្មើ ៤២,៩០០តោនក្នុងឆ្នំា ២០២៣ ។

គម្រោងអភិវឌ្ឍន៍ថ្មីអនុញ្ញាតឲ្យភ្នាក់ងារជាប់ពាក់ព័ន្ធអនុវត្តគំរូអាជីវកម្ម និងបង្កើតជាលក្ខខណ្ឌសម្រាប់អនុញ្ញាតឲ្យវិនិយោគិនឯកជនចូលរួម។

អ្នកស្រី Naruphat Amornkosit ដែលជាអគ្គលេខាធិកានៃគណៈកម្មាធិការនិយ័តកម្មថាមពល(ERC) របស់ប្រទេសថៃបាននិយាយថាពួកគេនឹងមានការប្រកាសពីការផ្តល់ប័ណ្ណអនុញ្ញាតសម្រាប់គម្រោងផលិតអគ្គិសនីពីកាកសំណល់ក្នុងខែនេះ។

អ្នកស្រីបានបន្តថា «ERC នឹងពិចារណាលើគំរូអាជីវកម្ម និងសមត្ថភាពក្នុងការផ្តល់ប័ណ្ណអនុញ្ញាតពីរប្រភេទគឺក្រុមហ៊ុនផលិតថាមពលខ្នាតតូចដែលមានសមត្ថភាពផលិតប្រមាណរវាងពី១០ ទៅ៩៩មេហ្កាវ៉ាត់ និង ក្រុមហ៊ុនផលិតថាមពលខ្នាតតូចខ្លំាងដែលមានសមត្ថភាពផលិតក្រោម១០មេហ្កាវ៉ាត់» ។

អ្នកស្រីបានបន្ថែមថា កិច្ចព្រមព្រៀងទិញថាមពលនឹងមានរយៈពេលពី​២០ទៅ២៥ឆ្នំា ហើយរដ្ឋាភិបាលមានគម្រោងទិញអគ្គិសនីដែលបង្កើតចេញពីប្រភពទំាងនេះផងដែរ ហើយអ្នកដែលទទួលបានការអនុញ្ញាតត្រូវតែគោរពតាមច្បាប់រួមគឺការអភិវឌ្ឍន៍ឲ្យបានលឿនក្នុងរយៈពេលដែលបានចែងទុកដើម្បីជៀសវាងការពន្យាពេល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ