ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ចាប់​សត្វ​ជ្រូក​ដែល​ឈ្មួញ​បាន​លួច​ចូល​មក​ដោយ​ខុសច្បាប់

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ដោយ​អនុវត្ត​តាម​ចរាចរណ៍​ណែនាំ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ក៏​ដូច​ជា​អគ្គនាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល​ស្តី​ពី​ការ​ទប់ស្កាត់​រាល់​ការ​នាំ​សត្វ​ជ្រូក​រស់​ចូល​មក​ពី​ប្រទេស​វៀតណាម ខណៈ​ពេល​ដែល​កំពុង​តែ​មាន​ផ្ទុះ​ជំងឺឆ្កួត​អាហ្វ្រិក​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ២០១៩​នេះ​លោក​ថៃ លី ប្រធាន​ការិយាល័យ​បសុព្យាបាល…

ខេត្តតាកែវ ៖ ដោយ​អនុវត្ត​តាម​ចរាចរណ៍​ណែនាំ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ក៏​ដូច​ជា​អគ្គនាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល​ស្តី​ពី​ការ​ទប់ស្កាត់​រាល់​ការ​នាំ​សត្វ​ជ្រូក​រស់​ចូល​មក​ពី​ប្រទេស​វៀតណាម ខណៈ​ពេល​ដែល​កំពុង​តែ​មាន​ផ្ទុះ​ជំងឺឆ្កួត​អាហ្វ្រិក​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ២០១៩​នេះ​លោក​ថៃ លី ប្រធាន​ការិយាល័យ​បសុព្យាបាល និង​ផលិតកម្ម​សត្វ​ខេត្ត​ដោយ​មានការ​សហការ​ជាមួយ​លោក​ឧត្តម​សេនី​ត្រី វង្ស ហុ​ក លី ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​លោក ហ៊ុន សា​រ៉ាត់ ប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​អានា​ម័​យ​បសុព្យាបាល​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្ត​នៃ​ក្រសួងកសិកម្ម​រួម និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ធ្វើការ​ចុះ​ចាប់​សត្វ​ជ្រូក​ដែល​ឈ្មួញ​បាន​លួច​ចូល​មក​ដោយ​ខុសច្បាប់ ហើយ​ឃ្លាំង​ស្តុក​ជ្រូក​នៅ​ភូមិ​ដើម​ផ្ដៀក​ឃុំ​ព្រៃ​ស្លឹក​ស្រុក​ទ្រាំង​ខេត្តតាកែវ ។

លោក​ថៃ លី នាយការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​បានអោយ​ដឹង​ថា បន្ទាប់​ពី​មាន​សារា​ចរណ៍​ណែនាំ​ពី​រដ្ឋ​ម​ន្រី្ត និង​អគ្គនាយកដ្ឋាន​នោះ​កម្លាំង​របស់​លោក​តែងតែ​ចុះ​ល្បាត​និង​ពិនិត្យ​នៅ​តាម​ច្រករបៀង​ដែល​ឈ្មួញ​បាន​នាំ​ជ្រូក​ចូល​មក​នា​ពេល​កន្លង​មក​ជា​ប្រចាំ​គ្រប់​ច្រកល្ហក​ផង​ដែរ ។ លោកនាយ​ការិយាល័យ​បាន​បន្ត​ទៀត​ថា ចំពោះ​ឈ្មួញ និង​ជា​ម្ចាស់​ទីតាំង​ដែល​បាន​លួច​នាំ​ជ្រូក​ចូល​មក​ស្តុ​ប​ទុក ដើម្បី​ធ្វើការ​ចែកចាយ​ដល់ទី​តាំង​សត្វឃាត​សម្រាប់​កាប់​សាច់​លក់​នោះ​មានឈ្មោះ សាន រ៉ា ភេទ​ប្រុស រស់នៅ​ភូមិ​ឃុំ​ខាងលើ ហើយ​សត្វ​ជ្រូក​ដែល​យើង​ចាប់​បាន​ជាក់ស្តែង​មាន​ចំនួន​២៥​ក្បាល ក្រោយ​ពី​ចាប់​បាន​ហើយ​កម្លាំង​ជំនាញ​ក៏​បាន​នាំ​យក​សត្វ​ជ្រូក​ទាំង​អស់នោះ​មក​រក្សា​ទុ​ក្វ​នៅ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត ។

មន្ត្រី​ពេទ្យសត្វ​ខេត្ត​ម្នាក់​បាន​លួច​ខ្សឹប​ប្រាប់​កោះសន្តិភាព​យើង​អោយ​ដឹង​ថា បច្ចុប្បន្ន​នេះ​យើង​ដឹង​ស្រាប់​ហើយ​កម្លាំង​ជំនាញ​ពេទ្យសត្វ​មាន​គ្នា​តិច​ណាស់ វា​មាន​ផល​លំបាក​ណាស់​ក្នុង​កា​ទប់ស្កាត់​ឈ្មួញ​ដែល​បាន​លួច​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀត​ណាស ហើយ​ងាក​មក​មើល​កម្លាំង​សមត្ថកិច្ច​ផ្សេង​វិញ មិន​បាន​ចូលរួម​សហការ​គ្នា​ជាមួយ​ជំនាញ​ពេទ្យសត្វ​ឡើយ គឺ​ពួក​គេ​គិតតែ​ផល​ប្រ​យោ​ជ​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ​ដូច​ជា​ករណី​នេះ​អ​ញ្ចឹ​ង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ