ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​លើក​ពេល​ប្រកាស​សាលក្រម​សំណុំរឿង​នាង​ហ្គិ​ច (មានវីដេអូ​)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ស្ត្រី​ជា​ជនជាប់ចោទ​ឈ្មោះ កែវ រតនៈ ហៅ ហ្គិ​ច ដែល​ធ្លាប់​មានរឿង​អាស្រូវ​ជា​ច្រើន​ និង​ធ្លាប់​ជាប់​ពន្ធនាគារ​ផង​ដែរ​នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិ​នា…

ខេត្តកណ្តាល ៖ ស្ត្រី​ជា​ជនជាប់ចោទ​ឈ្មោះ កែវ រតនៈ ហៅ ហ្គិ​ច ដែល​ធ្លាប់​មានរឿង​អាស្រូវ​ជា​ច្រើន​ និង​ធ្លាប់​ជាប់​ពន្ធនាគារ​ផង​ដែរ​នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិ​នា ឆ្នាំ​២០១៩ មន្ត្រី​ពន្ធនាគារ​ជា​ច្រើន​នាក់​បាន​អមដំណើរ​និង​យាមកាម​យ៉ាង​ចិត្ត​ទុកដាក់​បញ្ជូន​មក​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស តែ​ត្រូវ​​លើក​ពេល​វិញ ព្រោះ​ដោយសារ​អវត្តមាន​របស់​លោក ហុ​ក វ៉ា​ន់​ធី​ណា ចៅក្រម​ជំនុំជម្រះ​និង​ជា​ប្រធាន​សាលាដំបូង​ខេត្តកណ្តាល ជាប់​ចូលរួម​សន្និបាត​បូក​សរុប​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្តកណ្តាល នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សូរ សា​រិ​ន ប្រធាន​លេខាធិការដ្ឋាន​និង​ជា​អ្នកនាំពាក្យ​របស់​សាលាដំបូង​ខេត្តកណ្តាល​។

សំណុំរឿង​នេះ​មាន​លោក ហុ​ក វ៉ា​ន់​ធី​ណា ជា​ចៅក្រម​ជំនុំជម្រះ​និង​មានការ​ចូលរួម​ពី​លោក ឯក ស៊ុន​រស្មី ជា​តំណាង​អយ្យការ​។

ជនជាប់ចោទ​ឈ្មោះ កែវ រតនៈ ហៅ ហ្គិ​ច ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨ ត្រូវ​បាន​លោក អុី​ សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ចំនួន​៣​បទល្មើស «​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​, គំរាមកំហែង​ថា​នឹង​សម្លាប់ និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រើប្រាស់​វិធី​គ្រោះថ្នាក់​ដល់​បុគ្គល​» ដែល​ប្រព្រឹត្ត​នៅ​ចំណុច​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម និង​ក្តា​កុង​ប្លា​កេ ប្រាយ​វ៉េ ហ្វើ​នី​ឈ័​រ ស្ថិត​ក្នុងភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល កាលពី​អំឡុង​ឆ្នាំ​២០១៨ តាម​មាត្រា​៧៨​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក និង​មាត្រា​៦៣០, ២៣៣, ៤១៣​នៃ​ក្រមព្រហ្មទណ្ឌ ។

គួរ​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ គឺ​សមត្ថកិច្ច​ទទួល​ព័ត៌មាន​ថា មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​ផលិត​គ្រឿងសង្ហារិម និង​ក្តារ​កុង​ប្លា​កេ​ប្រាយ​វ៉េ ហ្វើ​នី​ឈ័​រ បាន​កើតឡើង ហើយ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​នាំគ្នា​​ជួយ​ពន្លត់ ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យរ​បស់ទ័ព​ឆត្រយោង​៩១១ អស់ពីរ​គ្រឿង ប្រើប្រាស់​ឡានទឹក​អស់​៦​គ្រឿង ទើប​រលត់​ជា​ស្ថាពរ​។

តាម​សាក្សី​បំភ្លឺ​ឈ្មោះ​ឃឿ​ន ធឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​កម្មករ បានឃើញ​រថយន្ត​មួយ​គ្រឿង​មាន​គ្នា​៤​ទៅ​៥​នាក់​ចូល​ទៅ​ដុត​ឈើ ហើយ​បាន​គំរាម​មិន​ឱ្យ​ចូល​ពន្លត់ភ្លើង​កំពុង​ឆេះ​នោះ​ទេ ដោយ​ប្រពន្ធ​ម្ចាស់​រោងចក្រ ឈ្មោះ កែវ រតនៈ ហៅ​ហ្គិ​ច បើកបរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ផ្លា​ក​លេខ ខម​-៦៧៦២ ជា​អ្នក​ដុត ។ បន្ទាប់​ពី​បង្កហេតុ​រួច នាង​ហ្គិ​ច បើករថយន្ត​រត់គេច​ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​មក​វិញ ។

នេះ​ពុំ​មែន​ជា​លើក​ទី​១​ទេ ដែល​ស្ត្រី​ឈ្មោះ កែវ រតន​: ហៅ ហ្គិ​ច បាន​បង្ក​ការ​អុកឡុក​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ដល់​សង្គម​នោះ​។ កាលពី​១០ឆ្នាំ​មុន ស្ត្រី​ម្នាក់​ក៏​ធ្លាប់​បាន​ដក​កាំភ្លើង​បាញ់​គំរាម​ពលរដ្ឋ​នៅ​ជិត​វត្ត​សន្សំ​កុសល ហើយ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពី​បទ​បាញ់បោះ​សេរី និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ផង​ដែរ ។ ក្រោយមក​ចុងឆ្នាំ​២០១៦ កន្លង​ទៅ ស្ត្រី​ម្នាក់​នេះ​បាន​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​យុវជន​ពីរ​នាក់ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ