ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជជែក​គ្នា​យក​តែ​ត្រូវ​រៀងខ្លួន​រហូត​កើត​ជម្លោះ​ទើប​ផ្អើល​ដល់​សមត្ថកិច្ច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​បាន​រង​របួស​បែកក្បាល បន្ទាប់​ពី​ជិះ​ម៉ូតូ​បុក​គ្នា​ពេញទំហឹង​ជជែក​គ្នា​យកខុស​យក​ត្រូវ រហូត​កើតជា​ជម្លោះ​ប្រើ​អំពើ​ហិង្សា​វាយ​គ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩ ត្រង់​ចំណុច​មុខ​ស្ថានីយប្រេងឥន្ធនៈ លី​ម…

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​បាន​រង​របួស​បែកក្បាល បន្ទាប់​ពី​ជិះ​ម៉ូតូ​បុក​គ្នា​ពេញទំហឹង​ជជែក​គ្នា​យកខុស​យក​ត្រូវ រហូត​កើតជា​ជម្លោះ​ប្រើ​អំពើ​ហិង្សា​វាយ​គ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩ ត្រង់​ចំណុច​មុខ​ស្ថានីយប្រេងឥន្ធនៈ លី​ម ឡុ​ង តាម​បណ្តោយ​ផ្លូវ​សម្តេច​ជា​ស៊ី​ម កែង និង​ផ្លូវ​២០១១ ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ស័​រ​គី​លែ​ត ពណ៌​ស ពាក់​ស្លាក​លេខ ព្រៃវែង​1M-9718 និង​មាន​បក្សពួក​បី​អ្នក​ផ្សេង​ទៀត ជិះ​ម៉ូតូ​ពីរ​គ្រឿង​មិន​ចាំ​ម៉ាក​ទើបតែ​ចេញ​មក​ពី​កម្មវិធី​ខួបកំណើត​មិត្ត​ភ័ក្ដិ​នៅ​ម្តុំ​វត្ត​សំរោង​អណ្ដែត គោលបំណង​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ក្បែរ​នឹង​កន្លែង​កើតហេតុ​ដោយ​ធ្វើ​ដំណើរ​ក្នុង​ស្ថានភាព​ស្រវឹង​តាម​បណ្ដោយ​ផ្លូវ​២០១១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

បន្ទាប់​មក​ម៉ូតូ​ខាងលើ​ក៏​បាន​បើក​ឆ្លងកាត់​ផ្លូវ​សម្តេច​ជា​ស៊ី​ម ខណៈ​ពេល​នោះ​ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GH-8518 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង តាម​បណ្ដោយ​ផ្លូវ​សម្តេច​ជា​ស៊ី​ម​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បត់​ឆ្វេង​បម្រុង​ឆ្ពោះទៅ​ផ្លូវ​២០១១ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​រួច​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​លែ​ត​ចំពាក់​កណ្ដាល​ពេញទំហឹង ។ បណ្ដាល​ឲ្យ​ម៉ូតូ​លែ​តរង​ការ​ខូចខាត​បន្តិចបន្តួច រីឯ​អ្នកបើកបរ​រង​របួសស្រាល ចំណែកឯ​ម៉ូតូ​ឌ្រី​មរ​ង​ការ​ខូចខាត​វៀច​បូម​ខាង​មុខ ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ភាគី​ទាំង​ពីរ​ក៏​បាន​ជជែក​វែកញែក​រកខុសរកត្រូវ​រៀង​ៗ​ខ្លួន​យ៉ាង​តឹងសរសៃក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មករ​ហូត​បង្ក​ឲ្យ​ភាគី​ទាំង​ពីរ​កើត​មាន​ជម្លោះ និង​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា​ក្នុង​នោះ​អ្នក​ជិះ​ម៉ូតូ​លែ​ត​ប្រដាប់​ដោយ​ដុំ​ថ្ម និង​អ្នក​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ប្រដាប់​ដោយ​ដែក​បំពង់​ទីប​ជ្រុង​បើក​ឆាកប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​បណ្តាល​ឲ្យ​អ្នកបើកបរម៉ូតូ​ទាំង​ពីរ​រង​របួស​បែកក្បាល​រៀង​ៗ​ខ្លួន​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​បុរស​ដែល​ជា​ជិះ​ម៉ូតូ​ទាំង​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នាំ​នៅ​ឯ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ធ្វើ​ដោះស្រាយ​គ្នា​ទៅ​ផ្លូវច្បាប់​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ