ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​ក្នុង​រដូវប្រាំង​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជៀង​វាង​ពី​គ្រោះ​អគ្គិភ័យ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ត្រូវ​យកចិត្តទុកដាក់​ការពារ និង​បង្ការ​គ្រោះ​អគ្គិភ័យ​នៅ​ក្នុង​រដូវប្រាំង​នេះ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជៀង​វាង​ពី​គ្រោះ​អគ្គិភ័យ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ត្រូវ​យកចិត្តទុកដាក់​ការពារ និង​បង្ការ​គ្រោះ​អគ្គិភ័យ​នៅ​ក្នុង​រដូវប្រាំង​នេះ ។

យោង​តាម​សេចក្ដី​អំពាវនាវ​របស់​ក្រសួងមហាផ្ទៃ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេ​ង ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩ បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា​«​តាង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ក្រសួងមហាផ្ទៃ និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់​ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ប្រជាពលរដ្ឋ​អាជ្ញាធរ និង​មន្ដ្រី​មាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​សូម​យកចិត្តទុកដាក់​ការពារ និង​បង្ការ​គ្រោះ​អគ្គិភ័យ​ក្នុង​រដូវប្រាំង​នេះ ។

សម្ដេច​បន្ដ​ថា ពលរដ្ឋ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​គ្រប់ពេល​ចំពោះ ដើមចម​ដែល​អាច​បង្កើត​ឲ្យ​មាន​គ្រោះថ្នាក់​អគ្គិភ័យ​ដូច​ជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើង​ធូប​-​ទៀន ការ​ដុត​សំរាម ដុត​ព្រៃ​-​ចំការ​-​វាលស្រែ ការ​បោះចោល​កន្ទុយបារី​ផ្ដេសផ្ដាស កា​រត​ភ្ជាប់ ឬ​ប្រើ​ចរន្ដអគ្គិសនី​មិន​ត្រូវ​តាម​បច្ចេកទេស ការ​ទុកដាក់​ប្រេងឥន្ធនៈ ឧស្ម័ន​ចំហេះ វត្ថុ​ងាយ​ឆេះ ឬ​ងាយ​ផ្ទុះ​ឆេះ​ជាដើម ។ ដោយ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​បង្ការ​កុំ​ឲ្យ​មានការ​ឆេះ​រាលដាល​បង្កើត​ជា​គ្រោះ​អគ្គិភ័យ ។ ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​ក៏​បាន​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​យកចិត្តទុកដាក់​រៀបចំ​សណ្ដាប់ធ្នាប់​បណ្ដាញ​អគ្គិសនី និង​ផ្លូវ​សាធារណៈ​នៅ​តំបន់​ងាយ​រង​គ្រោះ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ចុះ​អន្ដរាគមន៍​សង្គ្រោះ​បាន​ទាន់​ពេលវេលា ។

បន្ថែម​ពី​នេះ​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ទៅ​ដល់​អង្គភាព​នគរបាល​បង្កា​ពន្លត់​អគ្គិភ័យ នៅ​តាម​បណ្ដាល​រាជធានី​-​ខេត្ត និង​នៅ​តាម​បណ្ដា​ស្ថានីយ​រថយន្ដ​អគ្គិភ័យ​ក្រុង​-​ស្រុក ត្រូវ​បន្ដ​យកចិត្តទុកដាក់​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ អំពី​វិធានការ​បង្ការ អគ្គិភ័យ ឧ​បរ​ណ៍​សម្ភារ​ប្រេងឥន្ធនៈ ទឹក​ស្ដុក និង​ប្រភព​យកចិត្ត​ឲ្យ​គ្រប់គ្រាន់ បម្រើ​ឲ្យ​ការងារ​ពន្លត់ និង​សង្គ្រោះ ដើម្បី​ធានា​ដល់​កិច្ច អន្ដរាគមន៍​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព ។

សូម​ជម្រាប​ថា ការ​អំពាវនាវ​របស់​ក្រសួងមហាផ្ទៃ​នេះ បន្ទាប់​ពី​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា នៅ​អំឡុង​ខែមីនា​-​មេ​សា​-​ឧសភា ឆ្នាំ​២០១៩​នេះ​កម្ពុជា​មាន​ភាព​ក្តៅ​ហួតហែង​ជា​ខ្លាំង ខុស​ប្លែក​ពី​បណ្តា​ឆ្នាំ​មុន​ៗ ដែល​នាំ​ឲ្យ​មាន​គ្រោះ​រាំង​ស្ងួត ។ ក្នុង​នោះ​សីតុណ្ហភាព​ឡើង​ទៅ​ដល់​ក្នុង​រង្វង់​៤០​អង្សា​សេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ