ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ សញ្ញាបត្រ​កិត្តិយស​ថ្ងៃនេះ​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ប្រតិបត្តិការ​ដ៏​រឹង​មាំ​រវាង​កម្ពុជា​-​ថៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សញ្ញាបត្រ​កិត្តិ យស​ដែល​ទទួល​បាន​នៅ​ថ្ងៃនេះ​ក៏​ឆ្លុះ​បញ្ចាំង​ចំណងមិត្តភាព​ដ៏​រឹង​មាំ​រវាង​ប្រជាជន និង​ប្រ​ទស យើង​ទាំង​ពីរ​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​លើក​គ្រប់​វិស័យ​កំពុង​រីក​ធំធាត់​ទាំង​ផ្នែក​នយោបាយ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សញ្ញាបត្រ​កិត្តិ យស​ដែល​ទទួល​បាន​នៅ​ថ្ងៃនេះ​ក៏​ឆ្លុះ​បញ្ចាំង​ចំណងមិត្តភាព​ដ៏​រឹង​មាំ​រវាង​ប្រជាជន និង​ប្រ​ទស យើង​ទាំង​ពីរ​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​លើក​គ្រប់​វិស័យ​កំពុង​រីក​ធំធាត់​ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស ។

ថ្លែង​ក្នុង​ពិធី​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិ​សយ​ផ្នែក​ទំនាក់ទំនង​នយោបាយ​ពីសា​លក​វិទ្យាល័យ​(Krirk University)​ដ៏​ល្បី​ប្រទេស​ថៃ នា​ព្រឹក​ថ្ងៃ​ទី​១៩ មីនា នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា​«​សញ្ញាប័ត្រ​ផ្នែក​ទំនាក់ទំនង​ផ្នែក​នយោបាយ គឺ​ពិតជា​មាន​អត្ថន័យ​សម្រាប់​ខ្ញុំ និង​ប្រជាជន​កម្ពុជា ។ កម្ពុជា​ទើប​ទទួល​បាន​សន្តិភាព​ជាង​២០​ឆ្នាំ​កន្លង​មកនេះ គឺ​នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​អនុវត្ត​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ​ដែល​សម្រេច​បាន​ដោយ​កម្ពុជា​ខ្លួនឯង​ផ្ទាល់​ដោយ​គ្មាន​ការ​បង្ហូរឈាម​គ្មាន​ការ​ប្រើ​អាវុធ គ្មាន​ការ​គ្មាន ការ​បង្គាប់បញ្ជារ​ពី​ខាងក្រៅ ។

សម្តេច​បាន​បន្ថែម​ថា កម្ពុជា​បាន​រួបរួម​គ្នា​ជា​ធ្លុង​ក្នុង​ការ​ឯកភាព​ទឹកដី​ជា​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​ពុំ​ធ្លាប់​មាន​អស់​រយៈកាល​ជាង​៥០០​ឆ្នាំ​កន្លង​មក ។ សម្តេច​បន្ត​ថា បច្ចុប្បន្ន​កម្ពុជា​បាន​សាងសង់​វិមាន​ឈ្នះ​ឈ្នះ​ដែល​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​ពី​ការ​បញ្ចប់សង្គ្រាម​ជា​ស្ថាពរ និង​តំណាង​ឲ្យ​កម្ពុជា​មាន​សុខ​សន្តិភាព និង​ឈ្នះ​ជា​និច្ច​និរន្តរ៍ ហើយ​បាន​កត់​ត្រាទុក​នៃ​សមិទ្ធិ​ផល​សង្គម​ជាតិ​ច្រើន​ឥត​គណនា​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​សិក្សា​ស្វែង​យល់​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា ។

សម្តេច​បញ្ជាក់​ថា បន្ទាប់​ពី​កម្ពុជា​បាន​ទទួល​សុខ​សន្តិភាព​ពេញលេញ​នៅ​ចុងឆ្នាំ​១៩៩៨​សេដ្ឋកិច្ច​កម្ពុជា​មានកា​រីក​ចម្រើន​គួរ​ឲ្យ​គត់​សម្គាល់ ក្នុង​រយៈពេល​ជិត​២​ទស្ស​វត្ស​ចុង​ក្រោយ​នេះ ។ កម្ពុជា​បាន​ទទួល​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​បំផុត ស្ថិត​ក្នុង​លំដាប់​ទី​៦ នៅ​លើ​ពិភពលោក ដោយ​សម្រេច​បាន​កំណើន​ជា​មធ្យម​ជាង​៧%​ក្នុង​មួយ​ឆ្នាំ ។ តាម​រយៈ​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​លើ​វិស័យ​ឧស្សាហកម្ម​កម្មន្តសាល កសិកម្ម សេវាកម្ម​ទេ អចល​ទ្រព្យ គមនាគមន៍​ដឹក​ជញ្ជូន ។ ដោយឡែក​រចនាសម្ព័ន្ធ​កម្ពុជា​ដែល​បាន​ផ្លាស់​ប្តូរ​ពី​ប្រទេស​ពឹងផ្អែក​លើក​វិស័យ​កសិកម្ម​ទៅ​ជា​ប្រទេស​ពឹងផ្អែក​លើក​វិស័យ​ឧស្សាហកម្ម និង​សេវា ។

ទន្ទឹម​នេះ​យើង​ខិតខំ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។ សម្តេច​បញ្ជាក់​ថា ដូច្នេះ​មោនភាព​ដែល​ខ្ញុំ​ទទួល​បាន​ថ្ងៃនេះ គឺជា​មោនភាព​ដែល​ប្រជាជន​ទូ​ទាំង​ប្រទេស​ដែល​រួមសុខ​រួមទុក្ខ​ជាមួយ​ខ្ញុំ​តាំងពី​គ្រា​លំបាក​រហូត​ដល់​ពេល​នេះ ហើយ​ខ្ញុំ​ក៏​សូម​ចែករំលែក​មោនភាព​ទាំងនេះ​ដល់​គ្រួសារ​ឧត្តម​ភរិយា កូន​ៗ​នឹង​ចៅ​ៗ​ជាទី​ស្រឡាញ់ ដែល​តែងតែ​ផ្តល់​កម្ល​ង​ចិត្ត​ឲ្យ​ខ្ញុំ​គ្រប់​កាលៈទេសៈ ដើម្បី​ឲ្យ​ខ្ញុំ​មាន​កម្លាំង​បម្រើ​ជាតិ មាតុភូមិ​ស្ថិត​ថេរ និង​ថែរក្សា​បាន​នូវ​សុខ​សន្តិភាព​ឲ្យ​បាន​គង់​យូរ និង​ធ្វើការ​អភិវឌ្ឍន៍​រីក​ចម្រើន​លើក​គ្រប់​វិស័យ ដើម្បី​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស​មាន​ជីវភាព​រស់នៅ​សម្បូ​សប្បាយ​រុងរឿង​ជា​រៀង​រហូត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ