ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាការ​សរសៃប្រសាទ​ចុងដៃ​-​ជើង​ត្រូវ​ទៅ​ជួប​ពេទ្យ

5 ឆ្នាំ មុន

ការ​ភ្ញាក់​ពី​គេង​មក​មាន​អាការ​ឈឺ ឈៀប​ៗ ឬ​ដូច​ម្ជុលចាក់ គឺជា​រឿង​កើត​មាន​ជា​ញឹកញាប់ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​គេង​ក្នុង​ជំហរ​តែ​មួយ​ពេញ​មួយ​យប់ ។ វា​អាច​ជា​បញ្ហា​មួយ​បើសិនជា​វា​មិន​បាត់​ទៅ​វិញ ឬ​កើតឡើង​ជាប់​ពេញ​មួយ​ថ្ងៃ ។ មនុស្ស​យើង​មិន​ខ្វល់​ឡើយ​អំពី​រឿង​នេះ…

ការ​ភ្ញាក់​ពី​គេង​មក​មាន​អាការ​ឈឺ ឈៀប​ៗ ឬ​ដូច​ម្ជុលចាក់ គឺជា​រឿង​កើត​មាន​ជា​ញឹកញាប់ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​គេង​ក្នុង​ជំហរ​តែ​មួយ​ពេញ​មួយ​យប់ ។ វា​អាច​ជា​បញ្ហា​មួយ​បើសិនជា​វា​មិន​បាត់​ទៅ​វិញ ឬ​កើតឡើង​ជាប់​ពេញ​មួយ​ថ្ងៃ ។ មនុស្ស​យើង​មិន​ខ្វល់​ឡើយ​អំពី​រឿង​នេះ ។ ប៉ុន្តែ​វា​គឺជា​រឿង​ដែល​រំខាន​ដល់​ការ​រស់នៅ ។ ជា​អកុសល​វា​ប្រហែលជា​រោគ​សញ្ញា​មួយ​នៃ​ជំងឺ​ក្នុង​ខ្លួន ដែល​អ្នក​ត្រូវ​ខ្វល់ខ្វាយ​ដើម្បី​កុំ​ឲ្យ​វា​ទៅ​ជា​ធ្ងន់​ទាន់ ។ ការ​ឈឺចាប់​ទាំងនេះ​អាច​កើតឡើង​ដោយសារ​តែ​ជំងឺសរសៃប្រសាទ ហើយ​ក៏​ត្រូវ​ចាត់​ទុក​ថា​វា​ជា​ជំងឺ​ធ្ងន់​ដែរ ។

រោគ​សញ្ញា​មួយ​ចំនួន​តូច​ដែល​អ្នក​គួរ​ដឹង​អំពី​ជំងឺសរសៃប្រសាទ​ចុងដៃចុងជើង​៖ បាត់បង់ ឬ​ខ្សោយ​ការ​ប្រើប្រាស់​ដៃជើង និង​តុល្យភាព​រាង​កាយ ។

សរសៃប្រសាទ​បញ្ជា​ក្នុង​រាង​កាយ​គឺជា​សរសៃ​មួយ​ដែល​ទទួលខុសត្រូវ​លើ​ចលនា​ឆន្ទៈ​របស់​សាច់ដុំ​ដូច​ជា​នៅ​ពេល​ដើរ​ជាដើម ។ នៅ​ពេល​ដែល​សរសៃប្រសាទ​នេះ​ខូច វា​អាច​ធ្វើ​ឲ្យ​ខ្សោយ និង​មិន​អាច​ដើរ​បាន​ត្រឹមត្រូវ ដែល​ជា​ហេតុ​នាំ​ឲ្យ​រំខាន​ដល់​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ​បាន ។

កង្វះ​ការ​គ្រប់គ្រង​ប្លោក​នោម ៖ ថ្វីបើ​រឿង​នេះ​ប្រហែលជា​មិនមែន​រោគ​សញ្ញា​ដំបូង​នៃ​ជំងឺសរសៃប្រសាទ​ចុងដៃចុងជើង​ក៏​ដោយ តែ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​មាន​ជំងឺ​នេះ ។ ការ​ដែល​មិន​អាច​គ្រប់គ្រង​ការ​នោម​បាន បញ្ជាក់​ថា សរសៃប្រសាទ​របស់​អ្នក​មិន​បាន​បញ្ជូន​សញ្ញា​ទៅ​ខួរក្បាល​ឲ្យ​បានដឹង​ឡើយ ។ វា​ក៏​ជា​អ្វី​ដែល​បញ្ជាក់​ថា ជំងឺ​កំពុង​តែ​វិ​វ​ឍ្ឍ​ទៅ​មុខ​ដែរ ។

មាន​អារម្មណ៍​ស្ពឹក​ៗ បន្តិច​ម្តង​ៗ ៖ រោគ​សញ្ញា​មួយ​ផ្សេង​ទៀត​ដែល​ជាប់​ទាក់ទង​នឹង​ជំងឺសរសៃប្រសាទ​ចុងដៃចុងជើង ដែល​អ្នក​គួរតែ​ខ្វល់ខ្វាយ​នោះ​គឺ អារម្មណ៍ ស្ពឹក​ៗ ឬ​ដូច​មាន​ម្ជុលចាក់ ។ វា​អាច​ចាប់ផ្តើម​គ្រប់កន្លែង​ក្នុង​រាង​កាយ បន្ទាប់​មក​រាលដាល​ទៅ​កន្លែង​ផ្សេង​ៗ​ទៀត​ដូច​ជា ប្រអប់ដៃ ជើង និង​ប្រអប់ជើង ។ នៅ​ពេល​អ្នក​សម្គាល់​ឃើញ​អាការ​នេះ​ហើយ យក​ល្អ​គួរតែ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ និង​ព្យាបាល ។

ឈឺចាប់ ភ្លាម​ៗ ៖ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ឈឺចាប់​នៅ​ផ្នែក​ណាមួយ​នៃ​រាង​កាយ​ដោយ​មិន​បានដឹង​មុន​ទេ? វា​ប្រហែលជា​បញ្ជាក់​ថា សរសៃប្រសាទ​អ្នក​បញ្ជូន​សញ្ញា​ខុស​ទៅ​ខួរក្បាល ដូច្នេះ​វា​នឹង​ធ្វើ​ឲ្យ​មានការ​ឈឺចាប់ ភ្លាម​ៗ​តែ​ម្តង ។ ការ​ឈឺចាប់​បែប ចាក់​ៗ​ច្រើន​តែ​កើតឡើង​នៅ​ជើង​។ វា​ក៏​អាច​មាន​អារម្មណ៍​ឈឺ​ដែរ​នៅ​ពេល​មានការ​ភ្ញោ​ច​ធម្មតា ។

ពិបាក​គេង ៖ សម្រាប់​អ្នក​ដែល​កំពុង​តែ​មាន​ជំងឺសរសៃប្រសាទ​ចុងដៃចុងជើង​គឺ​ពិបាក​គេង​ណាស់ ដោយ​សារ​តែ​ពួក​គេ​មាន​អារម្មណ៍​រហូត​ចំពោះ​ជើង​របស់​ពួក​គេ ។ អារម្មណ៍​នៃ​អាច​ជា​ការ​ឈឺចាប់ ភ្លាម​ៗ នៅ​ពេល​អ្នក​គេង ។ ដូច្នេះ​វា​ពិបាក​នឹង​គេង​បាន​លក់​ស្រួល​ណាស់ ។

ការ​បង្ក​រោគ​នៅ​ជើង ៖ ចាប់តាំងពី​មានការ​ខូចខាត​សរសៃប្រសាទ​រួច​មក ការ​បង្ក​រោគ​អាច​កើតឡើង​នៅ​ជើង​ដែរ​។ រឿង​នេះ​ដោយសារ​តែ​មិនសូវ​មាន​លំហូរ​ឈាម​គ្រប់គ្រាន់​ទៅ​ជើង ដែល​វា​មិន​គ្រប់គ្រាន់​សម្រាប់​ទទួល​បានការ​ចិញ្ចឹម ឬ​ជួសជុល​ជាលិកា ឬ​សរសៃប្រសាទ​ដែល​បាន​ខូចខាត​នោះ​។ ហេតុ​ដូច្នេះ​ហើយ អ្នកជំងឺ​សរសៃប្រសាទ​ចុងដៃចុងជើង​ច្រើន​តែ​មាន​បញ្ហា​ទៅ​លើ​ប្រអប់ជើង​ពួក​គេ​តែ​ម្តង (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ