ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ហ៊ូ​ធី​គំរាម​ បើ​រំលោ.ភ​បំពាន​បទ​ឈប់​បា.ញ់

5 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន ប្រកាស​នា​ថ្ងៃ​ទី​១៧ ​មីនា​ថា ពួក​គេ​កំពុងធ្វើការ​បង្កើត​មធ្យោ​បាយ​បាលី​ស្ទិ​ក​នានា​ហើយ​អះអាង​ថា កងកម្លាំង​របស់​ពួក​គេ​ត្រៀម​វាយប្រហារ​លើ​ទីក្រុង​រី​យ៉ា​ដ រាជធានី​អា​រ៉ា​ប៊ី​សា​អូឌីត និង​ក្រុង​អា​ប៊ូ​ដា​ប៊ី​រាជធានី​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ក្នុង​ករណី​មានការ​រំលោភ​បំពាន​បទ​ឈប់​បាញ់់​គ្នា​របស់​អ​.​ស​.​ប…

ប្រទេស​យេ​ម៉ែ​ន ៖ ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន ប្រកាស​នា​ថ្ងៃ​ទី​១៧ ​មីនា​ថា ពួក​គេ​កំពុងធ្វើការ​បង្កើត​មធ្យោ​បាយ​បាលី​ស្ទិ​ក​នានា​ហើយ​អះអាង​ថា កងកម្លាំង​របស់​ពួក​គេ​ត្រៀម​វាយប្រហារ​លើ​ទីក្រុង​រី​យ៉ា​ដ រាជធានី​អា​រ៉ា​ប៊ី​សា​អូឌីត និង​ក្រុង​អា​ប៊ូ​ដា​ប៊ី​រាជធានី​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ក្នុង​ករណី​មានការ​រំលោភ​បំពាន​បទ​ឈប់​បាញ់់​គ្នា​របស់​អ​.​ស​.​ប ក្នុង​ទីក្រុង​កំពង់​ផែ​HODEIDA​។

អ្នកនាំពាក្យ​ម្នាក់​របស់​ពួក​ហ៊ូ​ធី​និយាយ​ថា ពួក​ហ៊ូ​ធី​មានការ​ស្ដុក​មី​ស៊ី​ល​នានា ហើយ​ពួក​គេ​នឹង​វាយ​ប្រហារ​លើ​អា​រ៉ា​ប៊ី​សា​អូឌីត​និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ព្រមទាំង​បណ្ដា​រដ្ឋ​ជា​សមាជិក​ក្រុមចម្រុះ​ដែល​គាំទ្រ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ABD RABBO MANSOUR HADI​។ អ្នកនាំពាក្យ​រូប​នោះ​បន្ត​ថា យើង​ទទួល​បាន​ព័ត៌មាន​ស៊ើប​ការណ៍​នានា​ដែល​ថា ពួក​សត្រូវ​រៀប​ចំការ​បង្កហេតុ​នៅ​ក្រុង​HODEIDA ហើយ​យើង​តាមដាន​សកម្មភាព​ពួក​គេ​យ៉ាង​ប្រកិត​។ កងកម្លាំង​របស់​យើង​ត្រៀម​រាល់​វិធានការ​ចាំ​ចាច់​និង​សម​ស្រប​។

តាម​អ្នកនាំពាក្យ​របស់​ពួក​ហ៊ូ​ធី​ថា បណ្ដា​មី​ស៊ី​ល​បាលី​ស្ទិ​ក​និង​បណ្ដា​ដ្រូ​ន ជា​ការ​ជ្រើសរើស​យុទ្ធសាស្ត្រ​របស់​យើង​។ មាន​តែ​អាវុធ​ទាំងនេះ​ទេ ដែល​អាច​ឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធភាព ចំពោះ​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​ក្រោម​បញ្ជា​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ