ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ព្រះពុទ្ធ​សាសនា​ឥតប្រយោជន៍​ម្ល៉េះ​អន្តរធាន​បាត់​ទៅ​ហើយ

5 ឆ្នាំ មុន

អ្នកប្រាជ្ញ​សាសនា​បាន​ពោល​ថា បើ​ព្រះពុទ្ធ​សាសនា​គ្មាន​ផលប្រយោជន៍​ដល់​អ្នក​កាន់​ប្រតិបត្តិ​តាម​ទេ​នោះ ម្ល៉េះ​សម​សាសនា​មួយ​នេះ​អន្ដរធាន​ទៅ​ជា​យូរយារ​ណាស់​មក​ហើយ មិន​អាច​គង់វង្ស​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ទេ ហើយ​បច្ឆាជន​ក្រោយ​ៗ​មុខជា​នឹង​ខាន​បានឃើញ​ពុទ្ធសាសនា ព្រោះ​គ្មាន​អ្នក​ថែរក្សា​តម​ក ។ ប៉ុន្តែ​បានជា​សាសនា​មួយ​នេះ​មិន​បាត់បង់​ទៅ​ណា​នោះ ក៏​ព្រោះតែ​ពុទ្ធោវាទ​បាន​ផ្តល់​ផលប្រយោជន៍​ដល់​អ្នក​ប្រតិបត្តិ​តាម​គ្រប់​សម័យកាល ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដល់​សង្គម​ធ្វើ​ឲ្យ​អ្នកមាន​សទ្ធា​សម្រេច​ផលប្រយោជន៍​តាម​សមគួរ​ដល់​សេចក្ដី​ជ្រះថ្លា​របស់​ខ្លួន…

អ្នកប្រាជ្ញ​សាសនា​បាន​ពោល​ថា បើ​ព្រះពុទ្ធ​សាសនា​គ្មាន​ផលប្រយោជន៍​ដល់​អ្នក​កាន់​ប្រតិបត្តិ​តាម​ទេ​នោះ ម្ល៉េះ​សម​សាសនា​មួយ​នេះ​អន្ដរធាន​ទៅ​ជា​យូរយារ​ណាស់​មក​ហើយ មិន​អាច​គង់វង្ស​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ទេ ហើយ​បច្ឆាជន​ក្រោយ​ៗ​មុខជា​នឹង​ខាន​បានឃើញ​ពុទ្ធសាសនា ព្រោះ​គ្មាន​អ្នក​ថែរក្សា​តម​ក ។

ប៉ុន្តែ​បានជា​សាសនា​មួយ​នេះ​មិន​បាត់បង់​ទៅ​ណា​នោះ ក៏​ព្រោះតែ​ពុទ្ធោវាទ​បាន​ផ្តល់​ផលប្រយោជន៍​ដល់​អ្នក​ប្រតិបត្តិ​តាម​គ្រប់​សម័យកាល ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដល់​សង្គម​ធ្វើ​ឲ្យ​អ្នកមាន​សទ្ធា​សម្រេច​ផលប្រយោជន៍​តាម​សមគួរ​ដល់​សេចក្ដី​ជ្រះថ្លា​របស់​ខ្លួន ហេតុនេះ​ហើយ​ទើប​បរិស័ទ​នាំ​គ្នា​ប្រកាន់​ត​ៗ មក​តាម​លំដាប់​រហូត​ដល់​សព្វថ្ងៃ ។

ព្រោះហេតុនោះ​ទើប​លោក​ពោល​ថា ថ្វីបើ​ព្រះពុទ្ធ​នៃ​យើង​ទ្រង់​បរិនិព្វាន​ទៅ​អស់​កាល​ជា​យូរអង្វែង​ឆ្នាំ​ណាស់​ហើយ​ក៏​ដោយ ក៏​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​អង្គ​នៅ​តែ​ស្ថិតស្ថេរ​ជា​ប្រាកដ​មក​ដល់​សព្វ​ថ្ងៃនេះ មិន​បាត់បង់​ទៅ​ណា​ឡើយ ហើយ​ក៏​រឹតតែ​បរិបូណ៌​ថែម​ទៀត ។