ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​យ៉ាង​តិច​១៣៨​នាក់​ស្លា.ប់ ដោយ​សារ​ព្យុះ​ IDAI

5 ឆ្នាំ មុន

ប្រទេស​ម៉ូសំ​ប៊ិក ៖ មនុស្ស​យ៉ាងតិច​១៣៨​នាក់​ស្លាប់ នៅ​ស៊ីម​បា​វ៉េ ​និង​នៅ​ម៉ូ​សំ​ប៊ិក​ជិតខាង ដោយសារ​ព្យុះ​ស៊ី​ក្លូ​ន​យ៉ាង​បំផ្លិចបំផ្លាញ​មួយ ឈ្មោះ​ IDAI ហើយ​មនុស្ស​ច្រើន​នាក់​ទៀត​ត្រូវ​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ​មីនា…

ប្រទេស​ម៉ូសំ​ប៊ិក ៖ មនុស្ស​យ៉ាងតិច​១៣៨​នាក់​ស្លាប់ នៅ​ស៊ីម​បា​វ៉េ ​និង​នៅ​ម៉ូ​សំ​ប៊ិក​ជិតខាង ដោយសារ​ព្យុះ​ស៊ី​ក្លូ​ន​យ៉ាង​បំផ្លិចបំផ្លាញ​មួយ ឈ្មោះ​ IDAI ហើយ​មនុស្ស​ច្រើន​នាក់​ទៀត​ត្រូវ​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ​មីនា ក្នុង​ប្រទេស​អាហ្វ្រិក​ភាគ​ខាងត្បូង​ទាំង​២​នោះ ដែល​រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់​និង​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង​។

តុល្យការ​នៅ​ម៉ូ​សំ​ប៊ិក​ចំនួន​អ្នក​ស្លាប់មាន​៦៨​នាក់​នា​ភាគ​កណ្ដាល​ប្រទេស ចំណែក​នៅ​ស៊ី​ម​បា​វ៉េ ចំនួន​អ្នក​ស្លាប់មាន​ដល់​៧០​នាក់​នា​ភាគ​ខាងកើត​ប្រទេស​។ រដ្ឋមន្ត្រី​បរិស្ថាន​ម៉ូ​សំ​ប៊ិក លោក​CELSON CORREIA ថ្លែង​នៅ​ក្រុង​BEIRA​ថា មនុស្ស​៦៨​នាក់​ស្លាប់​ក្នុងស្រុក​បេ​រ៉ា​និង​ស្រុក​បុ​ន​ដូ​។ ពិត​ណាស់​តុល្យ​ការ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ក្រោយ​ការ​បោកបក់​របស់​ព្យុះ​នោះ កាលពី​ថ្ងៃ​ទី​១៤​មីនា​មុន​ពេល​វា​បោកបក់​មក​ដល់​ស៊ី​ម​បា​វ៉េ​។ ខ្ញុំ​គិត​ថា ​នោះ​ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ធ្ងន់ធ្ងរ​បំផុត វាយប្រហារ​លើ​ម៉ូ​សំ​ប៊ិក​។ អ្វី​ៗ​ទាំងអស់​រង​ការ​បំផ្លាញ ហើយ​អាទិភាព​របស់​យើង​គឺ​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​។

ចំណែក​អ្នកតំណាង​រាស្ត្រ​ស៊ី​ម​បា​វ៉េ​ម្នាក់​នៃ​ស្រុក ​CHIMANIMANI ភាគ​ខាងកើត​ប្រទេស​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ដោយ​គ្រោះ​មហន្តរាយ​នោះ លោក​ JOSHUA SACCO​ថ្លែង​ថា គេ​កំពុង​តាម​រុករក​មនុស្ស​៦៥​នាក់ ខណៈ​ចំនួន​អ្នក​បាត់​ខ្លួន​មាន​ច្រើន​នាក់​ក្រោយ​ការ​វាយប្រហារ​នៃ​ព្យុះ​នោះ ដែល​បំផ្លាញ​ផ្ទះ​សម្បែង ​និង​ស្ពាន​នានា​។ ពួក​អ្នក​ជួយ​សង្គ្រោះ​ពុំ​ទាន់​អាច​ចូល​ដល់​គ្រប់​តំបន់​រង​ការ​ប៉ះពាល់​។ ស្ថានភាព​ឧតុនិយម​មិនល្អ រារាំង​បណ្ដា​ឧទ្ធម្ភាគចក្រ​យោធា មិន​អាច​ចូល​ទៅ​ដល់​ជួយ​ពួក​អ្នក​រង​គ្រោះ​។

សមាជិក​សភា​រូប​នោះ​បន្ត​ទៀត​ថា រហូត​មក​ទល់​ពេល​នេះ​មនុស្ស​៧០​នាក់​ស្លាប់​នៅ​ប្រទេស​លោក ហើយ​មនុស្ស​ប្រហែល​ពី​១៥០​ទៅ​២០០​នាក់​បាត់​ខ្លួន​។ ភាគច្រើន​នៃ​អ្នក​បាត់​ខ្លួន​គឺ​មន្ត្រី​រដ្ឋការ​នៃ​ប្លុក​ស្នាក់​នៅ​មួយ ដែល​រង​ការ​រាតត្បាត​ទាំងស្រុង​ដោយ​ទឹកជំនន់​។

កាលពី​ថ្ងៃ​ទី​១៧​មីនា កងទ័ព​ស៊ី​ម​បា​វ៉េ បាន​ជួយ​សិស្ស គ្រូបង្រៀន​និង​បុគ្គលិក​ជិត​២០០​នាក់​នៃ​សាលា​រៀន​មួយ ដែល​ជាប់​ទៅ​ណា​មិន​រួច​ដោយសារ​ទឹក​ឡោម​ព័ទ្ធ​ជាប់ នៅ​ស្រុក​CHIMANIMANI​។

យោង​តាម​អ​.​ស​.​ប​ថា មនុស្ស​ជាង​១០០​នាក់​បាត់​ខ្លួន​នៅ​ស៊ី​ម​បា​វ៉េ ហើយ​មនុស្ស​ជិត​១០.០០០​នាក់​រង​ការ​ប៉ះពាល់​ដោយ​ព្យុះ​។ ចំណែក​មនុស្ស​ច្រើន​សិប​នាក់ នៅ​តែ​បាត់​ខ្លួន​នា​ភាគ​កណ្ដាល​ម៉ូ​សំ​ប៊ិក និង​ភាគ​ខាងកើត​ស៊ីម​បា​វ៉េ ក្រោយ​ការ​វាយប្រហារ​របស់​ព្យុះ​នេះ ដែល​អម​ដោយ​ខ្យល់​បោកបក់​និង​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​និង​ទឹកជំនន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ