ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​ស្នើ​ប្រឹក្សា​ជាមួយ​កូរ៉េ​ខាងត្បូង​ពី​បញ្ហា​ប្រកួតប្រជែង

5 ឆ្នាំ មុន

សេ​អ៊ូ​ល ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Yonhap ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ មីនា កន្លង​មក​បាន​ឲ្យ​ដឹង​ថា ការិយាល័យ​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក (USTR) បាន​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ឲ្យ​មានការ​ប្រឹក្សា​យោបល់​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ទាក់ទិន​នឹង​ការ​ដោះស្រាយ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រកួតប្រជែង​។…

សេ​អ៊ូ​ល ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Yonhap ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ មីនា កន្លង​មក​បាន​ឲ្យ​ដឹង​ថា ការិយាល័យ​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក (USTR) បាន​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ឲ្យ​មានការ​ប្រឹក្សា​យោបល់​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ទាក់ទិន​នឹង​ការ​ដោះស្រាយ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រកួតប្រជែង​។

USTR បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ លើ​គេហទំព័រ​របស់​ពួក​គេ​ថា «​ការិយាល័យ​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​កបាន​ស្នើ​ឲ្យ​មានការ​ប្រឹក្សា​យោបល់​ទី​មួយ​ជាមួយនឹង​សាធារណៈរដ្ឋ​កូរ៉េ​ក្រោម​ផ្នែក​ដែល​ចែង​ពី​បញ្ហា​ទាក់ទិន​នឹង​ការ​ប្រកួតប្រជែង​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហរដ្ឋអាមេរិក​និង​សាធារណៈរដ្ឋ​កូរ៉េ (KORUS)» ។

USTR បាន​បន្ត​ថា «​តាម​រយៈ​ការ​ប្រឹក្សា​យោបល់​ទាំងនេះ សហរដ្ឋអាមេរិក​នឹង​ព្យាយាម​ដោះស្រាយ​កង្វល់​ទាក់ទិន​នឹង​ដំណើរការ​សាកសួរ​ពី​ការ​ប្រកួតប្រជែង​របស់​គណៈកម្មាធិការ​ពាណិជ្ជកម្ម​ដោយ​យុត្តិធម៌​កូរ៉េ (KFTC)» ។

ពួក​គេបាន​បន្ថែម​ថា KFTC មិន​អាច​ធានា​សិទ្ធិ​របស់​ក្រុមហ៊ុន​អា​មេ​រិ​កបាន​គ្រប់គ្រាន់​ទេ​ដែល​មាន​ដូច​ជា​ឱកាស​ក្នុង​ការ​ត្រួតពិនិត្យ និង​បដិសេធ​នឹង​ភស្តុ​តាង​ប្រឆាំង​ពួក​គេ និង​បាន​កាត់​បន្ថយ​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​ការពារ​ខ្លួនឯង​ផង​ដែរ ។

យោង​ទៅ​តាម USTR បាន​ឲ្យ​ដឹង​ថា សកម្មភាព​របស់ KTFC ល្មើស​នឹង​មាត្រា ១៦ ក្រោម KORUS ដែល​ចែង​ថា​ភាគី​ទាំងអស់​មានឱកាស​សមរម្យ​ក្នុង​ការ​ត្រួតពិនិត្យ និង​បដិសេធ​ភស្តុ​តាង ។

ពួក​គេ​បាន​បន្ថែម​ថា ច្បាប់​ការ​ប្រកួតប្រជែង​ថ្មី​របស់​កូរ៉េ​ខាងត្បូង​នៅ​មិន​ទាន់​អាច​ដោះស្រាយ​កង្វល់​សហរដ្ឋអាមេរិក​នៅឡើយ​ទេ ។ វា​ជា​លើក​ទី​មួយ​ហើយ​ក្នុង​កំឡុង​ពេល​៧​ឆ្នាំ​មកនេះ​ដែល USTR បាន​ស្នើ​ឲ្យ​មានការ​ប្រឹក្សា​យោបល់​ផ្លូវការ​ក្រោម​កិច្ចព្រមព្រៀង KORUS​ដែល​បាន​ចាប់​មាន​ប្រសិទ្ធិ​ភាព​នៅ​ឆ្នាំ ២០១២ ។

USTR មិន​បាន​បញ្ជាក់​បន្ថែម​ពី​ករណី​មួយ​ណា​ច្បាស់លាស់​ទេ ប៉ុន្តែ​អ្នក​នៅ​ក្នុង​វិស័យ​បាន​និយាយ​ថា វា​អាច​ទាក់ទិន​នឹង​សេចក្តីសម្រេច​របស់ KFTC ដែល​បញ្ជា​ឲ្យ Qualcomm Inc. ផ្តល់​ប្រាក់​សំណង ៨៧៩.៩​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ