ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម​​មិន​ទាន់​ចប់​ស្រួលបួល​ផង អា​មេ​រិ​ក​-​ចិន​ ឈ្លោះ​គ្នា​ថែម​១​រឿង​ទៀត

5 ឆ្នាំ មុន

ភ្នាក់ងារ​សារព័ត៌មាន Rueters បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​សុក្រ កន្លង​មកនេះ​សហរដ្ឋអាមេរិក​បាន​ទាស់ទែង​ជាមួយនឹង​ប្រទេស​ចិន​នៅ​ក្រុមប្រឹក្សាសន្តិសុខ​ប្រចាំ​អង្គការសហប្រជាជាតិ​ទាក់ទិន​នឹង​ការ​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់ និង​វិ​ថី​របស់​ប្រទេស​ចិន ដោយ​បាន​និយាយ​ថា ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​បញ្ហា​អំពើ​ពុក​រលួយ និង​សម្ពាធ​ពន្ធ ។…

ភ្នាក់ងារ​សារព័ត៌មាន Rueters បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​សុក្រ កន្លង​មកនេះ​សហរដ្ឋអាមេរិក​បាន​ទាស់ទែង​ជាមួយនឹង​ប្រទេស​ចិន​នៅ​ក្រុមប្រឹក្សាសន្តិសុខ​ប្រចាំ​អង្គការសហប្រជាជាតិ​ទាក់ទិន​នឹង​ការ​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់ និង​វិ​ថី​របស់​ប្រទេស​ចិន ដោយ​បាន​និយាយ​ថា ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​បញ្ហា​អំពើ​ពុក​រលួយ និង​សម្ពាធ​ពន្ធ ។

ជម្លោះ​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​ប៉ះពាល់​ដល់​ការ​ចរចា​លើ​ដំណោះស្រាយ​លើ​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន ។ ការ​ផ្តួចផ្តើម​ដែ​ម​មាន​គោលដៅ​អភិវឌ្ឍន៍​ផ្លូវ​ពាណិជ្ជកម្ម​ថ្មី​តាម​រយៈ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា​អាកាសយានដ្ឋាន និង​ផ្លូវថ្នល់​នេះ​ត្រូវ​បាន​ហៅ​ដោយ​អ្នក​រិះគន់​ថា​ជា​គោលនយោបាយ​វាតទី​និយម​របស់​ប្រទេស​ចិន ។

លោក Jonathan Cohen ដែល​ជា​អគ្គរដ្ឋទូត​ស្តីទី​អា​មេ​រិ​កបាន​ចោទប្រកាន់​ថា​ប្រទេស​ចិន​ទាមទារ​ឲ្យ​ដំណោះស្រាយ​ផ្តោត​សំខាន់​លើ​ការ​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់​និង​វិ​ថី​បើ​ទោះជា​ពួក​គេ​មិន​មាន​ទំនាក់ទំនង​ច្រើន​ជាមួយ​អា​ហ្វ​ហ្កា​នី​ស្ថាន និង​មាន​បញ្ហា​អំពើ​ពុក​រលួយ សម្ពាធ​ផ្នែក​បំណុល ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​កង្វះ​តម្លាភាព​ជាដើម ។

លោក Cohen បាន​ចោទប្រកាន់​ថា​ប្រទេស​ចិន​យក​ការ​ចរចា​នៅ​អង្គការសហប្រជាជាតិ​ធ្វើ​ចំណាប់ខ្មាំង​ដោយ​ធ្វើ​ឲ្យ​វា​ផ្តោត​សំខាន់​លើ​តែ​គោលដៅ​នយោបាយ​របស់​ប្រទេស​ខ្លួន​ច្រើន​ជាង​អត្ថប្រយោជន៍​ប្រជាជន​អា​ហ្វ​ហ្កា​នី​ស្ថាន ។

លោក Wu Haitao ដែល​ជា​អគ្គរដ្ឋទូត​រង​ចិន​បាន​ឆ្លើយ​តប​វិញ​ដោយ​និយាយ​ទៅ​កាន់​ក្រុមប្រឹក្សា​ខាងលើ​ថា ប្រសាសន៍​របស់​លោក Cohen ត្រូវ​លើក​ឡើង​ដោយ​មិន​ស្រប​តាម​ភាព​ជាក់ស្តែង និង​មាន​ភាព​លំអៀង​ផង​ដែរ ។

ការ​ចោទប្រកាន់​ទៅ​វិញ​ទៅ​មកនេះ​កើត​មាន​ឡើង​ខណៈ​ដែល​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​កំពុង​ជាប់​ក្នុង​ការ​ចរចា​ដើម្បី​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ជះ​ឥទ្ធិពល​ដល់​អាជីវកម្ម​ព្រោះតែ​ពន្ធ​លើ​ផលិតផល​រាប់​ប៊ី​លាន​ដុល្លារ ។

សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​ទាក់ទិន​នឹង​បេសកកម្ម​នៅ​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​បាន​បង្រួម​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​ការ​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់​និង​វិ​ថី​តាំងពី​ឆ្នាំ ២០១៦ មក​។ ប៉ុន្តែ​សហរដ្ឋអាមេរិក​ចង់​លុប​ផ្នែក​នេះ​ចោល​បន្ទាប់​ពី​លោក Mike Pence ដែល​ជា​អនុ​ប្រធា​នាធិបតី​អា​មេ​រិ​កបាន​និយាយ​កាលពី​ឆ្នាំ​មុន​ថា​ការ​ផ្តួចផ្តើម​នេះ​ធ្វើ​ឲ្យ​ប្រទេស​ចូលរួម​លេចលង់​ក្នុង​បំណុល ។

សហរដ្ឋអាមេរិក​បាន​ព្យាយាម​ប្រឆាំង​នឹង​ការ​ផ្តួចផ្តើម​របស់​ប្រទេស​ចិន ប៉ុន្តែ​គម្រោង​នេះ​នៅ​តែ​ទទួល​បានការ​គាំទ្រ​ជា​ច្រើន​។ កាលពី​ថ្ងៃ​ចន្ទ ប្រទេស​អ៊ី​តា​លី​បាន​និយាយ​ថា ពួក​គេ​នឹង​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ដើម្បី​គាំទ្រ​ការ​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់​និង​វិ​ថី​ជា​ផ្លូវការ ។ មាន​ប្រទេស​ច្រើន​ជាង ១២៣​ប្រទេស​ទៅ​ទៀត​បាន​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​សហការ​ជាមួយនឹង​ប្រទេស​ចិន​ក្រោម​កម្មវិធី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ