ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានកំណើត​ត្រូវ​តែ​ស្លា.ប់​ទាល់តែ​អស់

5 ឆ្នាំ មុន

សត្វ​ខ្លះ​ស្លាប់​តាំង​តែ​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ម្ល៉េះ ខ្លះ​កើតមក​ភ្លាម​ស្លាប់​ភ្លាម​ក៏​មាន ខ្លះ​ក៏​ស្លាប់​ក្នុង​បឋមវ័យ ខ្លះ​ស្លាប់​ក្នុង​វ័យ​កណ្ដាល និង​ខ្លះ​ទៀត​ក៏​ស្លាប់​ក្នុង​វ័យចាស់ បើទុកជា​ស្លាប់​ក្នុង​វ័យ​ណា​ក៏​ដោយ ឱ្យ​តែ​មានកំណើត​គឺ​ស្លាប់​ទាល់តែ​អស់​ឥត​មាន​សេសសល់​ម្នាក់​ឡើយ នេះ​ជា​រឿង​ពិត​នៃ​ច្បាប់ធម្មជាតិ ។ បន្ទាប់​ពី​សត្វ​ស្លាប់​ហើយ…

សត្វ​ខ្លះ​ស្លាប់​តាំង​តែ​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ម្ល៉េះ ខ្លះ​កើតមក​ភ្លាម​ស្លាប់​ភ្លាម​ក៏​មាន ខ្លះ​ក៏​ស្លាប់​ក្នុង​បឋមវ័យ ខ្លះ​ស្លាប់​ក្នុង​វ័យ​កណ្ដាល និង​ខ្លះ​ទៀត​ក៏​ស្លាប់​ក្នុង​វ័យចាស់ បើទុកជា​ស្លាប់​ក្នុង​វ័យ​ណា​ក៏​ដោយ ឱ្យ​តែ​មានកំណើត​គឺ​ស្លាប់​ទាល់តែ​អស់​ឥត​មាន​សេសសល់​ម្នាក់​ឡើយ នេះ​ជា​រឿង​ពិត​នៃ​ច្បាប់ធម្មជាតិ ។

បន្ទាប់​ពី​សត្វ​ស្លាប់​ហើយ បើ​ពូជ​នៅ​មាន ក៏​ត្រូវ​តែ​ដុះ​ជា​បន្ត​ទៀត​ជា​ដាច់ខាត​។ ពូជ​គឺ​កម្ម​ដែល​ធ្វើ​ក្នុង​ជាតិ​នេះ​ឬ​ក្នុង​អតីតជាតិ ការ​ដុះ​បន្ត​គឺ​សំដៅ​ដល់​បដិសន្ធិ​នៅ​ក្នុង​ភព​ថ្មី​គឺ កើតជា​កំណើត​ថ្មី​មួយទៀត បន្ទាប់​ពី​ស្លាប់​ភ្លាម ដោយ​អំណាច​នៃ​កម្ម​ដែល​បាន​ធ្វើ​ហើយ​នោះ​ឯង​ជា​បច្ច័យ វៀរលែងតែ​ព្រះអរហន្ត លោក​លែង​កើត​ទៀត​ហើយ ។

កម្ម​ល្អ តែង​ឲ្យ​បដិសន្ធិ​ក្នុង​សុគតិភព គឺ​មនុស្ស​ឬ​ទេវតា ចំណែក​ខាង​កម្ម​អាក្រក់ តែង​ឲ្យ​បដិសន្ធិ​ក្នុង​អបាយភូមិ​៤​គឺ នរក ប្រេត តិរច្ឆាន និង​អសុរកាយ​ ។

រឿង​ជាតិ​មុខ​ជាតិ​ក្រោយ​សម្រាប់​មនុស្ស​យើង​ម្នាក់​ៗ​មិនមែន​ជា​រឿង​លេងសើច​នោះ​ទេ កុំ​រៀន​នាំ​គ្នា​និយាយ​ថា ពេល​ស្លាប់​លែង​ដឹងខ្លួន​ហើយ កើតជា​អ្វី​ក៏​ដោយ​ឲ្យ​តែ​មាន​ញី​ឈ្មោល​ទៅ​បាន​ហើយ នេះ​ជា​ពាក្យ​សម្តី​ប្រមាទ​ហើយ ។