ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​កសិករ និង អាជីវករ​ត្អូញត្អែរ​ពី​ម្ចាស់​អាជីវកម្ម​កំពង់​ផែ​ថ្មី

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ប្រជា​កសិករ និង អាជីវករ​អ្នកលក់​និង​អ្នកទិញ​កសិផល ត្អូញត្អែរ​ម្ចាស់​អាជីវកម្ម​កំពង់​ផែ​ថ្មី លើក​ទំនិញ​ពួក​គាត់​មិន​ទាន់​ពេលវេលា ធ្វើ​អោយ​ជួប​បញ្ហា​ខាតបង់​និង​ព្រួយបារម្ភ​បាន​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​មេត្តា​ជួយ ប្រជា​កសិករ ដែល​ដឹក​កសិផល​មក​លក់…

កំពង់ឆ្នាំង ៖ ប្រជា​កសិករ និង អាជីវករ​អ្នកលក់​និង​អ្នកទិញ​កសិផល ត្អូញត្អែរ​ម្ចាស់​អាជីវកម្ម​កំពង់​ផែ​ថ្មី លើក​ទំនិញ​ពួក​គាត់​មិន​ទាន់​ពេលវេលា ធ្វើ​អោយ​ជួប​បញ្ហា​ខាតបង់​និង​ព្រួយបារម្ភ​បាន​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​មេត្តា​ជួយ ប្រជា​កសិករ ដែល​ដឹក​កសិផល​មក​លក់ ក៍​ដូច​ជា​ក្រុម​អាជីវករ ជា​អ្នក​ប្រមូល​ទិញ កសិផល​បាន​ត្អូញត្អែរ ពី​ទុក្ខ​លំបាក​របស់​ពួក​គាត់ ចំពោះ​ម្ចាស់​អាជីវកម្ម​ផែ​ថ្មី ដែល​លើកដាក់​ទំនិញ​របស់​ពួក​គាត់​មិន​ទាន់​ពេល ធ្វើ​អោយ​ហានិភ័យ​គ្រប់​បែប​យ៉ាង ខាត​ទាំង​ពេលវេលា ថវិកា និង​ព្រួយបារម្ភ ការ​ទន្ទឹងរង់ចាំ រយៈពេល​យូរ ពេក​ខ្លាចក្រែង​លិច​ទូក កាណូត​បណ្តាល​អោយ​ខូចខាត​ទាំងស្រុង​តែ​ម្តង ។ ហេតុនេះ​ហើយ​ទាំង​ប្រជា​កសិករ ទាំង​អាជីវករ សំណូមពរ​យ៉ាង​ទទូច ដល់​លោក​អភិបាលខេត្ត​សូម​ជួយ​ជំរុញ អោយ​ម្ចាស់​អាជីវកម្ម​ដែល​ទទួល​បាន​សិ​ទ្ឋ​ធ្វើ​អាជីវកម្ម ផែ​ថ្មី​ធ្វើ​យ៉ាង បង្កើន​មធ្យោបាយ ឬ​កម្មករ​លើកដាក់​ទំនិញ​របស់​ពួក​គាត់​អោយទាន់​ពេលវេលា​។

ក្រុម​អាជីវករ ដែល​សុ​ទ្ឋ​សឹង​ជា​អ្នក​ទទួល​ទិញ​កសិផល ពី​ប្រជា​កសិករ នៅ​កំពង់​ផែ​ថ្មី សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង បានអោយ​ដឹង​ថា​៖ កាល​ម្ចាស់​អា​ជី​កម្ម​ផែ​ចាស់ គឺ​រាល់​ការ​លើកដាក់​និង​ដឹក​ជញ្ជូន​ទំនិញ​របស់​ពួក​គាត់ គឺ​ងាយ​ស្រូល​ខ្លាំង​ណាស់ ហើយ​ដឹក​ជញ្ជូន​ដល់​ផ្ទះ​ទាន់​ពេលវេលា ដោយ​មិន​លំបាក​ឡើយ ។ ប៉ុន្តែ​ចាប់​តាំង ពី​ម្ចាស់​ថ្មី​ទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម​ផែ​ថ្មី​មក គឺ​ពួក​គាត់​ជួប​ការ​លំបាក​ខ្លាំង​ណាស់ ការ​លើកដាក់​ទំនិញ​មិន​ទាន់​ពេលវេលា ដោយសារ​ខ្វះ​មធ្យោបាយ និង កម្មករ​មិន​គ្រប់គ្រាន់​ពេល ខ្លះ​ទាំង​កសិករ​ដឹក​កសិផល​មក​លក់ ទាំង​អា ជីវ​ករ​អ្នកទិញ ត្រូវ​រង់ចាំ​កម្មករ​កំពង់​ផែ​លើក​ទំនិញ​អស់ រហូត​ដល់​ម៉ោង​១​ម៉ោង​២​រំលង​អា​ធ្រា​តុ​ក៍​មាន ។ ពេល​ខ្លះ​លើក​មិន​ទាន់​ម្ចាស់​ផែ ច្រាន​ក្បាលទូក កាណូត របស់​ពួក​គាត់​ចេញ អោយទៅ​រក​កន្លែង​លើកដាក់​ផ្សេង ប៉ុន្តែ​ម្ចាស់​ផែ នៅ​ទៅ​តាម​យក​ប្រាក់​ថ្លៃ​កំពង់​ផែ​ដដែល ក្នុង​តម្លៃ​១​តោន ៦​ពាន់​រៀល ។ ពេល​ខ្លះ​ស្ទះ​ខ្លាំង​ពេក ក្រុម​អាជីវករ​ត្រូវ​ប្រើ​កម្មករ​ខ្លួនឯង ។

ប្រភព​ពី​ក្រុម​អា​ជីករ ដដែល​បាន​បន្ត​ថា​៖ ពេល​ខ្លះ​កសិករ​ដឹក​កសិផល​ចូល​ដល់​ផែ​នៅ​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​១២​ថ្ងៃត្រង់​ទើប​កម្មករ​ផែ​លើក​អស់ បើ​ចូល​ដល់​ផែ​ពេល​រសៀល​ជួនកាល​រហូត ដល់​ម៉ោង​១​ឬ​២​រំលង​អា​ធ្រា​តុ ទើប​ហើយ​។ ទាំង​អស់នេះ​បង្ករ​អោយ​ស្ទះ​ទំនិញ​ដឹក​ចេញ​ទៅ​លក់​នៅ​ខាងក្រៅ មិន​ទាន់​ពេលវេលា ធ្វើ​អោយ​មានការ​ខាតបង់ ព្រោះ​តម្លៃ​ឡើង​ចុះ មិន​ទៀងទាត់ ។​ម្យ៉ាងវិញទៀត​ការ​ទន្ទឹង​រង់​ចាំំ​បែប​នេះ​គឺ​ជួប​ហានិភ័យ​ខ្ពស់ ក្រែង​លិច​ទូក កាណូត ធ្វើ​មានការ​ខាតបង់​ធ្ងន់ធ្ងរ​ជា​ពុំខាន ។ ពួក​គាត់​សំណូមពរ ដល់​ឯកឧត្តម អភិបាលខេត្ត សូម​មេត្តា ជួយ​ធ្វើ​យ៉ាងណា​ជម្រុញ ម្ចាស់​អាជីវកម្ម​ផែ​ថ្មី រក​វិធី​លើក​ទំនិញ​របស់​ពួក​គាត់​អោយទាន់​ពេលវេលា ។ ឬ​បើ​ម្ចាស់​អាជីវកម្ម​នេះ​គ្មាន​ល​ទ្ឋ​ភាព គួរ​រក​ម្ចាស់​អាជីវកម្ម​ណា​ដែល​មាន​ល​ទ្ឋ​ភាព ដើម្បី​ជួយ​ដល់​ប្រជា​កសិករ​តាម​ដង​ទន្លេ ក៍​ដូច​ជា​ជួយ​ដល់​ក្រុម​អា​ជីករ​ផង​ដែរ ។

ជុំវិញ​ករណី​នេះ​ភ្នាក់ងារ​កោះសន្តិភាព​យើង​ព្យាយាម​ទូរស័ព្ទ​ទៅ ម្ចាស់​អាជីវកម្ម​កំពង់​ផែ​ថ្មី លោក សួង ប៊ុ​ន សុង ត្រូវ​លោក​ឆ្លើយ​ថា​៖ ទូរស័ព្ទ​ច្រឡំ​លេខ​ហើយ រួច​ក៍​បិទ​ទូរ​សព្ទ័​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ