ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​បួស​ជា​ព្រះសង្ឃ​គឺជា​ការ​ក្រ

5 ឆ្នាំ មុន

អ្នកបួស​ទាំងឡាយ​គួរ​ពិចារណា​ថា ការ​បាន​កើតមក​ជា​មនុស្ស​គឺជា​ការ​ក្រ​, បាន​កើតមក​ជាម​នុស្សហើយ​រក្សា​ជីវិត​ឲ្យ​រស់នៅ​រហូត​បាន​បព្វជ្ជា ក៏​សែនក្រ​, បួស​ហើយ​និង​ចេះ​ដឹង​យល់​ធម៌​វិន័យ​ថា នេះ​គួរ នេះ​មិន​គួរ ក៏​មិន​ងាយ​ឡើយ ។ ព្រោះហេតុនោះ​កុលបុត្រ​ដែល​មាន​វាសនា​បាន​បួស​ហើយ​គប្បី​ពេញចិត្ត​នឹង​ឧត្តមភេទ​ថា​នេះ​ជា​លាភ​ដ៏​ប្រសើរ​របស់​អាត្មាអញ…

អ្នកបួស​ទាំងឡាយ​គួរ​ពិចារណា​ថា ការ​បាន​កើតមក​ជា​មនុស្ស​គឺជា​ការ​ក្រ​, បាន​កើតមក​ជាម​នុស្សហើយ​រក្សា​ជីវិត​ឲ្យ​រស់នៅ​រហូត​បាន​បព្វជ្ជា ក៏​សែនក្រ​, បួស​ហើយ​និង​ចេះ​ដឹង​យល់​ធម៌​វិន័យ​ថា នេះ​គួរ នេះ​មិន​គួរ ក៏​មិន​ងាយ​ឡើយ ។

ព្រោះហេតុនោះ​កុលបុត្រ​ដែល​មាន​វាសនា​បាន​បួស​ហើយ​គប្បី​ពេញចិត្ត​នឹង​ឧត្តមភេទ​ថា​នេះ​ជា​លាភ​ដ៏​ប្រសើរ​របស់​អាត្មាអញ ដូច្នេះ​អាត្មាអញ​មិន​គួរ​ធុញទ្រាន់​នឹង​ពុទ្ធោវាទ​ឡើយ ។​

អាត្មាអញ​គួរ​ត្រេកអរ​ឲ្យ​ណាស់ ហើយ​ខំរៀន​សូត្រធម៌​វិន័យ​ក្នុង​ពុទ្ធសាសនា​ឲ្យ​ម៉ត់ចត់ និង​ប្រតិបត្តិ​តាម​ឲ្យ​ពេញកម្លាំង ទើប​បព្វជ្ជា​ភេទ​នោះ មាន​ផល​ច្រើន​ធ្វើ​ឲ្យ​ឆាប់​ដល់ទី​រំលត់ទុក្ខ បើ​ទោះជា​មិន​បាន​សម្រេច​ក្នុង​ជាតិ​នេះ សេចក្ដី​ល្អ​នោះ ក៏​នឹង​តាម​ជាប់​ជា​ឧបនិស្ស័យ​ទៅ​ក្នុង​ជាតិ​ខាង​មុខ​ៗ​ទៀត​ជាក់​ជា​មិន​ខាន ។

អ្នកបួស​ដែល​មាន​បំណង​ចង់​សម្រេច​ធម៌​ជាន់ខ្ពស់​ឱ្យ​បាន​ឆាប់​ត្រូវ​មាន​ខន្តី​អត់ទ្រាំ​ឲ្យ​បាន​ច្រើន កុំ​លុះ​ក្នុង​អំណាច​នៃ​កិលេស​ដ៏​គ្រោតគ្រាត​រហូត​ហ៊ាន​ប្រទូស្ដ​អ្នក​ដទៃ ឬ​បៀតបៀន​អ្នក​ដទៃ​នោះ​ឡើយ ។

គួរ​មាន​ខន្តី​ជា​ត្រីមុខ បើ​មិន​មាន​ខន្តី​ទេ ចេះ​តែ​ព្យាបាទ​ឬ​បៀតបៀន​អ្នក​ដទៃ នោះ​ព្រះ​បរមគ្រូ​ជា​ម្ចាស់​មិន​ហៅ​ថា​ជា​សមណៈ សក្យ​បុត្រ​ឡើយ ។