ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​តែ​កើតទុក្ខ​មិន​សុខចិត្ត​នឹង​សាឡា​ត់ ស្រី​ឡា​ង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ខណៈ​ពេល​រឿង​ជម្លោះ​ក្តៅ​គគុក​រវាង​តារា​សម្តែង​កញ្ញា​សាឡា​ត់ ស្រី​ឡា​ង និង​អតីត​ភរិយា​ថៅកែ​ផលិតកម្ម​អិ​ល​ឌី​ស្ងាប់​ស្ងាត់​មិន​បាន​ប៉ុន្មាន​ផង​នោះ ពេល​នេះ​វា​បាន​កក្រើក​ជា​ថ្មី​ឡើង​វិញ ។ អតីត​ភរិយា​ថៅកែ​ផលិតកម្ម​អិ​ល​ឌី បាន​ប្រកាស​នឹង​សងសឹក​ជា​ថ្មី​ជាមួយ​សាឡា​ត់ ស្រី​ឡា​ង បន្ទាប់​ពី​តារា​រូប​នេះ​លេច​វត្តមាន​ជា​ថ្មី​ក្នុង​រឿង​ភាគ​របស់​ផលិតកម្ម​អិ​ល​ឌី​ដែល​គ្រោង​ចាក់​បញ្ចាំង​ក្នុង​ពេល…

រាជធានី​ភ្នំពេញ​៖ ខណៈ​ពេល​រឿង​ជម្លោះ​ក្តៅ​គគុក​រវាង​តារា​សម្តែង​កញ្ញា​សាឡា​ត់ ស្រី​ឡា​ង និង​អតីត​ភរិយា​ថៅកែ​ផលិតកម្ម​អិ​ល​ឌី​ស្ងាប់​ស្ងាត់​មិន​បាន​ប៉ុន្មាន​ផង​នោះ ពេល​នេះ​វា​បាន​កក្រើក​ជា​ថ្មី​ឡើង​វិញ ។ អតីត​ភរិយា​ថៅកែ​ផលិតកម្ម​អិ​ល​ឌី បាន​ប្រកាស​នឹង​សងសឹក​ជា​ថ្មី​ជាមួយ​សាឡា​ត់ ស្រី​ឡា​ង បន្ទាប់​ពី​តារា​រូប​នេះ​លេច​វត្តមាន​ជា​ថ្មី​ក្នុង​រឿង​ភាគ​របស់​ផលិតកម្ម​អិ​ល​ឌី​ដែល​គ្រោង​ចាក់​បញ្ចាំង​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ ។

អតីត​ភរិយា​របស់​ថៅកែ​ផលិតកម្ម​អិ​ល​ឌី​លោក​លៀក លី​ដា នៅ​តែ​កើតទុក្ខ​មិន​សុខចិត្ត ក្នុង​ពេល​តារា​សម្តែង​កញ្ញា​សាឡា​ត់ ស្រី​ឡា​ង ដែល​នាង​ចោទ​ថា​ដណ្តើម​ប្តី​របស់​ខ្លួន​នោះ​កំពុង​តែ​លេចមុខ​លេច​មាត់​ខ្លាំង​តាម​រយៈ​ផលិតកម្ម​អិ​ល​ឌី ។

អតីត​ភរិយា​លោក​លៀក លី​ដា បាន​អះអាង​ថា ខ្លួន​មិន​ទាន់​បញ្ចប់រឿង​ត្រឹមនេះ​ទេ ពោល​នាង​នឹង​សង​សឹក​ទ្រង់ទ្រាយ​ធំ​ជាង​មុន ។ អតីត​ភរិយា​លោក លៀក លី​ដា ដែល​បាន​ដាក់​ឈ្មោះ​ហ្វេ​ស​panhchaka June បាន​សរសេរ​សារ​បង្ហោះ​ថា «​ខ្ញុំ​ប្រាប់​ហើយ​ថា​រឿង​នៅ LD ហ្នឹង​២០​រឿង អា​ឡា​ង តួឯក​១៨​រឿង​ហេ​ី​យ ! មុខ​ចឹ​ង​តួឯក​គ្រប់​រឿង អ្នក​ណា​ក៏​សួរ​អូន​ដែរ អ៊ីចឹង​គួរ​យល់​ហេ​ី​យថាហេតុ​អី ?

ហាម​ខ្ញុំ​ស្អប់​ណា បើ​ខ្ញុំ​ស្អប់​ខ្ញុំ​ចងកម្ម​អ្នកឯង​ទាល់​ថ្ងៃ​ងាប់ ! ហើ​យ​កុំ​ទាន់​អរ​ណា i’ll be back ហេ​ី​យ​ឈុត​ធំ​ជាង​មុន​១០​ដង ! រង់ចាំ​ទៅ​! ខ្ញុំ​បញ្ជាក់​ខ្ញុំ​មក​សងសឹក​មិនមែន​មក​រករឿង​ទេ យល់​ឱ្យ​ច្បាស់​គឺ​សងសឹក​ជា​គំរូ​ដល់​ប្រុស​ស្រី​ថោក​ៗ​មួយ​ចំនួន​តូច !

សុំ​ទោស​ខ្ញុំ​ស​ម្តៅ​លើ​អ្នក​ដែល​ធ្វើអី​ដាក់​ខ្ញុំ​ទេ​អ្នក​អត់​ស្គាល់​ខ្ញុំ ហាម​មានខ្លួន​» ។

មិន​ទាន់​ដឹង​ថា​តើ​អតីត​ភរិយា​ដើម​លោក លៀក លី​ដា នឹង​បង្ហាញ​អ្វី​បន្ត​ទៀត​ទេ ប៉ុន្តែ​សម្រាប់​សាឡា​ត់ ស្រី​ឡា​ង វិញ នៅ​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​ឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ