ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​លក់​សាច់​ជ្រូក​ដាច់​ខ្លាំង​ក្នុង​ផ្សារ​​ទំនើប ព្រោះតែ​ប្រជាជន​ភ័យ

5 ឆ្នាំ មុន

ហូ​ជី​មិ​ញ​៖ ការ​លក់​សាច់​ជ្រូក​នៅ​ផ្សារ​ទំនើប​និង​ហាង​លក់​ម្ហូបអាហារ បាន​កើនឡើង​យ៉ាង​ខ្លាំង នៅ​ពេល​អតិថិជន​កាន់តែ​ច្រើន​ឡើង​ៗ ជ្រើសរើស​យក​សាច់​ជ្រូក ដែល​មាន​ប្រភព​ច្បាស់លាស់ ដោយសារ​តែ​ការ​ផ្ទុះ​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​។ យោង​តាម​អ្នក​លក់រាយ​បានឱ្យ​ដឹង​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ជំងឺ​នេះ​ធ្វើ​ឱ្យ​អតិថិជន​មានការ​ព្រួយ​បារម្ភ​ដោយសារ​សាច់​ជ្រូក​គឺជា​អាហារ​សំខាន់​។ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន…

ហូ​ជី​មិ​ញ​៖ ការ​លក់​សាច់​ជ្រូក​នៅ​ផ្សារ​ទំនើប​និង​ហាង​លក់​ម្ហូបអាហារ បាន​កើនឡើង​យ៉ាង​ខ្លាំង នៅ​ពេល​អតិថិជន​កាន់តែ​ច្រើន​ឡើង​ៗ ជ្រើសរើស​យក​សាច់​ជ្រូក ដែល​មាន​ប្រភព​ច្បាស់លាស់ ដោយសារ​តែ​ការ​ផ្ទុះ​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​។

យោង​តាម​អ្នក​លក់រាយ​បានឱ្យ​ដឹង​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ជំងឺ​នេះ​ធ្វើ​ឱ្យ​អតិថិជន​មានការ​ព្រួយ​បារម្ភ​ដោយសារ​សាច់​ជ្រូក​គឺជា​អាហារ​សំខាន់​។ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Saigon Union (Saigon Co.op) បាន​និយាយ​ថា ការ​លក់​សាច់​ជ្រូក​នៅ​ក្នុង​ប្រព័ន្ធ​លក់រាយ​របស់​ខ្លួន រួម​មាន​ក្រុមហ៊ុន Co.opmart, ក្រុមហ៊ុន Co.opXtra និង ក្រុមហ៊ុន Co.op Food នៅ​ទូ​ទាំង​ប្រទេស​បាន​កើន​ឡើងជា​មធ្យម ២០% ចាប់តាំងពី​ការ​ផ្ទុះ​នៃ​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​។

ក្រុមហ៊ុន​នេះ​បានឱ្យ​ដឹង​ថា ពួក​គេ​កំពុង​លក់​ជ្រូក​បាន​ពី​ចន្លោះ ៤៥​ទៅ​៥០​តោន ក្នុង​មួយ​ថ្ងៃ​ៗ​ពេល​ថ្ងៃ​ធម្មតា​។ តែបើ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​វិញ គេ​លក់​បាន​ពី ៦០​ទៅ​៧០​តោន​។ លោក Anh Thy អ្នក​លក់ដូរ​ម្នាក់​នៅ​ហាង Vissan នៅ​ជិត​ផ្សារ Thi Ngê នៅ​ស្រុក Binh Thanh ក្រុង​ហូ​ជី​មិ​ញ បាន​ប្រាប់​សារព័ត៌មាន​វៀតណាម​ថា ការ​លក់​សាច់​ជ្រូក​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ ហើយ​តម្លៃ​នៅ​មាន​ភាពសមរម្យ​នៅឡើយ​ទេ​។

អគ្គនាយកដ្ឋាន​វេជ្ជសាស្ត្រ​ការពារ​បាន​ថ្លែង​ថា សាច់​ជ្រូក​ដែល​មាន​សុខភាព​ល្អ​និង​មាន​សុវត្ថិភាព នឹង​មាន​ពណ៌​ក្រហម​ធម្មជាតិ ជាតិ​ខ្លាញ់​ភាព​រលោង និង គ្មាន​ជាតិ​វិទ្យុសកម្ម​ទេ ខណៈ​ពេល​ដែល​សាច់​ដែល​ឆ្លង​មេរោគ​នឹង​មាន​ស្អិត​និង​មាន​ពណ៌​ខុសធម្មតា ដូច​ជា​ពណ៌​ប្រផេះ ឬ ពណ៌​ក្រហម​ក្រ​ម៉ៅ​ជាដើម អាច​មាន​ស្នាម​អុច និង គ្មាន​ភាព​ទន់​បត់បែន​បាន​។

លោក Pham Khánh Phong Lan ប្រធាន​ក្រុមប្រឹក្សា​គ្រប់គ្រង​សុវត្ថិភាព​ចំណីអាហារ​នៅ​ទីក្រុង​ហូ​ជី​មិ​ញ បាន​មាន​ប្រសាសន៍​ថា ទោះបីជា​ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក​មិន​ឆ្លង​រាលដាល​ដល់​មនុស្ស​ក៏​ដោយ ក៏​ប្រជាជន​គួរតែ​ទិញ​សាច់​ជ្រូក​ជាមួយ​ប្រភព​ដើម ដែល​អាច​ទុកចិត្ត​បាន​ដូច​ជា​ផ្សារ​ទំនើប​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ