ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​សូន្យ​ភាគរយ ពី​វៀតណាម​លើ​មុខទំនិញ​មួយ​ចំនួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ ក្នុង​ការ​ជំរុញ​ផលិត​ល​ផល​កម្ពុជា​ទៅ​លក់​ក្នុង​ទីផ្សារ​តំបន់ ដ៏​ដូច​ជា​អន្តរជាតិ ថ្មី​ៗ​នេះ​ក្រសួងពាណិជ្ជកម្ម​បាន​ជូនដំណឹង​ដល់​ផលិតករ និង​អ្នក​នាំ​ចេញ​កម្ពុជា​ឲ្យ​បានដឹង​ថា មុខទំនិញ​មួយ​ចំនួន​របស់​កម្ពុជា​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​សូន្យ​ភាគរយ​សម្រាប់​នាំ​ចេញ​ទៅវៀតណាម ។ ក្រសួងពាណិជ្ជកម្ម​បាន​ជូនដំណឹង​ទៅ​ផលិតករ…

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ ក្នុង​ការ​ជំរុញ​ផលិត​ល​ផល​កម្ពុជា​ទៅ​លក់​ក្នុង​ទីផ្សារ​តំបន់ ដ៏​ដូច​ជា​អន្តរជាតិ ថ្មី​ៗ​នេះ​ក្រសួងពាណិជ្ជកម្ម​បាន​ជូនដំណឹង​ដល់​ផលិតករ និង​អ្នក​នាំ​ចេញ​កម្ពុជា​ឲ្យ​បានដឹង​ថា មុខទំនិញ​មួយ​ចំនួន​របស់​កម្ពុជា​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​សូន្យ​ភាគរយ​សម្រាប់​នាំ​ចេញ​ទៅវៀតណាម ។

ក្រសួងពាណិជ្ជកម្ម​បាន​ជូនដំណឹង​ទៅ​ផលិតករ និង​អ្នក​នាំ​ចេញ ដោយ​បញ្ជាក់​ថា ក្រោម​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល វៀតណាម​នោះ កាលពី​ថ្ងៃ​ទី ២៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៩ កន្លង​ទៅ​រដ្ឋាភិបាល​ទាំង​ពីរ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​ន័យ​ថា កម្ពុជា​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​សូន្យ​ភាគរយ (០%) នូវ​មុខទំនិញ​ចំនួន ៣២ បន្ទាប់​ពន្ធគយ ពី​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​សម្រាប់​ឆ្នាំ​២០១៩-២០២០ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង ពាណិជ្ជកម្ម ចុះ​ថ្ងៃ​ទី ១១ ខែមីនា ឆ្នាំ​២០១៩ បាន​បញ្ជាក់​ថា «​ផលិតករ ឬ​អ្នក​នាំ​ចេញ ដែល​បាន​និង​កំពុង​ប្រកប​អាជីវកម្ម ទាក់ទង​នឹង​មុខទំនិញ […] នៃ​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទេ្វ​ភាគី​ខាងលើ មាន​បំណង​នាំ​ចេញ​ទៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម គឺ​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​សូន្យ​ភាគរយ (០%) ត្រូវ​ស្នើ​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ដើម​កំណើត​ទំនិញ​» តាម​រយៈ​គេហទំព័រ​របស់​ក្រសួង ។ ដោយឡែក​សម្រាប់​បិ​រ​មា​ណ​មុខទំនិញ​សន្លឹក​ថ្នាំជក់ និង​អង្ករ សម្រាប់​អនុវត្ត​ឆ្នាំ ២០១៩ ក្រសួង​តម្រូវ​ឲ្យ​ផលិតករ ឬ​អ្នក​នាំ​ចេញ ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ក្រសួងពាណិជ្ជកម្ម នៃ​នាយក ដ្ឋា​ន​នាំ​ចេញ​-​នាំ​ចូល នៃ​អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម ដែល​នឹង​ផុតកំណត់​ត្រឹម​ថ្ងៃ​ទី ០៨ ខែមេសា ឆ្នាំ ២០១៩ ។

យោង​តាម​ឯកសារ​របស់​ក្រសួង​ដដែល បាន​បញ្ជាក់​ថា​មុខទំនិញ​ចំនួន ៣២ បន្ទាត់ ពន្ធគយ ដែល​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​សូន្យ​ភាគរយ​ពី​វៀតណាម ដែល​មាន​ដើម​កំណើត​នៅ​កម្ពុជា មាន​ដូច​ជា​៖ ប​សុ​បក្សី​រស់ សំដៅ​ទៅ​លើ ទា ក្ងាន មាន់បារាំង និង​បក្សី​គី​ណា​, សាច់​និង​បំណែក​សាច់​ដែល​អាច​បរិភោគ​បាន​របស់​ប​សុ​បក្សី នៅ​ទីតាំង​លេខ ០១.០៥ ស្រស់ ក្លា​ស្សេ និង​បង្កក​, ផ្លែ​ឈើ​ប្រភេទ​ក្រូច​ស្រស់ ឬ​ក្រៀម​, ថ្នាំជក់ កាត់​ធាង​/​ច្រក​ដោយ​ផ្នែក ឬ​ទាំងស្រុង ដែល​ជា​ប្រភេទ​ថ្នាំជក់​វើ​ជី​នី​ញ៉ា អប់​ផ្សែង ឬ ថ្នាំជក់​វើ​ជី​នី​ញ៉ា ក្រៅពី​អប់​ផ្សែង​, ស្រូវ​, ស្រូវ​មិន​ទាន់​បកសម្បក និង​បកសម្បកជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ