ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឺត ខាំ បង្ហាញ​តម្រុយ​មិន​អាច​វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​ដោយសារ​មូលហេតុ​មួយ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គម្រោង​វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​អ្នក​ប្រដាល់​ជើង​ចាស់​បឺត ខាំ មិន​អាច​ទៅ​រួច​នោះ​ទេ បន្ទាប់​ពី​លោក​ទើប​ទទួល​បាន​តំណែង​ជា​អ្នក​វិនិយោគ​អចលនទ្រព្យ (​លក់​ដី​ឡូត៍​)​ក្នុង​ក្រុមហ៊ុន​មួយ ។ តាម​ការ​បញ្ជាក់​របស់ បឺត…

រាជធានី​ភ្នំពេញ ៖ គម្រោង​វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​អ្នក​ប្រដាល់​ជើង​ចាស់​បឺត ខាំ មិន​អាច​ទៅ​រួច​នោះ​ទេ បន្ទាប់​ពី​លោក​ទើប​ទទួល​បាន​តំណែង​ជា​អ្នក​វិនិយោគ​អចលនទ្រព្យ (​លក់​ដី​ឡូត៍​)​ក្នុង​ក្រុមហ៊ុន​មួយ ។ តាម​ការ​បញ្ជាក់​របស់ បឺត ខាំ ថា​លោក​ពិតជា​ចង់​ឡើង​ប្រកួត​វិញ​មែន ប៉ុន្តែ​វា​ប្រហែល​មិន​អាច​ទៅ​រួច​នោះ​ទេ​ដោយសារ​លោក​រវល់​ច្រើន​ជាមួយ​ការងារ​ដែល​លោក​កំពុង​ធ្វើ​បច្ចុប្បន្ន​ធ្វើ​ឱ្យ​លោក​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ហ្វឹកហាត់​និង​សម្រក​ទម្ងន់​។

អ្នក​ប្រដាល់​ដែល​គ្រង​ខ្សែក្រវាត់​ច្រើន​គ្រឿង​រូប​នេះ​បន្ថែម​ថា បើ​ចាំតែ​ហាត់​ដើម្បី​ប្រកួត​លោក​មិន​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​នោះ​ទេ ហើយ​ការ​ឡើង​ប្រកួត​ក៏​មិន​បាន​ញឹក​ដែរ ព្រោះ​វ័យ​កាន់តែ​ចាស់ ហើយ​ទម្ងន់​ក៏​ធ្ងន់ ណាមួយ​លោក​មិន​ចង់​ឡើង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​នោះ​ទេ បើ​មិន​បាន​ក្រោម​៧០​គីឡូ​លោក​មិន​ប្រកួត​ឡើយ​កុំឱ្យ​ខូច​ឈ្មោះ ។

វា​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​ចង់​ឡើង​សង្វៀន​វិញ ដូច្នេះ​មាន​តែ​ការ​ចាប់​យកមុខ​របរ​ផ្សេង​ដែល​ជា​ជម្រើស​ល្អ​ជាង​ហ្នឹង​ទេ ទើប​ជីវភាព​អាច​ធូរ​ខ្លះ ។

គួរ​រំលឹក​ថា បឺត ខាំ បាន​ដាក់​គោលដៅ​១​ឬ​២​ខែ​ក្នុង​ការ​សម្រក​ទម្ងន់​ឱ្យ​សម​ស្រប​តាម​កម្ពស់ កម្លាំង និង​វ័យ​ដើម្បី​ប្រកួត​ជាមួយ​កីឡាករ​បរទេស​បាន​ល្អ​ក្រោយ​ផ្អាក​ឡើង​សង្វៀន​អស់​រយៈពេល​ជាង​៣​ឆ្នាំ ពោល​គឺ​តាំងពី​ឆ្នាំ​២០១៦ ក្រោយ​មាន​បញ្ហា​របួស​ជើង ក្នុង​ការ​ប្រកួត​ចាញ់​កីឡាករ​ថៃ ។ ទោះបី​យ៉ាងណា ម្ចាស់​ក្លិប​ប្រដាល់ Cambodian Top Team លោក ហ៊ុន ចាន់​រាជ បាន​បង្ហើប​ថា បើសិន​អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ បឺត ខាំ រូប​នេះ​ព្រម​មក​ហាត់​ដើម្បី​សម្រក​ទម្ងន់​នៅ​ក្លិប​របស់​លោក គាត់​នឹង​មានឱកាស​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក One Championship ។

លោក ហ៊ុន ចាន់​រាជ ដែល​តែង​ដឹកនាំ​កីឡាករ​គុន​ខ្មែរ​ចេញ​ប្រកួត​នៅ​ក្រៅប្រទេស​រៀបរាប់​ថា បឺត ខាំ ជា​កីឡាករ​មួយ​រូប​ដែល​លោក​ចូល​ចិត្តខ្លាំង​តាម​រយៈ​បច្ចេកទេស​ប្រកួត​លើ​សង្វៀន​គួប​ផ្សំ​នឹង​ភាព​រហ័ស​រហួន​និង​វៃឆ្លាត​ដោយ​មិន​ប្រើ​កម្លាំង​តែ​មួយ​មុខ​នោះ​ទេ ។ លោក​បន្ថែម​ថា វា​ពិតជា​ពិបាក​បើ​គាត់​វិល​មក​សង្វៀន​វិញ ប៉ុន្តែ​បើ​គាត់​មក​ហាត់​នៅ​ក្លិប​លោក​នឹង​អាច​សម្រក​ទម្ងន់​បាន​និង​មានឱកាស​ប្រកួត​នៅ​លើ​សង្វៀន One ទៀត​ផង​។

យ៉ាងណា​ក៏​ដោយ​រឿង​នេះ​អាច​នឹង​ពិបាកកើតឡើង​ណាស់​សម្រាប់​បឺត ខាំ ដោយសារ កាលពី​ឆ្នាំ​២០១៨ អ្នក​ប្រដាល់​ប្រើ​ល្បិច​ច្រើន​ជាង​កម្លាំង​រូប​នេះ​ធ្លាប់​បាន​ដាក់​គម្រោង​វិល​មក​សង្វៀន​វិញ​ដែរ​ក្រោយ​ផ្អាក​ជិត​២​ឆ្នាំ ប៉ុន្តែ​អ្វី​ៗ​មិន​អាច​ធ្វើ​ទៅ​បាន​ដោយសារ​បញ្ហា​ឡើង​ទម្ងន់​និង​បញ្ហា​ជីវភាព​គ្រួសារ ខណៈ​បច្ចុប្បន្ន​នេះ​រូប​លោកកាន់តែ​ឆ្ងាយ​ពី​វិស័យ​ប្រដាល់​ដោយ​កំពុង​ប្រកបរ​បរជា​ភ្នាក់ងារ​អចលន​ទ​ព្យ​នៅ​ក្រុមហ៊ុន​មួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ