ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​សម្គាល់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល អ្នក​ត្រូវ​ប្រយ័ត្ន​!!!

5 ឆ្នាំ មុន

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាច​ផ្តល់​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព និង​អាច​គម្រាម​គំ​ហែង​ដល់​ជីវិត​បាន ប៉ុន្តែ​វា​មាន​វិធីសាស្ត្រ​មួយ​ក្នុង​ការ​សម្គាល់​នូវ​រោគ​សញ្ញា​ព្រមាន​របស់​វា​ដែល​រាង​កាយ​បាន​ប្រាប់​មុន​នឹង​ចេញ​ជា​ជំងឺ​នេះ​ផ្ទាល់​។ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កើតឡើង​នៅ​ពេល​ឈាម​ដែល​ត្រូវ​ទៅ​ចិញ្ចឹម​ខួរក្បាល​ត្រូវ​បាន​ស្ទះ ឬ​រំខាន​។ នៅ​ពេល​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ការ​គ្រប់គ្រង​លើ​អារម្មណ៍​ដឹង​ញាណ ការ​ធ្វើ​ចលនា​រាង​កាយ ការ​និយាយ​ស្តី មុខងារ​រាង​កាយ…

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាច​ផ្តល់​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព និង​អាច​គម្រាម​គំ​ហែង​ដល់​ជីវិត​បាន ប៉ុន្តែ​វា​មាន​វិធីសាស្ត្រ​មួយ​ក្នុង​ការ​សម្គាល់​នូវ​រោគ​សញ្ញា​ព្រមាន​របស់​វា​ដែល​រាង​កាយ​បាន​ប្រាប់​មុន​នឹង​ចេញ​ជា​ជំងឺ​នេះ​ផ្ទាល់​។

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កើតឡើង​នៅ​ពេល​ឈាម​ដែល​ត្រូវ​ទៅ​ចិញ្ចឹម​ខួរក្បាល​ត្រូវ​បាន​ស្ទះ ឬ​រំខាន​។ នៅ​ពេល​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ការ​គ្រប់គ្រង​លើ​អារម្មណ៍​ដឹង​ញាណ ការ​ធ្វើ​ចលនា​រាង​កាយ ការ​និយាយ​ស្តី មុខងារ​រាង​កាយ ឬ​ផ្លូវចិត្ត​ផ្សេង​នឹង​ត្រូវ​បាន​ខូចខាត ព្រមទាំង​សន្លប់​ទៀត​ផង​។

ពេល​ខ្លះ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាច​កើតឡើង​បន្តិច​ម្តង​ៗ​។ ប៉ុន្តែ​ភាគច្រើន អ្នក​នឹង​មាន​រោគ​សញ្ញា​ព្រមាន​មួយ​ឬ​ច្រើន​ដូច​ខាងក្រោម​នេះ មុន​ពេល​ចេញ​ជា​ជំងឺ​ផ្ទាល់​៖

១-ស្ពឹក​ឬ​ខ្សោយ​ដៃ​មុខ​ឬ​ជើង​ជា​ពិសេស​មួយ​ចំហៀង​ខ្លួន​ភ្លាម​ៗ
២- វង្វេងវង្វាន់​ដោយ​អាច​នឹង​ពិបាក​និយាយ​ឬ​យល់​ដឹង​ថា​គេ​និយាយ​អ្វី​ភ្លាម​ៗ
៣- ពិបាក​មើលឃើញ​ដោយ​ភ្នែក​ម្ខាង​ឬ​ទាំង​សងខាង​ភ្លាម​ៗ
៤- ពិបាក​ដើរ​បាត់បង់​ការ​គ្រប់គ្រង​រាង​កាយ​ឬ​តុល្យភាព​រាង​កាយ​និង​វិលមុខ​ភ្លាម​ៗ
៥- ឈឺក្បាល​ដោយ​គ្មាន​ហេតុផល​ភ្លាម​ៗ

ការ​បង្ការ​គឺជា​វិធី​ព្យាបាល​ដ៏​ល្អ​បំផុត​សម្រាប់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ អ្នក​អាច​ធ្វើ​ទៅ​តាម​ជំ​ហ៊ាន​ដូច​ខាងក្រោម​នេះ​ដើម្បី​កាត់​បន្ថយ​កត្តា​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​៖

១-ញ៉ាំ​ទឹក​ក្នុង​កម្រិត​មធ្យម
២- ហាត់ប្រាណ​ទៀងទាត់
៣- ញ៉ាំ​សណ្តែក​គ្រាប់​ធញ្ញជាតិ​និង​បន្លែ​ឲ្យ​បាន​ច្រើន​(​អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរ​ប្រើ​)
៤- ញ៉ាំ​អាហារ​សមុទ្រ​ឲ្យ​បាន​ច្រើន​ចៀស​ជាង​សាច់​ក្រហម​និង​សាច់​បក្សី
៥- កាត់​បន្ថយ​ការ​ញ៉ាំ​ខ្លាញ់​ឬ​របស់​ផ្អែម​ៗ
៦- ឈប់​ជក់បារី​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ