ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្មហិ.ង្សា​របស់​ពួក​អាវកាក់​លឿង ពិសេស​​នៅ​ក្រុងប៉ារីស

5 ឆ្នាំ មុន

ប្រទេស​បារាំង ៖ បាតុកម្ម​ថ្ងៃ​សៅរ៍​របស់​ពួក​អាវកាក់​លឿង​បារាំង នា​ថ្ងៃ​ទី​១៦​មីនា​ឈាន​ចូល​ដល់​បាតុកម្ម​លើក​ទី​១៨ ដែល​ពោរពេញ​ដោយ​អំពើ​ហិង្សា ពិសេស​នៅ​ក្រុងប៉ារីស​ជុំវិញ​វិមាន​CHAMPS ELYSEES ខណៈ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ទីនោះ មានការ​ដើរ​ហែ​ក្បួន​ដោយ​សន្តិវិធី របស់​មនុស្ស​ជា​ច្រើន​នាក់​ដើម្បី​បុព្វ​ហេតុ​បរិយាកាស​។…

ប្រទេស​បារាំង ៖ បាតុកម្ម​ថ្ងៃ​សៅរ៍​របស់​ពួក​អាវកាក់​លឿង​បារាំង នា​ថ្ងៃ​ទី​១៦​មីនា​ឈាន​ចូល​ដល់​បាតុកម្ម​លើក​ទី​១៨ ដែល​ពោរពេញ​ដោយ​អំពើ​ហិង្សា ពិសេស​នៅ​ក្រុងប៉ារីស​ជុំវិញ​វិមាន​CHAMPS ELYSEES ខណៈ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ទីនោះ មានការ​ដើរ​ហែ​ក្បួន​ដោយ​សន្តិវិធី របស់​មនុស្ស​ជា​ច្រើន​នាក់​ដើម្បី​បុព្វ​ហេតុ​បរិយាកាស​។

យោង​តាម​ក្រសួងមហាផ្ទៃ​បារាំង​ថា នា​វេលា​ម៉ោង​១៩​ម៉ោង​នៅ​ក្រុងប៉ារីស បាតុករ​ប្រមាណ​ជា​៣២.៣០០​​នាក់ បាន​ប្រ​មួល​ផ្ដុំ​គ្នា​នៅ​បារាំង​នា​ថ្ងៃ​សៅរ៍​ទី​១៦​មីនា ដែល​មាន​ចំនួន​កើន​បន្តិច បើ​ប្រៀប​ធៀប​ទៅ​នឹង​ថ្ងៃ​សៅរ៍​មុន ដែល​មាន​បាតុករ​ត្រឹម​២៨.៦០០​នាក់​។ បាតុករ​ភាគច្រើន​គឹ​នៅ​ក្រុងប៉ារីស ហើយ​​នៅ​តាម​ខេត្ត​កម្រ​មាន​លើស​ពី​១០០០​នាក់​។

នៅ​ក្រុងប៉ារីស​នា​ល្ងាច​ថ្ងៃ្ង​ទី​១៦​មីនា មានការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​នានា រវាង​ពួក​បាតុករ​ក្រុម​អាវកាក់​លឿង​និង​ប៉ូលិស ដោយ​មនុស្ស​២៣០​នាក់​ត្រូវ​ចាប់ខ្លួន ហើយ​មនុស្ស​៦០​នាក់​រង​របួស​។ ប៉ូលិស​បាន​ប្រើ​ដំបង​និង​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​។ បាតុករ​មួយ​ចំនួន​រង​ការ​វាយដំ​យ៉ាង​កម្រោល​របស់​ប៉ូលិស​។

អំពើ​ហិង្សា​ដែល​កើត​មាន​ខ្លាំងក្លា​នា​ថ្ងៃ​ទី​១៦​មីនា ខាងក្រៅ​បាតុកម្ម​របស់​ពួក​អាវកាក់​លឿង ពិសេស​នៅ​ក្រុងប៉ារីស​និង​នៅ​ក្រុង​ប័​រ​ដូ នាំ​ឲ្យ​ប្រធានាធិបតី​បារាំង លោក​EMMANUEL MACRON ផ្អាក​ការ​ទៅ​លេង​ស្គី​ចុង​ស​ប្ដា​ហ៍​។ នៅ​ក្រុងប៉ារីស​ហាង​ទំនិញ​ជា​ច្រើន​សិប​កន្លែង ត្រូវ​ពួក​បាតុករ​លុក​ចូល ប្រមូល​យក​ឥ​វ៉ា​ន់​ឬ​ដុត​។ រថយន្ត​មួយ​ចំនួន​ក៏​រង​ការ​ដុត​បំផ្លាញ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ