ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ដល់​ថ្នាក់​ហ្នឹង​…​បន្តិចទៀត​ប្រហែល​ត្រូវ​យក​មាស​ទៅ​ដូរ​សាំង​ហើយ !

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មហាជន​បាន​រិះគន់​ថា ប្រេង សាំង និង​ម៉ា​ស៊ូ​ត នៅ​ជនបទ​ថ្លៃ​ជាង​នៅ​ទីក្រុង​ហើយ​គ្មាន​គុណភាព​ទៀត​ប្រើប្រាស់​ទៅ​បណ្តាល​ឲ្យ​ឆាប់​ខូច​គ្រឿង​ម៉ាស៊ីន ជា​ពិសេស​ម៉ូតូ និង​ម៉ាស៊ីនបូមទឹក ។…

ខេត្តស្វាយរៀង ៖ មហាជន​បាន​រិះគន់​ថា ប្រេង សាំង និង​ម៉ា​ស៊ូ​ត នៅ​ជនបទ​ថ្លៃ​ជាង​នៅ​ទីក្រុង​ហើយ​គ្មាន​គុណភាព​ទៀត​ប្រើប្រាស់​ទៅ​បណ្តាល​ឲ្យ​ឆាប់​ខូច​គ្រឿង​ម៉ាស៊ីន ជា​ពិសេស​ម៉ូតូ និង​ម៉ាស៊ីនបូមទឹក ។ មហាជន​ផ្ទុះ​ការ​រិះគន់​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ នៅ​ស្រុក​រមាស​ហែក ។

កន្លង​មក​ក៏​មានការ​រិះគន់​ពី​សំណាក់​មន្ត្រីរាជការ​ប្រជាពលរដ្ឋ​គ្រប់​បណ្តា​ស្រុក​នៅ​តាម​ជនបទ​អំពី​ប្រេងសាំង​គ្មាន​គុណភាព​ហើយ​តម្លៃ​ខ្ពស់​ជាង​នៅ​ទីប្រជុំជន និង​ទីក្រុង​ស្វាយ​រៀង ដែល​សាំង​ស៊ុប​ពែ​១​លី​ត្រ​តម្លៃ​ត្រឹម​៣៥០០​រៀល​ទៅ​៣៧០០​រៀល​ប៉ុណ្ណោះ រីឯ​ប្រេងសាំង​ដាក់​លក់​នៅ​ជនបទ​ច្រក​ដប និង​នៅ​តាម​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​បែរជា​លក់​ថ្លៃ​ជាង​សាំង​ស៊ុប​ពែ​នៅ​ទីក្រុង​ទៅ​វិញ​ដោយ​ក្នុង​មួយ​លី​ត្រ​តម្លៃ​៤០០០​រៀល ។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ម្រាម​ឃុំ​ដូន​ស ឃុំ​ដុ​ខ​ដា និង​ឃុំ​ក្រ​ញូ​ង ស្រុក​រមាស​ហែក និង​ឃុំ​បុស​មន ស្រុក​រំដួល និង​តាម​ជនបទ​ជា​ច្រើន​កន្លែង​ទៀត​លើក​ឡើង​ថា តម្លៃ​ប្រេងសាំង ដាក់​ដប និង​ប្រេងសាំង​នៅ​តាម​កា​រ៉ា​ស់លក់​តាម​ជនបទ វា​មាន​តម្លៃ​ថ្លៃ​ជាង​សាំង​ស៊ុប​ពែ លក់​នៅ​ក្រុង​ស្វាយ​រៀង រាជធានី​ភ្នំពេញ​ទៅ​ទៀត ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា សាំង​ធម្មតា​ដាក់​ដប​លក់​តាម​ភូមិ​ក្នុង​មួយ​លី​ត្រ​៣៧០០​រៀល ទៅ​៣៨០០​រៀល ហើយ​សាំង​មិនសូវ​សុទ្ធ​ល្អ​ទៀត​ពេល​ចាក់​ម៉ូតូ​ជិះ​ទៅ​ម៉ាស៊ីន​រត់​អត់​ស្មើ​ជួន​កាល​ទុក​មួយ​យប់​ព្រឹក​ឡើង​ដេរ ឬ​ធាក់​អត់​ឆេះ ហើយ​ពេល​ខ្លះ​ជិះ​សុខ​ៗ​រលត់​ម៉ូតូ​កណ្តាលផ្លូវ​ខូច​ប៊ូស៊ី ដោយសារ​សាំង​លាយ​ប្រេងកាត​ឬ​លាយ​សារជាតិ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ធ្វើ​ឲ្យ​ម៉ូតូ​បើក​ទៅ​មុខ​មិន​រួច​ជាដើម ។

ទាក់ទិន​ករណី​នេះ​ដែរ​លោក មា​ក ឆវ​ណ្ណា​រុន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តស្វាយរៀង​បាន​មាន​ប្រសាសន៍​ថា ចាំ​លោក​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ពិនិត្យ និង​ណែនាំ​ក្រុម​អាជីវករ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ