ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​យំ​ស្រែក​លែង​ចេញ​ហើយ បើ​តូប​ត្រូវ​អស់​ខ្ទេច​បែប​នេះ(មានវីដេអូ)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា តូប​លក់​ស្បែកជើង និង​តូប​លក់​គ្រឿងទេស​របស់​ក្រុម​អាជីវករ​ក្នុង​ផ្សារ​ក្រុង​ព្រៃវែង​ចំនួន​៤​តូប​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង សមត្ថកិច្ច​នៅ​រក​មូលហេតុ​មិន​ទាន់​ឃើញ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១២​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ មីនា​នេះ នៅ​ចំ​កណ្តាល​ផ្សារ​ក្រុង​ព្រៃវែង…

ខេត្តព្រៃវែង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា តូប​លក់​ស្បែកជើង និង​តូប​លក់​គ្រឿងទេស​របស់​ក្រុម​អាជីវករ​ក្នុង​ផ្សារ​ក្រុង​ព្រៃវែង​ចំនួន​៤​តូប​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង សមត្ថកិច្ច​នៅ​រក​មូលហេតុ​មិន​ទាន់​ឃើញ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១២​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ មីនា​នេះ នៅ​ចំ​កណ្តាល​ផ្សារ​ក្រុង​ព្រៃវែង ដែល​ស្ថិត​ក្នុង​ក្រុង​ព្រៃវែង ខេត្តព្រៃវែង ។

សេចក្តីរាយការណ៍​បាន​បន្ត សមត្ថកិច្ច​បានអោយ​ដឹង​ថា តូប​លក់ដូរ​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ចំនួន​៤​តូប​ក្នុង​នោះ​តូប​លក់​ស្បែកជើង​ចំនួន​២​តូប និង​តូប​លក់​គ្រឿងទេស​ចំនួន​២​តូប ។ ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​នៅ​មិន​ទាន់​មាន​មូលដ្ឋាន​ណាមួយ​អាច​បញ្ជាក់​អោយ​បាន​ច្បាស់​នៅឡើយ​ទេ ព្រោះ​នៅ​ពេល​ដែល​ដឹង​ថា មាន​ភ្លើង​ឆេះ​នោះ​គឺ​ភ្លើង​បាន​ឆេះ​ពេញបន្ទុក និង​ឆេះ​អស់​៤​តូប​ទៅ​ហើយ ។

ទោះជា​យ៉ាងណា ក្រោយ​ពី​ដឹង​ថា មាន​ភ្លើង​ឆេះ​ភ្លាម​ក្រុម​អាជីវករ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម ហើយ​ឡានទឹក​ក៏​បាន​ទៅ​ដល់ និង​បាញ់​ទឹក​អស់​ចំនួន​៦​ឡាន​ប្រើ​រយៈពេល​ប្រមាណ​ជា​កន្លះ​ម៉ោង​ភ្លើង​ក៏​បាន​រលត់​ជា​ស្ថាពរ ដោយ​មិន​បន្ត​ឆ្លង​រាលដាល​ទៅ​តូប​ដទៃ​ទៀត​នោះ​ទេ ។

បញ្ជាក់៖ គិតមកដល់ត្រឹមម៉ោង១០ ជាងព្រឹកនេះលោកអធិការក្រុងព្រៃវែង បញ្ជាក់ថា ការខូចខាត គិតទឹកប្រាក់ប្រមាណជាង ៣ម៉ឺនដុល្លារ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ