ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​បន្ទប់​​ភ្ញាក់​ដឹង​ខ្លួនឡើងផ្អើល​ឆោឡោ​បាត់អស់​ទាំង​ព្រលឹម​ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ទីតាំង​ផ្ញើ​​ម៉ូតូ​របស់​អ្នក​ស្នាក់​នៅផ្ទះ​ជួល​មួយ​កន្លែង​ត្រូវ​បាន​​ក្រុមជនសង្ស័យ​​កាត់​សោ​ទ្វារ​ចូល​ទៅ​លួច​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​អស់​ចំនួន​៥​គ្រឿង ខណៈ​​ម្ចាស់​​ដេក​លង់លក់​ក្នុង​ដំណេក​រហូត​ភ្ញាក់​ឡើង​ទើប​ដឹង​ និង​មានការ​ផ្អើល​ឆោ​​ឡោ​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មី​នា ឆ្នាំ​២០១៩ ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ​៖ ទីតាំង​ផ្ញើ​​ម៉ូតូ​របស់​អ្នក​ស្នាក់​នៅផ្ទះ​ជួល​មួយ​កន្លែង​ត្រូវ​បាន​​ក្រុមជនសង្ស័យ​​កាត់​សោ​ទ្វារ​ចូល​ទៅ​លួច​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​អស់​ចំនួន​៥​គ្រឿង ខណៈ​​ម្ចាស់​​ដេក​លង់លក់​ក្នុង​ដំណេក​រហូត​ភ្ញាក់​ឡើង​ទើប​ដឹង​ និង​មានការ​ផ្អើល​ឆោ​​ឡោ​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មី​នា ឆ្នាំ​២០១៩ ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​ម្ចាស់​ទីតាំង​ផ្ទះ​ជួល និង​ទទួល​ផ្ញើ​​ម៉ូតូ​ខាងលើ​នោះ​ឈ្មោះ កៅ ស្រី​ម៉ៅ ភេទស្រី អាយុ​៣៥​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ក្បាលស្ពាន ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ដោយឡែក​ម៉ូតូ​​ទាំង​៥​គ្រឿង​ខាងលើ​​ដែល​ត្រូវ​​ក្រុមជនសង្ស័យ​លួច​យក​ទៅ​បាត់​នោះ​រួម​មាន ១-​ម៉ូតូ​ម៉ាក​
ហុងដា​ឌ្រី​ម ធុនសេ១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GJ-៨៤១៣ ម្ចាស់​​កម្ម​សិទ្ធ​ិ​ឈ្មោះ សុះ សាលី ២-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុនសេ១២៥ ​ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ ១J-១៤៩៤ ម្ចាស់​កម្ម​សិទ្ធិ​​ឈ្មោះ អុ​ឹ​ម ឡំ ៣-ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុនសេ១២៥ ​ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ ១J-៥១៥១ ម្ចាស់​កម្ម​សិទ្ធិ​ឈ្មោះ ហ៊ួ​យ ណា​ក់​ណា ​៤-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុនសេ
១២៥ ​ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FG-៩៣៥២​ ម្ចាស់​កម្ម​សិទ្ធិ​ឈ្មោះ យ៉ា​ន ធូ និង​៥-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុនសេ១២៥ ​ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១D-៤៩៣៧​ ម្ចាស់​កម្ម​សិទ្ធិ​ឈ្មោះ ឆាយ ជ័យ​។

​តាម​ប្រភពពី​ស្ត្រី​ម្ចាស់​ទីតាំង​​ខាងលើ​នោះ​បាន​ឲ្យ​ដឹង​ថា ទីតាំង​ទទួលបញ្ញើ​ម៉ូតូ​ជា​ច្រើន​គ្រឿង​របស់​អ្នក​ស្នាក់​នៅផ្ទះ​ជួល​ខាងលើ ​កាលពី​វេលា​យប់​ថ្ងៃ​ទី​១៧ ខែ​មិ​នា ឆ្នាំ​២០១៩ ក្រោយ​ពេល​ទុកដាក់​ម៉ូតូ​ទាំងនោះ​ស្រួលបួល​ហើយ ​គាត់​និង​ក្រុម​គ្រួសារ​បាន​ចូល​ដេក​ជាប់​នឹង​កន្លែង​ទុកដាក់​ម៉ូតូ​ទាំង​នេះ​ដូច​សព្វដង​ដែរ​។​

ប្រភពដដែលបាន​បន្ត​ថា បន្ទាប់​មកពួកគាត់​​បាន​ដេក​លង់លក់​ដោយ​មិនដឹង​ខ្លួន ហើយ​ក៏​​មិនដឹង​ថា​ក្រុម​​ជនសង្ស័យ​​ចូល​ទៅ​លួច​ម៉ូតូ​តាំងពី​ពេល​ណា​ឡើយ រហូត​ដល់​វេលា​ម៉ោង​៥​និង​២០​នាទី​​ព្រឹកថ្ងៃទី​​​​១៨ មីនា ទើប​ពួកគាត់​ក្រោកពីដំណេក​ ក៏​ស្រាប់តែ​ឃើញ​ទ្វាររបង​ខាងក្រៅ​របើក​ ហើយ​ទ្វារ​ឃ្លាំង​ក៏​ត្រូវគេ​​កាត់​សោ ​និងកាត់​​ច្រវាក់​ទៀត លុះ​ពេល​មើលទៅ​ម៉ូតូ​បាត់​អស់​​ចំនួន​៥​គ្រឿង​​ទៅហើយ​ ទើប​មានការ​ភ្ញាក់ផ្អើលឆោឡោ​ឡើង​​ទាំង​ព្រឹក​ព្រលឹម​តែ​ម្ដង​។​

ប្រភពដដែលបានបន្ត​ថា មុន​ដំបូង​បាត់​ម៉ូតូ​អស់​​ចំនួន​៦​គ្រឿង ​ប៉ុន្តែ​ក្រោយមក​រក​ឃើញ​១​គ្រឿង​វិញ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៥​ ព​ណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពង់​ឆ្នាំ​ង​ ១E-៧២៧៩​ ដោយ​​ក្រុម​​ជនសង្ស័យ​​អូស​យក​ទៅ​ទុក​ចោល​នៅ​ក្បែរ​ទីតាំង​នោះ​ដែរ​ ​ចំណែក​ម៉ូតូ​១​គ្រឿង​ទៀត​ត្រូវ​ក្រុម​ចោរ​អូស​ចេញ​ផុត​ពី​ទីតាំង​ផ្ញើ​រហើយ​ ប៉ុន្តែ​ទុក​ចោល​វិញ​ទំនង​ខ្លាច​គាត់​ចេញ​ទៅ​ទាន់​។

តាម​ប្រភពពី​អ្នក​ភូមិ​បាន​និយាយ​ថា ក្រុម​​ជនសង្ស័យ​​អាច​មាន​គ្នា​ច្រើន​នាក់ ​ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​តើ​ក្រុម​​ជនសង្ស័យ​ទាំងនោះ​យក​រថយន្ត​ទៅ​ដឹក​ម៉ូតូ​ ឬ​អូស​យក​ទៅ​លាក់​ទុក​នៅ​ទីតាំង​ណ​ា​​មួយ​ឡើយ តែ​នៅ​ជិត​កន្លែង​កើតហេតុ​មាន​បន្សល់​ទុក​ម៉ូតូ​ធំ​ម៉ាក​យ៉ា​ម៉ា​ហា​១​គ្រឿង​ផង​ដែរ​ ដែល​សង្ស័យ​ថា​ជា​​ម៉ូតូ​របស់​ក្រុម​​ជនសង្ស័យ ។ ​មិនតែប៉ុណ្ណោះ​ ​ក្រុមជនសង្ស័យ​​ទាំង​នោះ​ល្បិច​ខ្ពស់​ណាស់​ ពេល​​ធ្វើ​សកម្មភាព​ ក្រុមជនសង្ស័យ​បាន​យក​ខ្សែ​ទៅ​ចង​ និង​យក​មេសោរ​ទៅ​ថ្ពក់​ទ្វារ​បន្ទប់​ជួល​នៅ​ជិត​នោះ​ពី​ខាងក្រៅ​ជា​ច្រើន​បន្ទប់ ដើម្បី​កុំ​ឲ្យ​អ្នក​ស្នាក់​នៅ​ក្នុង​បន្ទប់ជួល​​នោះ​ចេញ​មក​ទាន់​ទៀត​ផង​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោ​យ​​ពីទទួលបាន​សេចក្តីរាយការណ៍​ថា​​ ម៉ូតូ​ទាំង​៥​គ្រឿង​ត្រូវ​ក្រុមជនសង្ស័យ​លួច​យក​ទៅ​បាត់​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ រួម​ជ​ា​មួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង ព្រមទាំង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​វែកមុខ​ក្រុម​ជនសង្ស័យ​ដែល​លួច​យ៉ាង​សកម្ម​មួយ​ក្រុម​​នេះ និង​ឈាន​​​តាមរក​​​ចាប់ខ្លួន​ដើម្បី​យកមក​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ