ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក ត្រាំ និង​ចិន​កក្រើក​ពិភពលោក​ធ្វើ​ឱ្យ​អា​មេ​រិ​ក​ខាតបង់​ធ្ងន់ធ្ងរ

5 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​១៦ មីនា កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បាន​បង្ក​ឡើង​ដោយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​១៦ មីនា កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បាន​បង្ក​ឡើង​ដោយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) របស់​សហរដ្ឋអាមេរិក​បាន​ធ្វើ​ឲ្យ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​សហរដ្ឋអាមេរិក​ខាតបង់​អស់​៧.៨​ប៊ី​លាន​ដុល្លា​កាលពី​ឆ្នាំ​២០១៨​កន្លង​មកនេះ ។

ទិន្នន័យ​នេះ​គឺ​យោង​ទៅ​តាម​ការ​សិក្សា​របស់​ក្រុម​សេដ្ឋវិទូ​មួយ​មក​ពី​សាកលវិទ្យាល័យ​ធំ​ៗ​ក្នុង​សហរដ្ឋអាមេរិក ។ អ្នកនិពន្ធ​បាន​និយាយ​ថា​ពួក​គេ​បាន​វិភាគ​ពី​ឥទ្ធិពល​ក្នុង​រយៈពេល​ខ្លី​នៃ​សកម្មភាព​របស់​លោក​ប្រធានាធិបតី ត្រាំ និង​បាន​ប្រទះ​ឃើញ​ថា ការ​នាំ​ចូល​ពី​ប្រទេស​ដែល​ជាប់ពន្ធ​បាន​ធ្លាក់​ចុះ ៣១.៥% ខណៈ​ដែល​ការ​នាំ​ចេញ​របស់​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​អស់​១១%​ផង​ដែរ ។

ពួក​គេ​បាន​ប្រទះ​ឃើញ​ទៀត​ថា អតិថិជន​និង​អ្នក​ផលិត​អាច​នឹង​ខាតបង់​សរុប​ប្រមាណ​៦៨.៨​ប៊ី​លាន​ដុល្លារ​ផង​ដែរ​ព្រោះតែ​ការ​ចំណាយ​លើ​ការ​នាំ​ចូល​កើនឡើង​ ។ ការ​សិក្សា​ខាងលើ​មានការ​ចូលរួម​ដោយ​ក្រុម​សេដ្ឋវិទូ​មក​ពី University of California, Berkeley, Columbia University, Yale University និង University of California at Los Angeles ហើយ​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ការិយាល័យ​ជាតិ​សេដ្ឋកិច្ច​ ។

គួរ​បញ្ជាក់​ដែរ​ថា លោក​ប្រធានាធិបតី ត្រាំ បាន​សន្យា​កាលពី​កំឡុង​ពេល​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​ពីរ​ដង​កន្លង​មក​ថា​នឹង​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​អា​មេ​រិ​កដោយ​ទប់ស្កាត់​ការ​នាំ​ចូល​ដែល​មិន​យុត្តិធម៌ និង​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សា​ជា​ថ្មី​ឡើង​វិញ ។

លោក ​ត្រាំ​ បាន​អនុម័ត​គោលនយោបាយ​ការពារ​និយម​ដើម្បី​ការពារ​វិស័យ​ផលិតកម្ម​របស់​អា​មេ​រិ​ក ។ សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​ក៏​បាន​ធ្លាក់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ផង​ដែរ ហើយ​លោក​ត្រាំ​បាន​ដាក់​ពន្ធ​លើ​ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ​ដទៃ​ទៀត​ផង ។

ខណៈ​ដែល​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​កំពុង​តែ​ចរចា​លើ​ការ​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម សភា​ចិន​បា​នុយ​ល់​ស្រប​ទៅ​លើ​ច្បាប់​ថ្មី​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​បង្កើត​បរិស្ថាន​មាន​តម្លាភាព​សម្រាប់​សហគ្រាស​បរទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ