ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាឃ វ​ណ្ណា​រ៉ា បង្ហាញ​ការ​ខកចិត្ត​ក្រោយ​ចាញ់​ក្រោម​ដៃ សូត្រ ខេ​វិ​ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា កីឡាករ មាឃ វ​ណ្ណា​រ៉ា គឺជា​កីឡាករ​ល្អ​ម្នាក់ ដោយ​ក្នុង​ពេល​ជើង​ខ្លាំង​កំពុង​ឡើង​កូដ​មួយ​នេះ ប៉ះ​គ្នា​ជាមួយ​កីឡាករ សូត្រ…

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា កីឡាករ មាឃ វ​ណ្ណា​រ៉ា គឺជា​កីឡាករ​ល្អ​ម្នាក់ ដោយ​ក្នុង​ពេល​ជើង​ខ្លាំង​កំពុង​ឡើង​កូដ​មួយ​នេះ ប៉ះ​គ្នា​ជាមួយ​កីឡាករ សូត្រ ខេ​វិ​ន អ្នកគាំទ្រ​១០០​ទាំង​១០០​សុទ្ធតែ​ជឿ​ថា គេ​នឹង​ឈ្នះ​នោះ​ផង ខណៈ​ដែល​ភាគី​សាមីខ្លួន​ក៏​ជឿជាក់​។

យ៉ាងណាមិញ នៅ​ក្រោយ​ការ​ប្រកួត​កីឡាករ​បង្គោល​ក្រហម មាឃ វ​ណ្ណា​រ៉ា បាន​បង្ហាញ​អារម្មណ៍​ខកចិត្ត ក្នុង​ពេល​ដែល​គេ​យល់​ថា បណ្ដាល​មក​ពី​ការ​មើល​ស្រាល​ទើប​ចាញ់​គូប្រកួត កាលពី​ការ​ប្រកួត​ថ្ងៃ​ទី​១៧ មីនា នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ​។

ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ កីឡាករ​បង្គោល​ខៀវ សូត្រ ខេ​វិ​ន មិន​មាន​ជំនឿ​ចិត្ត​លើ​កីឡាករ​បង្គោល​ក្រហម​នោះ​ទេ ដោយសារ​តែ​កីឡាករ​បង្គោល​ក្រហម ទើបតែ​បាន​ឡើង​កូដ ហើយ​បើ​និយាយ​ពី​បច្ចេកទេស​នៅ​ក្នុង​ការ​ប្រកួត ក៏​មាន​បច្ចេកទេស​មិនមែន​ធម្មតា​។

អ្នកគាំទ្រ​ភាគច្រើន បើ​ទោះជា​ចង់​លើកទឹកចិត្ត​កីឡាករ​បង្គោល​ខៀវ ក៏​បាន​ត្រឹមតែ​ឆ្លើយ​ថា ប្រឹង​ឡើង ដោយ​ម្នាក់​ៗ​មានការ​ជឿជាក់​យ៉ាង​ខ្លាំង​ថា កីឡាករ​បង្គោល​ក្រហម​នឹង​ឈ្នះ​ការ​ប្រកួត​១០០​ភាគរយ ដោយ​មាន​អ្នកខ្លះ​ថែម​ទាំង​យល់​ថា នឹង​វាយ​ឱ្យ​កីឡាករ​បង្គោល​ខៀវ​សន្លប់​មុន​ចប់​ទឹក​ទី​៥ គឺ​នឹង​អាច​កើតឡើង​ដោយ​មិន​ពិបាក​នោះ​ផង ប៉ុន្តែ​ចុង​ក្រោយ​កីឡាករ​បង្គោល​ខៀវ បែរ​ក្លាយជា​អ្នក​ឈ្នះ​ពិន្ទុ​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ