ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ខៀវ សុ​ភ័ក ៖ អតីត​បក្ស​ប្រឆាំង​នឹង​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ជាង​២០​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២៦​នាក់​នឹង​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​នៅ​ពេល​ខាង​មុខ​នេះ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ។ លោក ខៀវ សុ​ភ័ក អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២៦​នាក់​នឹង​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​នៅ​ពេល​ខាង​មុខ​នេះ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ។ លោក ខៀវ សុ​ភ័ក អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩​ថា នឹង​មាន​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​កំពូល​ហាមឃាត់​ធ្វើ​នយោបាយ​ចំនួន​២៦​នាក់ និង​សុំ​សិទ្ធិ​នយោបាយ​ឡើង​វិញ ។

ការ​ឲ្យ​ដឹង​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​នេះ បន្ទាប់​លោក រៀល ខេ​ម​រិ​ន្ទ្រ អតីត​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​សុំ​ក្រសួងមហាផ្ទៃ ដើម្បី​ទទួល​បាន​នីតិសម្បទា​នយោបាយ​ឡើង​វិញ ។ លោក​ខៀវ សុ​ភ័ក​បាន​បញ្ជាក់​ថា​«​ពិត​ហើយ​លោក​រៀល ខេ​ម​រិ​ន្ទ្រ សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ហើយ​សម្តេច​ក្រឡាហោម ស ខេ​ង បាន​យល់ព្រម ។ គាត់​បាន​សុំ​កាលពី​ថ្ងៃ​ទី​១៤ ខែមីនា កន្លង​មក ។ ឥឡូវ​សម្តេច​ឯកភាព​ហើយ ប៉ុន្តែ​នៅ​រង់ចាំ​ព្រះរាជក្រឹត្យ​មួយទៀត​ទើប​ទទួល​បាន​សិទ្ធិ​ជា​ស្ថាពរ​ព្រោះថា ជា​គោលការណ៍​រាជរដ្ឋាភិបាល​ឯកភាព​ហើយ​» ។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ក៏​បានដឹង​ថា តាម​ដំណឹង​នឹង​មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ​២៦​រូប​នឹង​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ ។ សម្តេច​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​តាម​យើង​ដឹង​មក​នឹង​មាន​អ្នក​សុំ​ចុះចូល​ដោយ​ទ្រង់ទ្រាយ​ធំ​ប្រមាណ ជាង​២៦​រូប ជា​កញ្ចប់ ប៉ុន្តែ​យើង​ក៏​បាន​សុំ​ទៅ​គាត់​វិញ ថា ត្រូវ​សុំ​ជា​លាយ​ល័​ក្ខ​អក្សរ​ដោយ​ធ្វើ​ជា​ម្នាក់​មួយ​ៗ» ។ លោក​ក៏​បាន​ឲ្យ​ដឹង​ថា បើ​តាម​សេ​ចស​ក្តី​ជូន​សំ​ណឹ​ង​របស់​ក្រសួងមហាផ្ទៃ​អតីតមន្ត្រី​គណបក្សប្រឆាំង​មិន​អាច​សុំ​សិទ្ធិ​នយោបាយ​វិញ​ជា​កញ្ចប់​នោះ​ទេ ។

លោក​បាន​ក៏​បាន​ឲ្យ​ដឹង​ថា ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នេះ គឺជា​ផល​ចំណេញ​របស់​អតីត​បក្ស​ប្រឆាំង​ខណៈ​ដែល​ទ្វារ​ចំហរ​ក្នុង​ការ​ផ្តល់​សិទ្ធិ​នយោបាយ​មាន​រយៈពេល​កំណត់​ព្រោះថា សម្តេច​តេ​ជោ​ហ៊ុន​សែន បាន​ប្រកាស​ថា អាច​នឹង​បិទ​ការ​ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ដល់​អតីត​បក្ស​ប្រឆាំង​នៅ​មុន ឬ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ ។ លោក​បញ្ជាក់​ថា «​គាត់​ចូល​មក​ជា​ផលប្រយោជន៍​របស់​គាត់​ទេ ហើយ​បើ​គាត់​មិន​ចូល​យើង​មិន​អាច​ចាំ​បាន​ទេ ហើយនឹង​ហួសពេល រហូត​ដល់​ឆ្នាំ​២០២២ ទើប​គាត់​មាន​សិទ្ធិ​នយោបាយ ។

បើ​គាត់​មិន​ពេល​នោះ​នឹង​ដល់​ថ្ងៃ​បោះ​ឆ្នោត​បាត់​ហើយ​» ។

ចំណែក​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​លិខិត​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​របស់​អ្នកនយោបាយ​នៃ​អតីត​បក្ស​ប្រឆាំង​ដែល​ត្រូវ​ព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​ដោយ​តុលាការ​កំពូល គឺជា​សិទ្ធិ​សម្រេច​ដោយ​ឯករាជ្យ​របស់​សា​ម៉ី​ជន​ម្នាក់​ៗ​ស្រប​ទៅ​តាម​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ និង​ជា​សិទ្ធិ​នយោបាយ​និង​សិទ្ធិ​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ លោក​បាន​បន្ត​ថា​នៅ​ក្រោយ​ពេល​ដែល​មាន​អ្នកនយោបាយ​បាន​ធ្វើ​លិខិតស្នើ​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ​ស្រាប់តែ​មាន​មតិ​វិភាគ​មួយ​ចំនួន​រិះគន់​ផង និង​សរសើរ​ផង ។

តែ​ទោះជា​យ៉ាងណា​ការ​មាន​មតិ​រិះគន់​លើ​សា​ម៉ី​ជន គឺជា​ការ​រំលោភសិទ្ធិ​ស្វ័​យស​ម្រេច​របស់ សា​ម៉ី​ជន​ដែល​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​សម្រេចចិត្ត​ដោយ​ឯករាជ្យ​របស់​ខ្លួន​គ្មាន​ជន​ណា មាន​សិទ្ធិ​មក​រា​រាំងជា​ដាច់ខាត ។ លោក​បញ្ជាក់​ថា​« យ៉ាងណា​ក៏​ដោយ​ក៏​អ្នក​ដែល​បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ប្រាកដជា​នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ស្រប​តាម​បំណង​របស់​ខ្លួន ។ ឯ​អ្នក​ដែល​មិន​ធ្វើ​លិខិត​ក៏​ជា​សិទ្ធិ​របស់​ខ្លួន​ដែរ តែបើ​មិន​ធ្វើ​លិខិត​នៅ​តែ​អត់​សិទ្ធិ​ធ្វើ​នយោបាយ​ដដែល ហើយ​នៅ​ពេល​ខាង​មុខ​នឹង​បាត់​អាជីព​នយោបាយ​របស់​ខ្លួន ។ នេះ​គឺជា​លទ្ធផល​នៃ​ការ​សម្រេចចិត្ត​របស់​ម្នាក់​ៗ​ប៉ុណ្ណោះ​» ។

សូម​ជម្រាប​ថា​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣​រូប​ហើយ ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្ដល់​នីតិសម្បទា​ឡើង​វិញ ពោល គឺ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ក្នុង​នោះ​រួម​មាន លោក​គង់​គាំ អតីត​ទីប្រឹក្សា ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។ លោក​គង់ បូ​រ៉ា អតីត​អ្នកតំណាង​រាស្ត្រ និង​លោក​ស៊ី​ម សុវណ្ណ​នី សមាជិក​គណៈកម្មាធិការ​នាយក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ