ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់ធន់​ប៉ុនណា​ទទួលផល​បាន​ប៉ុន​នោះ

5 ឆ្នាំ មុន

ជន​ណា​មាន​សេចក្តី​អត់ធន់​ច្រើន​ប៉ុនណា ជន​នោះ​រមែង​បាន​សម្រេច​ផល​ច្រើន​ប៉ុណ្ណោះ​ដែរ ព្រោះថា ផល​ដែល​សម្រេច​បាន​រមែង​កើត​មាន​ដល់​បុគ្គល​អ្នកមាន​សេចក្តី​អត់ធន់ និង​យក​ការ​ព្យាយាម​ជា​ធំ​។ ចំណែក​ផល​ដែល​ទទួល​បាន​មាន​ពីរ​គឺ សុចរិត​និង​ទុច្ចរិត អ្នក​ធ្វើ​ល្អ​រមែង​ទទួល​បាន​ផល​ល្អ ឯ​អ្នក​ធ្វើ​អាក្រក់​នឹង​ទទួល​បាន​ផល​អាក្រក់ ។…

ជន​ណា​មាន​សេចក្តី​អត់ធន់​ច្រើន​ប៉ុនណា ជន​នោះ​រមែង​បាន​សម្រេច​ផល​ច្រើន​ប៉ុណ្ណោះ​ដែរ ព្រោះថា ផល​ដែល​សម្រេច​បាន​រមែង​កើត​មាន​ដល់​បុគ្គល​អ្នកមាន​សេចក្តី​អត់ធន់ និង​យក​ការ​ព្យាយាម​ជា​ធំ​។

ចំណែក​ផល​ដែល​ទទួល​បាន​មាន​ពីរ​គឺ សុចរិត​និង​ទុច្ចរិត អ្នក​ធ្វើ​ល្អ​រមែង​ទទួល​បាន​ផល​ល្អ ឯ​អ្នក​ធ្វើ​អាក្រក់​នឹង​ទទួល​បាន​ផល​អាក្រក់ ។

សូម​សាធុជន​ប្រកាន់ខ្ជាប់​នូវ​គតិ​មួយ​ថា សុខ​ឬ​ទុក្ខ​កើតឡើង​ពី​ទ​ង្វើ​របស់​យើង​ទាំងអស់ ហេតុ​ដូច្នេះ​សូម​សា​ធុជន​ធ្វើ​តែ​អំពើ​ល្អ​ទៅ​បាន​ហើយ ដល់​ពេល​ជិត​ស្លាប់ ចិត្ត​របស់​កូន​មិន​មានទុក្ខ មិន​មាន​សៅហ្មង​ឡើយ ។

ព្រោះ​ការ​គិត​របស់​មនុស្ស​ជិត​ស្លាប់ កាលបើ​បាប​ច្រើន ការ​គិត​ក៏​នាំ​យក​សេចក្តី​ក្តៅក្រហាយ​មក​ដុត​រោល​ចិត្ត តែបើ​ធ្វើ​ល្អ​ច្រើន ការ​គិត​ក៏​នាំ​យក​សេចក្តី​រីករាយ​មក​ប្រោះ​ព្រះ​ឱ្យ​ចិត្ត ត្បិត​ឃើញ​នូវ​អំពើ​ដ៏​បរិសុទ្ធ​របស់​ខ្លួន​។

អ្នក​ធ្វើ​ល្អ​រស់នៅ​ក៏​បាន​ល្អ ស្លាប់​ទៅ​ក៏​បាន​ល្អ មិន​មាន​អ្វី​ដែល​ត្រូវ​កង្វល់​ឡើយ​ ។