Juventus ថាទោះឡើងភ្នំភ្លើងចុះខ្ទះខ្លាញ់នឹងនាំយកខ្សែប្រយុទ្ធ PSG ១រូបមកលេងជាមួយ Ronaldo
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា នាយកផ្នែកកីឡារបស់ក្លិបសេះបង្កង់ Juventus លោក Fabio Paratici បានអ្នកគាំទ្រថា…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា នាយកផ្នែកកីឡារបស់ក្លិបសេះបង្កង់ Juventus លោក Fabio Paratici បានអ្នកគាំទ្រថា…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា នាយកផ្នែកកីឡារបស់ក្លិបសេះបង្កង់ Juventus លោក Fabio Paratici បានអ្នកគាំទ្រថា នឹងទិញយកកីឡាករបារាំង Kylian Mbappe ឱ្យបាននៅរដូវកាលខាងមុខនេះ ដើម្បីបង្កើតទៅជាក្រុមឈានមុខ ជាមួយនឹង Ronaldo។
កីឡាករបារាំងរូបនេះបានចូលលេងនៅក្លិប PSG ក្នុងតម្លៃ ១៦៥លានផោន ក្នុងឆ្នាំ២០១៧ ដែលជាតម្លៃថ្លៃទីពីរ បន្ទាប់ពីកីឡាកររួមក្រុម Neymar Jr.។ ក្នុងការប្រកួតទាំង៧៧ដងសម្រាប់ PSG កីឡាកររូបនេះ បានរកគ្រាប់បាល់ជូនបាន ៥០គ្រាប់។
នៅពេលនិយាយជាមួយនឹងអ្នកគាំទ្រ លោក Paratici បានប្រាប់ថានឹងធ្វើអ្វីគ្រប់យ៉ាងតាមតែអាចធ្វើទៅបាន ដើម្បីយកកីឡាករម្នាក់នេះមកក្លិបរបស់ខ្លួន។ ប្រសិនបើពិតជាអាចយកមក Juventus មែន ក្លិប PSG ប្រាកដជាធ្ងន់កហើយ ព្រោះតែគេលឺដំណឹងមកថា Neymar កំពុងតែមានទំនាក់ទំនងអាចបើមិនទៅ Barcelona វិញ ក៏ទៅ Real Madrid ដែរ។
បើទោះបីជាខាង Juventus មានការលើកឡើងបែបនេះក្តី យើងក៏គួរតែដឹងថា Mbappe ធ្លាប់និយាយថា ខ្លួននឹងនៅលេងឱ្យក្លិប PSG លើសពីរដូវកាលនេះទៅទៀត ហើយនឹងបន្តនៅយូរតាមតែអាចនៅបាន។ ខាងក្លិប PSG ក៏ទើបតែប្រកាសក្តែងៗថា បើទោះជា Real Madrid ជះលុយ ១០០០លានដុល្លារមកទិញ Mbappe ក៏គេមិនលក់ឱ្យដែរ៕
ចែករំលែកព័តមាននេះ