ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​សត្វលោក​សុទ្ធតែ​មាន​ទីបំផុត​ដូច​គ្នា

5 ឆ្នាំ មុន

មិន​ថាអ្នកមាន អ្នកក្រ ល្អ អាក្រក់​អ្វី​ទេ ជីវិត​យើង​នេះ​គឺ​សុទ្ធតែ​មាន​ទីបំផុត ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ចាស់ ការ​ឈឺ និង​សេចក្តីស្លាប់​យ៉ាង​ពិតប្រាកដ​ដូច​គ្នា ស្មើគ្នា​គ្មាន​អ្នក​ណាមួយ​គេច​រួច​ចៀស​ផុត​បាន​ឡើយ នេះ​ជា​ទុក្ខ​នៃ​ជីវិត​គឺ​វា​តែ​បែប​ហ្នឹង​។…

មិន​ថាអ្នកមាន អ្នកក្រ ល្អ អាក្រក់​អ្វី​ទេ ជីវិត​យើង​នេះ​គឺ​សុទ្ធតែ​មាន​ទីបំផុត ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ចាស់ ការ​ឈឺ និង​សេចក្តីស្លាប់​យ៉ាង​ពិតប្រាកដ​ដូច​គ្នា ស្មើគ្នា​គ្មាន​អ្នក​ណាមួយ​គេច​រួច​ចៀស​ផុត​បាន​ឡើយ នេះ​ជា​ទុក្ខ​នៃ​ជីវិត​គឺ​វា​តែ​បែប​ហ្នឹង​។

កាលបើ​បុគ្គល​ដឹង​ច្បាស់​នូវ​ការ​វិនាស​នៃ​លោក​នេះ​ហើយ គួរ​សាធុជន​ប្រុស​ស្រី​គ្រប់​រូប​សន្សំ​ស្បៀង គឺ​បុណ្យ​កុសល​ត្រៀម​ទុក​ឱ្យ​ស្រេច ដើម្បី​នាំ​ដំណើរ​យើង​ទៅ​កាន់​លោក​ខាង​មុខ​ដោយ​សុខសាន្ត ផុត​ក្តី​អន្តរាយ​ដោយ​ប្រការ​ផ្សេង​ៗ​មាន​ធ្លាក់​ទៅ​សោយសោក​ក្នុង​នរក​ប្រេត​ជាដើម ។

ជា​ការ​ពិត​ណាស់​ជីវិត​មនុស្ស​យើង​ទាំងអស់​នឹង​មាន​សេចក្តីសុខ​ទៅ​បាន​ទាល់តែ​យក​ធម៌​មក​ជា​កល្យាណមិត្ត យក​ធម៌​មក​ទំនុកបម្រុង​ដល់​ចិត្តជា​និច្ច តាំង​ទុក​ក្នុង​ចិត្តជា​អចិន្ត្រៃយ៍​ទើប​ជីវិត​បាន​សុខ ។