ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ជាងមួយម៉ោងលេបត្របាក់​ផ្ទះ​អស់​​​​​៥១ខ្នង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​បន្ត​ទៀត​ថា រហូត​មក​ដល់​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀលថ្ងៃ​ទី​១៧ ​ខែ​មីនា ឆ្នាំ ២០១៩ ​នេះ​ករណី​អគ្គី​ភ័យឆាបឆេះ​ផ្ទះ​ប្រជា​ពលរដ្ឋ​​​នៅ​ស្ទឹង​មាន​ជ័យ​បាន​រលត់​ទាំងស្រុង​ហើយ​និងបណ្តាល​ឱ្យ​​​ឆាបឆេះ​ផ្ទះ​​អស់​​ចំនួន​៥១​ខ្នងទាំងស្រុង ដែល​ភាគច្រើន​ជា​ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស​ង្ក័​សី និង​ផ្ទះ​ធ្វើ​អំពី​ថ្ម​ក្រោម…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​បន្ត​ទៀត​ថា រហូត​មក​ដល់​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀលថ្ងៃ​ទី​១៧ ​ខែ​មីនា ឆ្នាំ ២០១៩ ​នេះ​ករណី​អគ្គី​ភ័យឆាបឆេះ​ផ្ទះ​ប្រជា​ពលរដ្ឋ​​​នៅ​ស្ទឹង​មាន​ជ័យ​បាន​រលត់​ទាំងស្រុង​ហើយ​និងបណ្តាល​ឱ្យ​​​ឆាបឆេះ​ផ្ទះ​​អស់​​ចំនួន​៥១​ខ្នងទាំងស្រុង ដែល​ភាគច្រើន​ជា​ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស​ង្ក័​សី និង​ផ្ទះ​ធ្វើ​អំពី​ថ្ម​ក្រោម ឈើ​លើ និង​​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​២៥​គ្រឿង​។ គួររំលឹកថា មុន​នេះ​បន្តិច មាន​ករណី​អគ្គិភ័យ​កើតឡើង​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ (​មាន​វី​ដេ​អូ​)

​ចំណែកឯ​មូលហេតុ​ដែល​បង្ករ​អោយ​មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​អស់​ជា​ច្រើន​ខ្នង​​ខាងលើ​នេះ​ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយទេ​ ដោយ​រង់ចាំ​បង្កើត​គណៈកម្មការ​ចម្រុះ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែត​កោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ