ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយ័ត្ន​!!! ត្រី​ក្រាញ់​ក៏​អាច​ឆក់​យក​ជីវិត​មនុស្ស​​បាន​ដែរ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ ខណៈ​បុរស​រូប​នេះ​បាន​យក​ត្រី​ក្រាញ់​ទៅ​ខាំ​នឹង​មាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ទំនុប​តា​អុ​ន ស្ថិត​នៅ​ខាងជើង​ភូមិ​មនោ​រម្យ ឃុំ​គោក​ខ្ពស់…

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ ខណៈ​បុរស​រូប​នេះ​បាន​យក​ត្រី​ក្រាញ់​ទៅ​ខាំ​នឹង​មាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ទំនុប​តា​អុ​ន ស្ថិត​នៅ​ខាងជើង​ភូមិ​មនោ​រម្យ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អ​ម្ពឹ​ល ។

ជន​រង​គ្រោះ​មានឈ្មោះ​បឿន រី​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​ប៉ូលិស​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ចាក​ចេញពីផ្ទះ​ទៅ​រក​បាចទឹក​នៅ​តាម​ប្រឡាយ​ទំនុប​តា​អុ​ន លុះ​ពេល​ទឹក​រីង​ក៏​ឃើញ​ត្រី​ក្រាញ់​បាន​ស្ទុះ​ទៅ​ចាប់​យក​មក​ខាំ​នឹង​មាត់ ខណៈនោះ​ត្រី​ក្រាញ់​បាន​រើបំរះ​រុលចូល​ទៅ​ក្នុង​បំពង់ក បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ប្រកាច់​ដាច់ខ្យល់​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ ដោយ​មិន​អាច​នាំ​ទៅ​ធ្វើការ​សង្គ្រោះ​បាន​។

ប៉ូលិស​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​បាន​ទទួល​បាន​ព័ត៌មាន​រាយការណ៍​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​រួច​មក សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ធ្វើការ​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​តែ​យក​ត្រី​ក្រាញ់​ទៅ​ខាំ ហើយ​ត្រូវ​បាន​ត្រី​រុលចូល​បំពង់ក​ស្លាប់​បាត់បង់​ជីវិត​មែន ក្រោយមក​សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ