ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងផ្លូវ​ជិត​ដល់​ព្រ​លាន​ហើយ ស្រាប់តែ​ប្រុស​២​នាក់​ឆ្មក់នាង​​អូស​យ៉ាងដំណំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​សហការ​ជាមួយ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង​ពី​នារី​ម្នាក់​មិន​បាន​សម្រេច តែ​ធ្វើ​ឱ្យ​ម្ចាស់​កាបូប​ដួល​អូស​ដងផ្លូវ​រង​របួស​យ៉ាងដំណំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​សហការ​ជាមួយ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង​ពី​នារី​ម្នាក់​មិន​បាន​សម្រេច តែ​ធ្វើ​ឱ្យ​ម្ចាស់​កាបូប​ដួល​អូស​ដងផ្លូវ​រង​របួស​យ៉ាងដំណំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៩ តាម​ផ្លូវ​សហព័ន្ធ​រុ​ស្សី មុខ​ព្រ​លាន​យន្តហោះ ស្ថិត​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ មី រ៉ា​វុ​ធ ហៅ​វុ​ធ អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​បឹង​សាឡា​ង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ត្រូវ​ឃាត់ខ្លួន និង​ម្នាក់​ទៀត​ជា​បក្សពួក​គេចខ្លួន​បាត់ឈ្មោះ អាចារ្យ អាយុ​ប្រហែល​២៥​ឆ្នាំ ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ​ស៊ា​ង ហ៊ី អាយុ​២៦​ឆ្នាំ​មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​ប្រភព​ពី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ នាង​ដើរ​ឆ្លងផ្លូវ​ចូល​ទៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​គោលបំណង​ទៅ​ទទួល​បងប្អូន​មក​ពី​កូរ៉េ ខណៈ​ឆ្លង​ជិត​ផុត​ផ្លូវ​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​មួយ​គ្រឿង​ម៉ាក YAMAHA GT ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FW-7394 មក​ពីក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង ពណ៌​លឿង​លាយ​ខ្មៅ ដែល​នាង​ស្ពាយ បណ្តាល​ឱ្យ​អូស​ដួល​លើ​ដងផ្លូវ​រង​របួស​ពកថ្ងាស ឈាម​ចង្កា និងរ​លាត់ដៃរ​លាត់ជើង​រង​របួស​យ៉ាងដំណំ​។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ពេល​ឆក់​នោះ​នាង​បាន​ប្រទាញ​ប្រតប់​គ្នា​បណ្តាល​ឱ្យ​ម៉ូតូ​ជនសង្ស័យ​ដួល ហើយ​ជនសង្ស័យ​ទាំង​២​នាក់​ព្យាយាម​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ដេញចាប់​បាន​ម្នាក់ ចំណែក​បក្សពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​សាកសួ​បណ្តោះអាសន្ន​នៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ