ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិលេស​កាម​ជា​បញ្ហា​ធំ​នៃ​ជីវិត

5 ឆ្នាំ មុន

រឿងរ៉ាវ​នៃ​ជីវិត​មាន​ច្រើន​បែប​ច្រើន​សណ្ឋាន​ណាស់ ដែល​បញ្ហា​ធំ​ជាងគេ​គឺ​កិលេស​កាម តែង​មានទុក្ខ​ច្រើន មាន​សេចក្តី​ចង្អៀតចង្អល់​ក្តៅក្រហាយ​ច្រើន ។ តាម​ពិត​ទៅ​មិនមែន​ថា ព្រះពុទ្ធ​សាសនា​ខ្វះ​មធ្យោបាយ​ជួយ​ក្នុង​រឿង​នេះ​ទេ ពុទ្ធសាសនា​ក៏​មាន​ទិស​ដៅ​នាំ​អ្នក​បដិបត្តិ​ទៅ​រក​ទីបំផុត​នៃ​សេចក្តី​ទុក្ខ​ដែរ តែ​សំខាន់ ឲ្យ​តែ​អ្នក​ទាំងឡាយ​នោះ​ព្រម​ឃើញ​ថា…

រឿងរ៉ាវ​នៃ​ជីវិត​មាន​ច្រើន​បែប​ច្រើន​សណ្ឋាន​ណាស់ ដែល​បញ្ហា​ធំ​ជាងគេ​គឺ​កិលេស​កាម តែង​មានទុក្ខ​ច្រើន មាន​សេចក្តី​ចង្អៀតចង្អល់​ក្តៅក្រហាយ​ច្រើន ។

តាម​ពិត​ទៅ​មិនមែន​ថា ព្រះពុទ្ធ​សាសនា​ខ្វះ​មធ្យោបាយ​ជួយ​ក្នុង​រឿង​នេះ​ទេ ពុទ្ធសាសនា​ក៏​មាន​ទិស​ដៅ​នាំ​អ្នក​បដិបត្តិ​ទៅ​រក​ទីបំផុត​នៃ​សេចក្តី​ទុក្ខ​ដែរ តែ​សំខាន់ ឲ្យ​តែ​អ្នក​ទាំងឡាយ​នោះ​ព្រម​ឃើញ​ថា កិលេស​ក្នុង​ខ្លួន​ជាស​ត្រូវ​ធំ​ពិតប្រាកដ​ក្នុង​ជីវិត ព្រម​ឃើញ​ថា កិលេស​ក្នុង​ខ្លួន​ជាស​ត្រូវ​ពិតប្រាកដ​នឹង​ខ្លួនឯង​ទៅ​ប្រាកដជា​បាន​សុខ​ហើយ ។

ដើម្បី​រំលត់ទុក្ខ​ក្នុង​គ្រួសារ ព្រះពុទ្ធ​សាសនា​បាន​ផ្តល់​ជា​គំនិត​៤ ចំណុច​សម្រាប់​អ្នកគ្រប់គ្រង​ផ្ទះ​ទាំងឡាយ​គឺ សច្ចៈ​ពោល​ពាក្យ​ទៀងត្រង់​, ទមៈ​អប់រំ​ទូន្មាន​ចិត្ត​ឱ្យ​ល្អ​, ខ​ន្តិ​អត់ធន់ និង​ចាគៈ លះ​ទ្រព្យ​បំពេញ ។

បើ​គ្រួសារ​ណា​យក​គោល​ធម៌​៤​ប្រការ​នេះ​ធ្វើ​ជា​ច្បាប់​វិន័យ​សម្រាប់​គ្រប់គ្រង​ផ្ទះ គ្រួសារ​នោះ​នឹង​បញ្ចៀស​នូវ​បញ្ហា​ផង​ទាំងពួង​បាន ហើយ​សុភមង្គល​នៃ​គ្រួសារ​ប្រាកដជា​នឹង​កើត​មាន​ជាក់​ជា​មិន​ខាន ។