ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មាន​ចំណង់​ក្នុង​កាម​រួម​គ្នា​ទៅ​បរលោក​ទៀត​ត្រូវធ្វើ​រឿង​មួយ​ចំនួន

5 ឆ្នាំ មុន

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា បើ​បុរស​ស្រី្ត​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ប្រាថ្នា​ឲ្យ​ជួប​គ្នា​ក្នុង​បច្ចុប្បន្ន​រស់នៅ​ដោយ​សុខសាន្ត​អស់​មួយ​ជីវិត​ផង ឲ្យ​ជួប​គ្នា​ក្នុង​បរលោក​ផង លុះណាតែ​ជន​ទាំង​ពីរ​នាក់​នោះ​មាន​សទ្ធា​ស្មើគ្នា មាន​សីលធម៌​ស្មើគ្នា មាន​ចាគៈ​ស្មើគ្នា និង​មាន​បញ្ញា​គឺ​ការ​យល់​ត្រូវ​ដូច​គ្នា ។ សេចក្តី​នេះ​ព្រះ​អង្គ​ត្រាស់​ថា ស្វាមីភរិយា​ទាំង​ពីរ​ជា​អ្នកមាន​សទ្ធា…

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា បើ​បុរស​ស្រី្ត​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ប្រាថ្នា​ឲ្យ​ជួប​គ្នា​ក្នុង​បច្ចុប្បន្ន​រស់នៅ​ដោយ​សុខសាន្ត​អស់​មួយ​ជីវិត​ផង ឲ្យ​ជួប​គ្នា​ក្នុង​បរលោក​ផង លុះណាតែ​ជន​ទាំង​ពីរ​នាក់​នោះ​មាន​សទ្ធា​ស្មើគ្នា មាន​សីលធម៌​ស្មើគ្នា មាន​ចាគៈ​ស្មើគ្នា និង​មាន​បញ្ញា​គឺ​ការ​យល់​ត្រូវ​ដូច​គ្នា ។

សេចក្តី​នេះ​ព្រះ​អង្គ​ត្រាស់​ថា ស្វាមីភរិយា​ទាំង​ពីរ​ជា​អ្នកមាន​សទ្ធា និង​ជា​អ្នក​ធ្វើ​ទាន​ដល់​ស្មូម​យាចក ជា​អ្នក​សង្រួម​ក្នុង​សីល ចិញ្ចឹមជីវិត​តាម​គន្លង​ធម៌ ប្រពន្ធ​និង​ប្តី​ទាំងនោះ​ពោល​ពាក្យ​ផ្អែមល្ហែម​រកគ្នា និង​ជា​អ្នកមាន​សីល​ស្មើគ្នា រមែង​មាន​សេចក្តីចម្រើន​និង​សេចក្តីសុខ​កើតឡើង​ដល់​គ្នា​និង​គ្នា ។ ឯ​ពួក​សត្រូវ​រមែង​អាក់អន់ចិត្ត​ចំពោះ​ជន​ទាំង​ពីរ​នាក់​នេះ​ព្រោះតែ​អំពើ​ល្អ​របស់​ពួក​គេ​ ។

អ្នក​ទាំង​ពីរ​លុះ​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ដោយ​ប្រពៃ​ហើយ បើ​មាន​ចំណង់​ក្នុង​កាម​រួមរស់​ជុំ​គ្នា​ទៅ​ក្នុង​បរលោក​ទៀត ក៏​រមែង​ជា​អ្នក​ត្រេកអរ​រីករាយ​ក្នុង​ទេវលោក​សមតា​ម​បំណងប្រាថ្នា ។