ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​លង់​ស្នេហ៍​ដី​ក្នុង​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត​របស់​ថៃ

5 ឆ្នាំ មុន

ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ កន្លង​មកនេះ​ថា ក្រុម​វិនិយោគិន​ចិន​មួយ​ក្រុម​ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​អ្នកតំណាង​មក​ពី​រដ្ឋាភិបាល​ចិន​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការ​ទិញ​ដី​សម្រាប់​ការ​ធ្វើ​ឧស្សាហកម្ម​ប្រមាណ​១៦០០​ហិច​តា​ក្នុង​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត (EEC) របស់​ប្រទេស​ថៃ​ដើម្បី​បង្កើត​សហគមន៍​ខ្លួន និង​ធ្វើ​ឲ្យ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​របស់​ខ្លួន​កាន់តែ​ល្អ​ប្រសើរ​ក្នុង​អាស៊ាន​។ កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន…

ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ កន្លង​មកនេះ​ថា ក្រុម​វិនិយោគិន​ចិន​មួយ​ក្រុម​ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​អ្នកតំណាង​មក​ពី​រដ្ឋាភិបាល​ចិន​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការ​ទិញ​ដី​សម្រាប់​ការ​ធ្វើ​ឧស្សាហកម្ម​ប្រមាណ​១៦០០​ហិច​តា​ក្នុង​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត (EEC) របស់​ប្រទេស​ថៃ​ដើម្បី​បង្កើត​សហគមន៍​ខ្លួន និង​ធ្វើ​ឲ្យ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​របស់​ខ្លួន​កាន់តែ​ល្អ​ប្រសើរ​ក្នុង​អាស៊ាន​។

កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន រដ្ឋាភិបាល​ចិន​និង​វិស័យ​ឯកជន​បាន​ជួប​គ្នា​ជាមួយនឹង​អាជ្ញាធរ​អចលនទ្រព្យ​ឧស្សាហកម្ម​ថៃ (IEAT) ទាក់ទិន​នឹង​ការ​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​អចលនទ្រព្យ​សម្រាប់​ការ​ធ្វើ​ឧស្សាហកម្ម​តែ​មួយ​។

ប្រធាន IEAT គឺ​លោកស្រី Somchint Pilouk បាន​និយាយ​ថា​ប្រទេស​ចិន​ចង់​បង្កើត​សហគមន៍​ខ្លួន​ក្នុង EEC ដើម្បី​ជួយ​ដល់​វិនិយោគិន និង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​របស់​ប្រទេស​ចិន​ក្នុង​អាស៊ាន​។

រដ្ឋាភិបាល និង​វិនិយោគិន​ចិន​ចង់​ឲ្យ​រដ្ឋាភិបាល​ថៃ​រក​ដី​ប្រមាណ ១៦០០​ហិច​តា​ក្នុង EEC សម្រាប់​ពួក​គេ​ទិញ ប៉ុន្តែ​អ្នកស្រី Somchint បាន​និយាយ​ថា​វា​អាច​នឹង​ពិបាក​ក្នុង​ការ​ស្វែងរក​ដី​ក្នុង​ទំហំ​ធំ​ដូច្នេះ​។

វិនិយោគិន​ចិន​កំពុង​តែ​បង្កើន​ការ​វិនិយោគ​ក្នុង​អាស៊ាន​ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​ចំនួន ១២​ដែល​រដ្ឋាភិបាល​ចង់​លើកតម្កើង​។ ខេត្ត Rayong, Chon Bori និង Chachoengsao ជា​ខេត្ត​ទាំង​បី​ដែល​វិនិយោគិន​ផ្តោត​សំខាន់​លើ​។

អ្នកស្រី​បាន​និយាយ​ថា «​ពួក​យើង​គិត​ថា​រដ្ឋាភិបាល​ចិន​នឹង​នាំ​យក​អាជីវកម្ម​ប្រមាណ ៥០០ ទៀត​មក​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​»​។

IEAT បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​និង​រដ្ឋាភិបាល​ចំនួន ១៦ ដើម្បី​ចាប់ផ្តើម​គម្រោង​អភិវឌ្ឍន៍​សហគមន៍​មួយ​ដើម្បី​គាំទ្រ​ដល់​សហគមន៍​ក្នុង​តំបន់​ទាំង ១០ ហើយ​អាច​នឹង​បង្កើត​ការងារ​ប្រមាណ ១​ពាន់​កន្លែង​សម្រាប់​ប្រជាជន​ក្នុង​តំបន់​ក្នុង​កំឡុង​ពេល​៣​ឆ្នាំ​ទៀត​ផង​ដែរ ។

លោក Somchai Harnhirun ដែល​ជា​អនុរដ្ឋមន្ត្រី​ឧស្សាហកម្ម​ថៃ​បាន​និយាយ​ថា​រដ្ឋាភិបាល​ចង់​បង្កើត​ការងារ​ថ្មី​ៗ​សម្រាប់​ប្រជាជន​ក្នុង​តំបន់ បង្កើន​ប្រាក់​ចំណូល​ពួក​គេ និង​បង្កើន​គុណភាព​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ