ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកក្នុងគុកជាមួយឆ្ងល់បាត់យូរ…ការពិត គាត់បាត់​មាត់រហូត​ហើយ

5 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ពិរុទ្ធជនម្នាក់បានស្លាប់ ក្នុងបន្ទប់ទឹកពន្ធនាគារខេត្ត ហើយត្រូវសមត្ថកិច្ចសង្ស័យថា​បណ្តាលមកពីកើតខ្យល់.គគាំងបេះដូងស្លាប់ កើតឡើងកាលពីវេលាម៉ោង០២​និង២០នាទីរសៀល​ថ្ងៃទី១៥ មីនា ស្ថិត​នុងបន្ទប់ទឹកពន្ធនាគារខេត្ត ។ បើតាមមន្រ្តីពន្ធនាគារបានឱ្យដឹងថា…

ខេត្តស្វាយរៀង ៖ ពិរុទ្ធជនម្នាក់បានស្លាប់ ក្នុងបន្ទប់ទឹកពន្ធនាគារខេត្ត ហើយត្រូវសមត្ថកិច្ចសង្ស័យថា​បណ្តាលមកពីកើតខ្យល់.គគាំងបេះដូងស្លាប់ កើតឡើងកាលពីវេលាម៉ោង០២​និង២០នាទីរសៀល​ថ្ងៃទី
១៥ មីនា ស្ថិត​នុងបន្ទប់ទឹកពន្ធនាគារខេត្ត ។ បើតាមមន្រ្តីពន្ធនាគារបានឱ្យដឹងថា ពិរុទ្ធជនរូបនេះ​ស្លាប់ឈ្មោះហោ មាំ ភេទប្រុស អាយុ៣៦ឆ្នាំ សញ្ជាតិ​ខ្មែរ មានទីលំនៅភូមិស្វាយប៉ោ​ ឃុំត្រពាំងស្តៅ​ ស្រុករមាសហែក ។

នៅមុនពេលកើតហេតុ​ វេលាម៉ោង​ជាង២រសៀល ពិរុទ្ធជននេះ​បានទៅមុចទឹកនៅក្នុងបន្ទប់ទឹក​ពន្ធនាគារ​ម្នាក់​ឯង ក្រោយមក​ដោយបាត់ខ្លួន​មិនឃើញ ចេញពីបន្ទប់ទឹកយូរពេក ក៏ឱ្យ​ឆ្មាំពន្ធនាគារទៅតាម ស្រាប់តែ​ប្រទះឃើញ ដួលស្លាប់នៅក្នុង​បន្ទប់​ទឹក​ ក៏រាយការជូនលោកប្រធានពន្ធនាគារ និងរាយ​ការណ៍ជូនលោក​ព្រះ​រាជ​អាជ្ញា​អមសាលា​ដំបូង​ខេត្តស្វាយរៀង ដឹកនាំក្រុមគ្រូពេទ្យចុះមកពិនិត្យធ្វើកោសល្យវិច្ច័យ ក្រុម​គ្រូពេទ្យធ្វើការសន្និដ្ឋានថា ជន​សង្ស័យស្លាប់ ដោយសារខ្យល់គ​គាំងបេះដូងស្លាប់ នៅព្រឹកថ្ងៃទី១៦ មីនា សមត្ថកិច្ចបានប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅធ្វើបុណ្យ​តាមប្រពៃណី​ ។

គួររំលឹកថា ជននេះ​បាន​ជាប់ឃុំក្នុងពន្ធនាគារ​ខេត្តស្វាយរៀង កាល​​ពី​ថ្ងៃទី៣ មករា ពីបទអំពើឃាតកម្ម​​បានសម្លាប់អ៊ំបង្កើតឱ្យ​ស្លាប់ ដែលបានប្រព្រឹត្តនៅភូមិ​ស្វាយប៉ោ ឃុំ​ត្រពាំងស្តៅ ស្រុករមាសហែក ​ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួន​កាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៨​បញ្ជូនមកសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមនីតិវិធី ។​

អត្ថបទសរសេរ ដោយ