ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលទាំងយប់…រឿងដែល​បងប្រុសកញ្ញា បេនី​យ៉ាំង ត្រូវគេវាយ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បងប្រុស​តារា​សម្តែង​កញ្ញាបេនី​យ៉ាំ​ង បាន​ចោទប្រកាន់​តារា​សម្តែង​ស្រីម្នាក់ កញ្ញាលី ឡា​វី​ន ថា​ បាន​​ហៅ​បក្សពួក​ប្រេ​ី​ប្រាស់​អំពេ​ី​ហិង្សា​មក​លេ​ី​ខ្លួន​​ បណ្តាល​ឱ្យ​​របួស​ក្បាល រួច​នាំ​គ្នា​ឡេ​ី​ង​រថយន្ត…

រាជធានី​ភ្នំពេញ ៖ បងប្រុស​តារា​សម្តែង​កញ្ញាបេនី​យ៉ាំ​ង បាន​ចោទប្រកាន់​តារា​សម្តែង​ស្រីម្នាក់ កញ្ញាលី
ឡា​វី​ន ថា​ បាន​​ហៅ​បក្សពួក​ប្រេ​ី​ប្រាស់​អំពេ​ី​ហិង្សា​មក​លេ​ី​ខ្លួន​​ បណ្តាល​ឱ្យ​​របួស​ក្បាល រួច​នាំ​គ្នា​ឡេ​ី​ង​រថយន្ត Range Rover បេ​ី​ក​គេច​ចេញពី​កន្លែង​កេ​ី​ត​ហេតុ​ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨​ និង​៣០​នាទី​យប់ថ្ងៃ​ទី​១៥ មីនា នៅ​ក្នុង​ហាង​មួយ​កន្លែង​យីហោ «​សាច់​អាំង​បែប​ចិន​» ដែល​មា​នទី​តាំងនៅ​ជាប់​រោង​ចក្រ​បារី នៅ​លេ​ី​ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

តាម​ប្រភព​ពី​កន្លែង​កើ​តេ​ហ​តុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុនោះ ​គេ​ឃេ​ី​ញ​បុរស​២​នាក់ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​ចូល​ផឹកស៊ី​ នៅ​ក្នុង​ហាង​កើតហេតុ​ខាងលើ ដោយ​បាន​អង្គុយ​នៅ​តុ​ខាងក្នុង បន្ទាប់​មក​គេ​
ឃេ​ី​ញ​មាន​បុរស​២​នាក់ និង​នារី​រូប​ស្រស់​ម្នាក់​ទៀត​ ដែល​គេ​ស្គាល់​ច្បាស់​ថា ​ជា​តារា​សម្តែង​កញ្ញា លី ឡា​វិ​ន​បាន​បេ​ី​ក​រថយន្ត​ស៊េរី​ទំនេ​ី​ប​មួយ​គ្រឿង​ម៉ាក Range Rover នាំ​គ្នា​ចូល​មក​ញាំ​អាហារ​ នៅ​ក្នុង​ហាង​កេ​ី​ត​ហេតុ​នោះ​ដែរ ដោយ​បាន​អង្គុយ​នៅ​តុ​ខាង​មុខ​ហាង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា មួយសន្ទុះ​ក្រោយមក​ ស្រាប់តែ​ឃើញ​មាន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ទៀត​ ពាក់​ម៉ាស​បិទមុខ បាន​ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​មួយ​គ្រឿង រួច​ហើយ​មក​និយាយ​ជាមួយ​កញ្ញា លី ឡា​វី​ន បន្ទាប់​មក​ទៀត​ ស្រាប់តែ​បុរស​ដែល​ពាក់​ម៉ាស​នោះ​ បាន​កាន់​មួក​សុ​វតិ្ថភាព​មួយ​ដេ​ី​រ​សំដៅ​ទៅ​តុ​ជន​រង​គ្រោះ រួច​ធ្វេ​ី​សកម្មភាព​វាយ​ក្បាល​បុរស​រង​គ្រោះ​ ដែល​កំពុង​អង្គុយ​ចុច​ទូរស័ព្ទ​ពីក្រោយ​បែក​មួក​ការពារ​សុវត្ថិភាព​ខ្ទេច និង​បណ្ដាល​ឲ្យ​បែកក្បាល​ចេញ​ឈាម ហេ​ី​យ​បុរស​រង​គ្រោះ​ក៏​ស្ទុះ​មក​ប្រតាយប្រតប់​ជាមួយ​បុរស​ដែល​ពាក់​ម៉ាស​នោះ ហេ​ី​យ​ធ្លាក់​ទូរស័ព្ទ​ទៅ​លេ​ី​តុ ។

ភ្លាម​ៗ​នោះ ​គេ​ឃេ​ី​ញ កញ្ញា លី ឡា​វី​ន បាន​ទាញ​កៅអី​ដែក​មក​វាយ​ចំ​ក្បាល​បុរស​រង​គ្រោះ​ថែម​មួយ​កៅអី​ទៀត​បណ្ដាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​តែ​ម្ដង ទើប​បុរស​រង​គ្រោះ​ស្ទុះ​រត់​ចូល​ក្នុង​បន្ទប់ទឹក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្នុង​ហាង រួច​ហើយ​ភាគី​កញ្ញា លី ឡា​វី​ន និង​បុរស​ពីរ​បី​នាក់​ទៀត បាន​នាំ​គ្នា​ឡេ​ី​ង​លេ​ី​រថយន្ត Ranger Rover បេ​ី​ក​គេច​ចេញពី​កន្លែង​កេ​ី​ត​ហេតុ​បាត់​ស្រមោល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ប្រាក់ ហាវ អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ខណ្ឌ​ច្បារ​អំពៅ បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លេ​ី​ដេ​ី​ម្ប​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ក្រុម​ជន​បង្ក​មិន​ផ្តន្ទា
ទោស​តាម​ច្បាប់ ៕

https://www.facebook.com/KohSantepheapFireBuzz/videos/546943659146967/

អត្ថបទសរសេរ ដោយ