ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រមាន​មុន​ឱ្យ​ហើយ ទោះ​ឱ្យ​១០០០​លាន​ដុល្លារ​ក៏​កុំ​សង្ឃឹម​បាន Kylian Mbappe

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន One Football បានឱ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​អ្នកមាន​បារាំង PSG វ័យក្មេង Kylian Mbappe នឹង​មិន​ត្រូវ​លក់​ដោយ​ងាយ​ៗ​ឱ្យទៅ…

តាម​ប្រភព​ព័ត៌មាន One Football បានឱ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​អ្នកមាន​បារាំង PSG វ័យក្មេង Kylian Mbappe នឹង​មិន​ត្រូវ​លក់​ដោយ​ងាយ​ៗ​ឱ្យទៅ Real Madrid ឡើយ ព្រោះតែ​ម្ចាស់​ក្លិប PSG​ថា ទោះបីជា​ឱ្យ​លុយ​មួយ​ពាន់​លាន​ដុល្លារ​ក៏​ដោយ​ក៏​មិន​ព្រម​លក់​ដែរ ។

កីឡាករ​បារាំង​វ័យក្មេង​រូប​នេះ កំពុង​តែ​លេង​នៅ PSG បាន​យ៉ាង​ល្អ ខណៈ​ដែល​មាន​ពាក្យ​និយាយ​ត​ៗ​គ្នា​ថា គេ​អាច​នឹង​ផ្លាស់​ទ្រនុំ​ទៅ​លេង​នៅ Real Madrid ។ ចុះបើ​គេ​ចង់ទៅ​ប្តូរ​មែន តើ​ក្លិប​បារាំង​អាច​នឹង​ទារ​លុយ​ច្រើន​ប៉ុនណា?

វា​ពិតជា​ច្រើន​មែនទែន ។ មិនមែន​ត្រឹម ២០០​លាន ឬ ៣០០​លាន​នោះ​ទេ ហើយ​ក៏​មិនមែន ១០០០​លាន​នោះ​ដែរ ។ នេះ​គឺជា​អ្វី​ដែល​ម្ចាស់​ក្លិប លោក Nasser Al-Khelaifi បាន​និយាយ ។

នៅ​ក្នុង​បទ​សម្ភាស​ជាមួយនឹង foot01 លោក Ai-Khelaifi បាន​មាន​ប្រសាសន៍​ថា​៖«​តម្លៃ​អាច​នឹង​ខ្ទង់​១០០០​លាន​ដុល្លារ ។ តែបើ​ទោះ​ឱ្យ​ខ្ញុំ ១០០០​លាន​ដុល្លារ ក៏​ខ្ញុំ​មិន​លក់​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ